English

ថ្ងៃទី០៨ ឧសភា ២០២០ បច្ចុប្បន្នភាពសហគមន៍ សូមអរគុណចំពោះលោកអ្នកដែលបានបំពេញការស្ទង់មតិឪពុកម្តាយលើកទីពីរនៃការរៀននៅផ្ទះរបស់ពួកយើង តាមរយៈលីងនេះ៖   https://forms.gle/GszdhLeEvkuRZJz99 ។ ការស្ទង់មតិដែលស្រដៀងគ្នានេះនឹងត្រូវបានផ្ញើទៅសិស្សានុសិស្ស ខណៈ​ពេលដែលពួកខ្ញុំរង់ចាំទទួលនូវមតិឆ្លើយតបរបស់ពួកគេពីរបៀបនៃដំណើរការរៀននេះប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ខ្ញុំសូមឆ្លៀតឱកាសនេះចែករំលែកនូវអត្ថបទដែលគួរឱ្យចាប់អារម្មណ៍មួយជាមួយអ្នកទាំងអស់គ្នា​អំពីវិធីដែលមានប្រសិទ្ធភាពឱ្យអ្នកអប់រំអាចជួយសិស្សដោះស្រាយនូវបញ្ហាប្រឈមនាៗនៅពេលនេះ។ អត្ថបទនេះមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានសង្ខេបចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ផ្តល់អាទិភាពដល់ទំនាក់ទំនង៖ ពួកខ្ញុំដឹងថាសិស្សមានភាពតានតឹង តស៊ូនឹងការខកចិត្ត និងការនឹករលឹកមិត្តភក្តិនិងលោកគ្រូ-អ្នកគ្រូរបស់ពួកគេ។ ២. បន្ថយសម្ពាធ៖ 
Read more
ថ្ងៃទី០៧ ឧសភា ២០២០ បច្ចុប្បន្នភាពសហគមន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកខ្ញុំដើម្បីធ្វើឱ្យបទពិសោធន៍នេះកាន់តែល្អប្រសើរសម្រាប់អ្នកនិងកូនៗរបស់អ្នក។ ពួកខ្ញុំចង់ផ្តល់ឱកាសជូនលោកអ្នកដើម្បីបំពេញការស្ទង់មតិរបស់ឪពុកម្តាយលើកទីពីរនៃការរៀននៅផ្ទះរបស់ពួកយើង តាមរយៈលីងខាងក្រោម៖ https://forms.gle/GszdhLeEvkuRZJz99 ការស្ទង់មតិដែលស្រដៀងគ្នានេះនឹងត្រូវបានផ្ញើទៅសិស្សានុសិស្ស ខណៈ​ពេលដែលពួកខ្ញុំរង់ចាំទទួលនូវមតិឆ្លើយតបរបស់ពួកគេពីរបៀបនៃដំណើរការរៀននេះប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កាលពីម្សិលមិញ ពួកខ្ញុំមានថ្ងៃរៀនវិជ្ជាជីវៈយ៉ាងមានប្រសិទ្ធភាពជាមួយលោកគ្រូ-អ្នកគ្រូទាំងអស់​ ហើយពួកខ្ញុំចង់ចែករំលែកមតិឆ្លើយតបខ្លះៗរបស់ពួកគាត់ជាមួយអ្នក៖ លោកគ្រូ-អ្នកគ្រូនៅថ្នាក់បឋមសិក្សាពេញចិត្តការប្រើប្រាស់ហ្ស៊ូមជាមួយថ្នាក់របស់ពួកគាត់ណាស់ ហើយចង់ឃើញសិស្សទាំងអស់ចូលរួមប្រសិនបើអាច។ ប្រសិនបើមានពេលវេលាល្អជាងនេះសម្រាប់ការប្រជុំទាំងនេះសូមជម្រាបគ្រូរបស់កូនអ្នកឱ្យបានដឹងផង។ សិស្ស របស់ពួកយើងដែលពិបាកបំផុតក្នុងការទាក់ទងគឺសិស្សអនុវិទ្យាល័យ។ ពួកខ្ញុំនឹងសម្លឹងរកមើលវិធីដើម្បីទាក់ទងជាមួយពួកគេ ហើយសូមអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រនិងការលើកទឹកចិត្តពីខាងអាណាព្យាបាល។ 
