ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្នភាពសហគមន៍ យើងខ្ញុំសូមស្វាគមន៍បុគ្គលិកនិងសិស្សានុសិស្សទាំងអស់របស់យើងបន្ទាប់ពីការឈប់សម្រាកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះជាព័ត៌មានថ្មីៗពីសប្តាហ៍ទី២ នៃសាលា៖ នេះគឺជាព័ត៌មានដំបូងដែលត្រូវបានផ្ញើជូនអាណាព្យាបាលតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកបានផ្តល់អ៊ីម៉ែលរបស់អ្នកឱ្យសាលា ឬស្នើសុំបើកគណនីអ៊ីម៉ែល @ewiscambodia.edu.kh ពួកយើងនឹងផ្ញើព័ត៌មានថ្មីៗប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកមិនបានទទួលអ៊ីម៉ែលនេះទេ ហើយចង់បាន សូមទាក់ទងទៅគ្រូប្រចាំថ្នាក់របស់កូនអ្នកឬទីប្រឹក្សារបស់កូនអ្នក ហើយពួកយើងនឹងបន្ថែមអ្នកទៅក្នុងបញ្ជី។ ព័ត៌មាននេះនឹងបន្តផ្តល់ជូននៅលើតេឡេក្រាមឆេនែលនិងនៅលើគេហទំព័ររបស់យើង។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧
…