ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ជូនចំពោះមាតាបិតា/អាណាព្យាបាលសិស្សជាទីរាប់អាននៅពេលដែលយើងប្រឈមមុខនឹងតថភាពថ្មីនេះ ខ្ញុំសង្ឃឹមថាភាពមិនសប្បាយចិត្តនៃទម្លាប់ថ្មីនេះមិនក្លាយជាភាពឯកោពេកនោះទេ។ វាគួរឱ្យចាប់អារម្មណ៍ក្នុងស្ថានភាពបែបនេះ រឿងមួយដែលពួកយើងតែងតែរអ៊ូរទំាជារឿយៗនោះគឺ ពួកយើងមិនមានពេលវេលាគ្រប់គ្រាន់ តែឥឡូវនេះយើងមានច្រើនណាស់។យើងមិនប្រាកដថា ប៉ុន្មានសប្តាហ៍ខាងមុខទៀតវាទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងបានចងក្រងផ្តួចផ្តើមគំនិតមួយចំនួននៅខាងក្រោមដើម្បីជួយអ្នកនៅពេលនេះ៖បង្កើតកាលវិភាគនិងទម្លាប់៖ សព្វថ្ងៃនេះពួកយើងបានចំណាយពេលជាច្រើននៅផ្ទះ វានឹងមានសារៈសំខាន់ក្នុងការបង្កើតចង្វាក់ថ្មីសម្រាប់ជីវិតរស់នៅបែបនេះ។ ខណៈពេលដែលការរៀនអនឡាញតាមប្រព័ន្ធអ៊ីនធឺរណែតទ្រទ្រង់ដល់ការរៀនសូត្រនៅផ្ទះរបស់យើង ពួកយើងសូមលើកទឹកចិត្តដល់មាតាបិតា/អាណាព្យាបាលនិងកូនៗទាំងអស់ ឱ្យមានទំនាក់ទំនងគ្នាតាមមធ្យោបាយផ្សេងទៀតដូចជា៖• ចម្អិនអាហារជាមួយគ្នា• អានសៀវភៅជាមួយគ្នា• មើលភាពយន្តជាមួយគ្នា• ធ្វើកិច្ចការផ្ទះជាមួយគ្នា•
…