ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ នៅពេលដែលពួកខ្ញុំទន្ទឹងរង់ចាំស្វាគមន៍សិស្សានុសិស្សត្រឡប់មកសាលាដើម្បីប្រគល់សៀវភៅនិងប្រមូលយកសម្ភារៈ ពួកខ្ញុំចង់ចែករំលែកការរំពឹងទុកនៃសុវត្ថិភាពរបស់ពួកយើងសម្រាប់មនុស្សទាំងអស់នៅក្នុងបរិវេណសាលាអ៊ិសវ៉េស នេះរួមទាំងបុគ្គលិក អាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវដទៃទៀត។ ពួកខ្ញុំបានទុកពេលវេលាសម្រាប់សិស្សបឋមសិក្សានិងអាណាព្យាបាលឱ្យ មកសាលាដើម្បីលាលោកគ្រូ-អ្នកគ្រូរបស់ពួកគាត់ ខណៈពេលដែលពួកគាត់នៅតែរក្សាគម្លាតពីគ្នា។ នេះជាឱកាសសម្រាប់អ្នកមកទទួលយករបស់របរដែលសល់នៅសាលា និងយករបាយការណ៍សិក្សារបស់កូនអ្នកពីគ្រូរបស់គាត់។ ពួកខ្ញុំបានទុកពេលវេលាឱ្យអ្នកមកសាលា ហើយនឹងបញ្ចូលវាទៅក្នុងហ្គូហ្គោលខ្លាសរ៉ូមរបស់កូនអ្នក។ ប្រសិនបើអ្នកមិនអាចមកនៅពេលនេះ ឬអ្នកបានចាកចេញពីប្រទេសកម្ពុជា សូមទាក់ទងការិយាល័យសាលា
…