ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ ពួកខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសុវត្ថិភាព សុខភាពល្អ និងថ្ងៃសម្រាករីករាយនៅវិស្សមកាលរដូវក្តៅ។ ជាក់ស្តែងមានភាពមិនប្រាកដប្រជាជាច្រើននៅពេលខាងមុខ ទាំងសម្រាប់សាលារៀន ប្រទេសកម្ពុជានិងពិភពលោកព្រមទាំងសាលាអន្តរជាតិអ៊ិសវ៉េស ពួកខ្ញុំកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំផែនការសម្រាប់លទ្ធភាពផ្សេងៗជាច្រើន។ ពួកខ្ញុំពិតជាពេញចិត្តចំពោះមតិយោបល់របស់ឪពុកម្តាយនិងសិស្សមួយចំនួនលើការគិតរបស់ពួកអ្នកសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាខាងមុខនេះ។ នេះនឹងជួយឱ្យពួកយើងយល់ពីអ្វីដែលដំណើរការបានល្អ អ្វីដែលពួកយើងអាចធ្វើបានល្អប្រសើរជាងមុន និងវិធីដែលយើងអាចផ្តល់នូវការបង្រៀននិងការរៀនសូត្រដ៏ល្អបំផុតដែលអ្នកបានរំពឹងពីសាលាអ៊ិសវ៉េស។ សូមប្រើលីងស្ទង់មតិខាងក្រោម ដើម្បីបំពេញកម្រងស្ទង់មតិខ្លីពីរបីនាទី។ https://forms.gle/PezBB8STxCoHj5Bo8 សូមអរគុណ ជេហ្វហ្វ្រី
…