២២ មេសា ២០២០ បច្ចុប្បន្នភាពសហគមន៍ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធនៅសាលាអ៊ិសវ៉េសទាំងអស់នាពេលនេះ។ ខណៈពេលដែលពួកយើងកំពុងប្រឈមនឹងបញ្ហាចំពោះមុខប្រចាំថ្ងៃ វាបានលើកទឹកចិត្តយើងឱ្យដឹងថា ពួកយើងបានឆ្ពោះទៅមុខជាមួយគ្នា និងនៅតែប្តេជ្ញាចិត្តចំពោះគ្នានិងទាំងអ្នកសិក្សារបស់យើងផងដែរ។ សិស្សរបស់យើងកំពុងគ្រប់គ្រងយ៉ាងគួរឱ្យស្ញប់ស្ញែងក្រោមកាលៈទេសៈដ៏លំបាក ពួកគេបានរីកចម្រើនជាអ្នកស្វ័យសិក្សា និងកំពុងចូលរួមនៅក្នុងកម្រិតខ្ពស់។ លោកគ្រូ-អ្នកគ្រូរបស់យើងកំពុងរៀនជំនាញថ្មីៗជារៀងរាល់ថ្ងៃ និងលះបង់ពេលវេលាយ៉ាងច្រើនដើម្បីបង្កើតមេរៀនគួរឱ្យចាប់អារម្មណ៍សម្រាប់សិស្សរបស់យើង គ្រូភាគច្រើនកំពុងគ្រប់គ្រងកាលៈទេសៈខណៈពេលដែលពួកគាត់នៅឆ្ងាយពីក្រុមគ្រួសារនិងប្រទេសកំណើត។ គ្រូជាច្រើនកំពុងចូលរួមក្នុងការអភិវឌ្ឍវិជ្ជាជីវៈតាមអ៊ិនធឺណេតបន្ថែមទៀត នៅពេលពួកគាត់សម្លឹងស្វែងយល់រៀនបន្ថែមអំពីរបៀបបង្រៀននិងការរៀនថ្មី ដូច្នេះពួកគាត់អាចផ្តល់ជូននូវកម្មវិធីល្អបំផុតសម្រាប់សិស្សរបស់យើង។ អាណាព្យាបាលទាំងអស់បានផ្តល់នូវការយោគយល់ដែលមិនគួរឱ្យជឿ
…