English

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get 
Read more
ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍ វាពិតជាអស្ចារ្យណាស់ដែលសិស្សទាំងអស់បានវិលត្រឡប់មករៀននៅគ្រឹះស្ថានសិក្សាវិញបានរយៈពេលបីថ្ងៃនៃសប្តាហ៍នីមួយៗអស់រយៈពេលពីរសប្តាហ៍កន្លងមក។ គ្រប់គ្នាកំពុងធ្វើការសម្របតាមទម្លាប់និងនីតិវិធីថ្មីមួយចំនួន​ដែលយើងបានដាក់ឱ្យសម្រាប់សុវត្ថិភាពយ៉ាងល្អប្រសើរ។ សូមរង់ចាំតាមដានសារអេឡិចត្រូនិកតេឡេក្រាមឆានែ​លព័ត៌មាន ទំព័រហ្វេសប៊ុក និងគេហទំព័រសម្រាប់ព័ត៌មានថ្មីៗ និងការផ្លាស់ប្តូរដែលយើងនឹងធ្វើនៅសប្តាហ៍ខាងមុខនេះ ដើម្បីបម្រើដល់អ្នកសិក្សារបស់យើងឱ្យកាន់តែប្រសើរឡើង។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតានិងសិស្សានុសិស្សទាំងអស់ដែលបានដាក់បណ្ណ័សម្គាល់សម្រាប់ការចាកចេញដែលនឹងចាប់ផ្តើមអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃចន្ទទី ២៨ ខែកញ្ញា។ ឥឡូវនេះ ការបែងចែកក្រុមសិស្សទិសខាងកើតនិង​ខាងលិចបានធ្វើរួចរាល់ហើយ ខ្ញុំនឹងចេញប័ណ្ណសម្គាល់ខ្លួនឱ្យសិស្សនៅពីរសប្តាហ៍ខាងមុខទៀត។ ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀន សូមចំណាំថា 
Read more
ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍  យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមប្រកាសជូនដំណឹងថា ពួកយើងទទួលបានការអនុញ្ញាតិពីក្រសួងអប់រំ យុវជន និងកីឡា ឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញហើយ។ សូមមើលកាលវិភាគខាងក្រោម៖      ថ្ងៃចន្ទ ទី១៤ ខែកញ្ញា – សិស្សក្រុមខាងកើតមករៀននៅសាលា និងសិស្សក្រុមខាងលិចរៀននៅផ្ទះ។        ថ្ងៃអង្គារ ទី១៥ ខែកញ្ញា – 
Read more
ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានជិតដល់ពេលដែលសិស្សបានត្រឡប់មកវិញបរិវេណគ្រឹះស្ថានសិក្សាវិញជាមួយយើងដោយសុវត្ថិភាព។ យើងខ្ញុំមានក្តីរំភើបរីករាយ សូមប្រកាសថាសាលាបានបញ្ជូនឯកសារគ្រប់យ៉ាងដែលក្រសួងអប់រំ យុវជន និងកីឡា តម្រូវរួចរាល់ហើយ។ ក្នុងនាមជាសាលាស្តង់ដាខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំ និងសុខភាព និងសុវត្ថិភាព – ពួកយើងកំពុងខិត​ខំ​រៀបចំសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ សាលាបានចុះ “អនុស្សា      
Read more
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ យើងខ្ញុំសូមស្វាគមន៍បុគ្គលិកនិងសិស្សានុសិស្សទាំងអស់របស់យើងបន្ទាប់ពីការឈប់សម្រាកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះជាព័ត៌មានថ្មីៗពីសប្តាហ៍ទី២ នៃសាលា៖ នេះគឺជាព័ត៌មានដំបូងដែលត្រូវបានផ្ញើជូនអាណាព្យាបាលតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកបានផ្តល់អ៊ីម៉ែលរបស់អ្នកឱ្យសាលា ឬស្នើសុំបើកគណនីអ៊ីម៉ែល @ewiscambodia.edu.kh ពួកយើងនឹងផ្ញើព័ត៌មានថ្មីៗប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកមិនបានទទួលអ៊ីម៉ែលនេះទេ ហើយចង់បាន សូមទាក់ទងទៅគ្រូប្រចាំថ្នាក់របស់កូនអ្នកឬទីប្រឹក្សារបស់កូនអ្នក ហើយពួកយើងនឹងបន្ថែមអ្នកទៅក្នុងបញ្ជី។ ព័ត៌មាននេះនឹងបន្តផ្តល់ជូននៅលើតេឡេក្រាមឆេនែលនិងនៅលើគេហទំព័ររបស់យើង។  យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ 
Read more
ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ ពួកយើងសូមអបអរសាទរទាំងអស់គ្នា – សិស្សានុសិស្ស បុគ្គលិក និងឪពុកម្តាយ/អាណាព្យាបាល ចំពោះភាពជោគជ័យយ៉ាងខ្លាំងនៅសប្តាហ៍ចូលរៀនដំបូងនេះ។ ទោះបីជាមានបញ្ហាប្រឈមពីចម្ងាយ និងបច្ចកវិទ្យា​​ក៏ដោយ វាហាក់ដូចជាអ្នកគ្រប់គ្នាកំពុងដោះស្រាយបានយ៉ាងល្អទៅនឹងទម្លាប់ថ្មី​ យ៉ាង ណាក៏ដោយយើងសង្ឃឹមថាគ្រប់គ្នានឹងវិលត្រឡប់មកសាលាវិញនៅពេលណាមួយនៅខែកញ្ញា ឆ្នាំ២០២០ ។ នេះជាព័ត៌មានមួយចំនួននៃសប្តាហ៍ចូលរៀនដំបូង៖ លទ្ធផលនៃការប្រលងមធ្យមសិក្សាបឋមភូមិខ្មែរ 
Read more
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ ពួកយើងសូមថ្លែងអំណរគុណដល់សិស្សានុសិស្ស មាតាបិតា/អាណាព្យាបាល និងបុគ្គលិកទាំងអស់ចំពោះ      សប្តាហ៍​នៃវគ្គតម្រង់ទិសដ៏អស្ចារ្យនេះ។ ខណៈពេលដែលពួកយើងបានវិវត្តដើម្បីរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់ឆ្នាំនេះ ដោយសារតែលក្ខណៈនៃការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិច វានៅតែមានព័ត៌មានមួយចំនួនដែលមិនទាន់ច្បាស់លាស់។ ពួកយើងនឹងធ្វើឱ្យប្រាកដថា ដើម្បីរៀបចំអ្វីៗគ្រប់យ៉ាងឱ្យរួចរាល់នៅដើមសប្តាហ៍ក្រោយ។ សិស្សទាំងអស់ដែលរៀនថ្នាក់ទី១១ ដល់ទី១២ សាលាបានបង្កើតនិងដាក់ឱ្យប្រើគណនីអ៊ីម៉ែលជាផ្លូវការរបស់សាលាដែលបញ្ចប់ដោយ @ewiscamboda.edu.kh ។ ប្រសិនបើកូនរបស់លោកអ្នកមានការលំបាកក្នុងការចូលប្រើគណនីនោះ សូមអ៊ីម៉ែលទៅគ្រូរបស់ពួកគាត់ដើម្បីទទួលបានជំនួយ។ 
Read more
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ ពួកយើងរីករាយ សូមជម្រាបជូនថាវគ្គតម្រង់ទិសនៅថ្ងៃទី១នេះបានដំណើរការទៅយ៉ាងរលូន ហើយសិស្សថ្នាក់ទី១១ និងទី១២ កំពុងចាប់រៀបចំបង្កើតថ្នាក់និងមកយកសម្ភារៈសិក្សារបស់ពួកគេ។ ការរំលឹកសម្រាប់កាលវិភាគប្រចាំសប្តាហ៍៖   ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ថ្ងៃសុក្រ ទី៧ ខែសីហា ថ្នាក់បឋមសិក្សា ការណាត់ជួបនឹងត្រូវរៀបចំឡើងដោយគ្រូរបស់កូនអ្នកតាមរយៈតេឡេក្រាម ថ្ងៃនេះគឺសម្រាប់ឪពុកម្តាយមកសាលាដើម្បីប្រមូលសម្ភារៈសិក្សាឱ្យកូនៗរបស់ពួកគាត់ 
Read more
បច្ចុប្បន្នភាពសហគមន៍ ពួកយើងរីករាយ សូមជម្រាបជូនថាវគ្គតម្រង់ទិសនៅថ្ងៃទី១នេះបានដំណើរការយ៉ាងរលូន ហើយសិស្សថ្នាក់ទី១១ និងទី១២ កំពុងចាប់រៀបចំបើកថ្នាក់និងយកសម្ភារៈរបស់ពួកគេ។ ការរំលឹកសម្រាប់កាលវិភាគប្រចាំសប្តាហ៍៖   ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ថ្ងៃសុក្រ ទី៧ ខែសីហា ថ្នាក់បឋមសិក្សា ការណាត់ជួបនឹងត្រូវរៀបចំឡើងដោយគ្រូរបស់កូនអ្នកតាមរយៈតេឡេក្រាម ថ្ងៃនេះគឺសម្រាប់ឪពុកម្តាយមកសាលាដើម្បីប្រមូលសម្ភារៈសិក្សាឱ្យកូនៗរបស់ពួកគាត់ ដូច្នេះពួកគាត់នឹងរួចរាល់សម្រាប់ចូលរៀននៅថ្ងៃចន្ទ ថ្នាក់មធ្យមសិក្សា ថ្នាក់ភាសាអង់គ្លេស 
Read more
ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ ពួកយើងពិតជារីករាយណាស់ដែលបានត្រៀមអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មីនេះ។ សូមចងចាំថា ពួកយើងនឹងធ្វើការតាមរយៈវគ្គតម្រង់មាតាបិតានិងសិស្សានុសិស្សសម្រាប់ក្រុមគ្រួសារទាំងអស់នៅដើមឆ្នាំសិក្សានេះ។ ទាំងនេះគឺជាកាតព្វកិច្ច ហើយវានឹងអនុញ្ញាតឱ្យពួកយើងបង្កើតភាពជាដៃគូដែលរឹងមាំរវាងសិស្ស-ឪពុកម្តាយ-លោកគ្រូអ្នកគ្រូដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដល់ការរៀនសូត្រនៅដើមឆ្នាំសិក្សានេះ។ •​ ពួកយើងកំពុងរៀបចំការប្រឡងចំណេះទូទៅខ្មែរបឋមភូមិ (ថ្នាក់ទី៩) នៅបរិវេណសាលារបស់យើងនៅថ្ងៃនេះនិងថ្ងៃស្អែក។ សិស្សត្រូវបានដាក់គម្លាតនៅក្នុងថ្នាក់រៀនរបស់ពួកគេ និងពាក់អាវគ្រប់ពេល។ លទ្ធផលប្រឡងខេមប្រ៊ីជដ៍នឹងត្រូវបានប្រកាសនៅថ្ងៃអង្គារ ទី១១ ខែសីហា។ កាលបរិច្ឆេទផុតកំណត់នៃការចុះឈ្មោះប្រលងឡើងវិញក្នុងអំឡុងខែតុលា / 
Read more