ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍ វាពិតជាអស្ចារ្យណាស់ដែលសិស្សទាំងអស់បានវិលត្រឡប់មករៀននៅគ្រឹះស្ថានសិក្សាវិញបានរយៈពេលបីថ្ងៃនៃសប្តាហ៍នីមួយៗអស់រយៈពេលពីរសប្តាហ៍កន្លងមក។ គ្រប់គ្នាកំពុងធ្វើការសម្របតាមទម្លាប់និងនីតិវិធីថ្មីមួយចំនួនដែលយើងបានដាក់ឱ្យសម្រាប់សុវត្ថិភាពយ៉ាងល្អប្រសើរ។ សូមរង់ចាំតាមដានសារអេឡិចត្រូនិកតេឡេក្រាមឆានែលព័ត៌មាន ទំព័រហ្វេសប៊ុក និងគេហទំព័រសម្រាប់ព័ត៌មានថ្មីៗ និងការផ្លាស់ប្តូរដែលយើងនឹងធ្វើនៅសប្តាហ៍ខាងមុខនេះ ដើម្បីបម្រើដល់អ្នកសិក្សារបស់យើងឱ្យកាន់តែប្រសើរឡើង។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតានិងសិស្សានុសិស្សទាំងអស់ដែលបានដាក់បណ្ណ័សម្គាល់សម្រាប់ការចាកចេញដែលនឹងចាប់ផ្តើមអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃចន្ទទី ២៨ ខែកញ្ញា។ ឥឡូវនេះ ការបែងចែកក្រុមសិស្សទិសខាងកើតនិងខាងលិចបានធ្វើរួចរាល់ហើយ ខ្ញុំនឹងចេញប័ណ្ណសម្គាល់ខ្លួនឱ្យសិស្សនៅពីរសប្តាហ៍ខាងមុខទៀត។ ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀន សូមចំណាំថា
…