Read more
ថ្ងៃទី០៥ ឧសភា ២០២០ បច្ចុប្បន្នភាពសហគមន៍ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមានឱកាសបានមើលថ្លៃសាលាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។ ក្រុមប្រឹក្សាភិបាលសាលាមានសេចក្តីរីករាយដែលអាចផ្តល់ជូនមាតាបិតា/អាណាព្យាបាលសិស្សចាស់ដូចតទៅ ដែលជាវិធីមួយ បង្ហាញនូវការដឹងគុណរបស់ពួកខ្ញុំចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់លោកអ្នកចំពោះសាលាអ៊ិសវ៉េសក្នុងគ្រាដ៏លំបាកនេះ៖ រក្សាថ្លៃសិក្សានៅអត្រាទាបដែលពួកគេមានសម្រាប់រយៈពេល៤ឆ្នាំនេះ ខណៈពេលដែលផ្តល់ជូនការបញ្ចុះតម្លៃ ២០% សម្រាប់ថ្លៃសិក្សានៅឆមាសទី១ និងការបញ្ចុះតម្លៃ ១០% សម្រាប់ថ្លៃសិក្សានៅឆមាសទី២ ។ លុបចោលថ្លៃអគារសម្រាប់សិស្សទាំងអស់ដែលមកចុះឈ្មោះចូលរៀនវិញត្រឹមថ្ងៃទី១២ ខែមិថុនា 
Read more
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ជូនចំពោះមាតាបិតា/ អាណាព្យាបាលសិស្សជាទីរាប់អាន ក្នុងនាមខ្ញុំជំនួសឱ្យបុគ្គលិកនៃសាលាអន្តរជាតិអ៊ិសវ៉េសនិងក្រុមប្រឹក្សាភិបាលសាលា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកនៅពេលនេះ។ ពួកខ្ញុំកំពុងដោះស្រាយស្ថានការណ៍ដែលពុំធ្លាប់មានពីមុនមក ហើយពួកខ្ញុំកំពុងខិតខំអស់ពីសមត្ថភាពដើម្បីតាមដានបញ្ហាប្រឈមទាំងនេះតាមរបៀបដែលអាចជួយផ្គត់ផ្គង់លោកអ្នកនិងគ្រួសាររបស់អ្នកឱ្យបានល្អបំផុត។ ពួកខ្ញុំបានដឹងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់លោកអ្នក ទន្ទឹមនឹងការជួយពួកខ្ញុំឱ្យធានាថាកូនៗរបស់អ្នកអាចរៀននៅផ្ទះប្រកបដោយប្រសិទ្ធភាព។ ពួកខ្ញុំដឹងថា នេះមិនមែនជាពេលវេលាងាយស្រួលសម្រាប់អ្នកណាម្នាក់ឡើយ ហើយពួកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់អ្នក។ ពួកខ្ញុំចង់ឱ្យលោកអ្នកបានដឹងថា ពួកខ្ញុំបានប្តេជ្ញាចិត្តជួយអ្នកនិងកូនៗរបស់អ្នកដែលជាផ្នែកមួយនៃសហគមន៍របស់ពួកយើង ហើយអ្នកក៏ប្រហែលជាអាចប្រឈមនឹងបញ្ហាផ្សេងទៀតក្រៅពីការលំបាកខាងផ្នែកហិរញ្ញវត្ថុ។ ចាប់ពីឥឡូវនេះទៅពេលខាងមុខ ពួកខ្ញុំត្រូវបានរំលឹកពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរបស់ពួកយើងជាមួយគ្នាទៅវិញទៅមក។ ទោះបីជាបានគ្រោងទុកជាមុនក្នុងការតម្លើងថ្លៃសិក្សា 
Read more