English

ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ ជូនចំពោះមាតាបិតាជាទីរាប់អាន យើងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង សូមស្វាគមន៍ការវិលត្រឡប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សា ២០២១-២០២២។ យើងសង្ឃឹមថា វិស្សមកាលរដូវក្តៅបានផ្តល់ឱ្យលោកអ្នកនិងកូនៗមានពេលវេលាបានចាកឆ្ងាយពីមុខអេក្រង់កុំព្យូទ័រ ហើយអ្នកទាំងអស់គ្នានៅតែ មានសុវត្ថិភាពនិងសុខភាពល្អ ទោះបីជាពួកយើងកំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។ ថ្ងៃបវេសនកាលចូលរៀនដំបូងរបស់យើងត្រូវនឹងថ្ងៃពុធ ទី៤ ខែសីហា។ យើងចង់ជម្រាបជូនអ្នករាល់គ្នាឱ្យដឹងថា ការិយាល័យចុះឈ្មោះនិងបរិវេណសាលារបស់យើងនឹងត្រូវបានបិទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃសុក្រ ទី៦ ខែសីហា 
Read more