Cambridge Update – Wednesday April 8, 2020

                                                                                                                                                     ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០

ការប្រឡងខេបប្រ៊ីជដ៍ ​ខែឧសភា/មិថុនា ឆ្នាំ២០២០

ពួកខ្ញុំសូមជម្រាបជូនដល់សិស្សានុសិស្សនិងអាណាព្យាបាលទាំងអស់អំពីព័ត៌មានចុងក្រោយដែលទាក់ទងនឹងដំណើរការសម្រាប់ការកំណត់ពិន្ទុនៃការប្រឡង​ខេមប្រ៊ីជដ៍​ក្នុងអំឡុងខែឧសភា/មិថុនា ឆ្នាំ២០២០ខាងមុខ។ ដូចដែលបានជម្រាបជូនលើកមុនរួចហើយថា​ ខេមប្រ៊ីជដ៍នឹងមិនធ្វើការប្រឡងទេ ដោយសារការរីករាលដាលនៃជម្ងឺខូវីដ១៩។ ផ្ទុយទៅវិញ ពិន្ទុនឹងត្រូវបានកំណត់ដោយភស្តុតាងដែលផ្តល់ដោយសាលា។ ពិន្ទុទាំងនេះនឹងមានតម្លៃដូចគ្នានឹងវិញ្ញាបនប័ត្រខេមប្រ៊ីជដ៍កាលពីឆ្នាំមុនៗដែរ។

ជំហានសម្រាប់ការបង្កើតភស្តុតាងនៃការដាក់ពិន្ទុ ត្រូវបានពណ៌នាដោយសង្ខេបនៅខាងក្រោម។ ព័ត៌មានបន្ថែមអាចរកបាននៅក្នុងឯកសារភ្ជាប់ពីសាលាអន្តរជាតិខេមប្រ៊ីជដ៍។

១​. សាលាអ៊ិសវ៉េសនឹងកំណត់ការដាក់ពិន្ទុប៉ាន់ស្មានសម្រាប់មុខវិជ្ជានីមួយៗដែលបានបញ្ចូល។ សូមចំណាំថាការកំណត់ពិន្ទុប៉ាន់ស្មាននេះប្រហែលជាមិនដូចគ្នានឹងការកំណត់ពិន្ទុប៉ាន់ស្មាន​ដែលបានផ្ញើកាលពីមុនទេ។ ពិន្ទុព្យាករណ៍នេះត្រូវបានធ្វើឡើងដោយលោកគ្រូ-អ្នកគ្រូ ដោយផ្អែកលើភស្តុតាងនិងការវិនិច្ឆ័យរបស់ពួកគាត់។

២. លោកគ្រូ-អ្នកគ្រូ​ នឹងផ្តល់ចំណាត់ថ្នាក់ឱ្យសិស្សដោយផ្អែកលើកម្រិតដែលពួកគាត់រំពឹងថាពួកគេអាចធ្វើបានល្អប៉ុណ្ណាសម្រាប់មុខវិជ្ជានៃកម្រិតថ្នាក់នីមួយៗ។

៣. ប្រធានមជ្ឈមណ្ឌល (លោក ជេហ្វហ្វ្រី ខេន) នឹងបញ្ជាក់លើពិន្ទុព្យាករណ៍និងចំណាត់ថ្នាក់ រួចបញ្ជូនពិន្ទុទាំងនោះទៅការិយាល័យអន្តរជាតិខេមប្រ៊ីជដ៍។

៤.  អន្តរជាតិខេមប្រ៊ីជដ៍​ នឹងដំណើរការដាក់ពិន្ទុតាមស្តង់ដារ រួមបញ្ចូលទិន្នន័យរបស់យើងជាមួយទិន្នន័យផ្សេងទៀតដើម្បីទទួលបានពិន្ទុចុងក្រោយ។

សម្រាប់ព័ត៌មានលម្អិតសូមមើលឯកសារភ្ជាប់ ឬចូលមើលក្នុងគេហទំព័រ​ www.cambridgeinternational.org/covid

ពួកខ្ញុំនឹងរៀបចំវគ្គហ្ស៊ូមមួយ ដើម្បីមើលប្រព័ន្ធនេះឱ្យកាន់តែលម្អិតនៅថ្ងៃសុក្រទី១០ ខែមេសា វេលាម៉ោង៣ រសៀល។

Cambridge Zoom Q and A, Part 2 https://zoom.us/j/128293875    Meeting ID: 128 293 875

ជាចុងក្រោយ ប្រសិនបើលោកអ្នកចង់ដកខ្លួនចេញពីការការប្រឡងលើកនេះ ​យើងនឹងពន្យារពេលរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។​ សូមផ្ញើអ៊ីម៉េល​មកកាន់exams@ewiscambodia.edu.kh​ ប្រសិនបើអ្នកចង់ប្តូរកាលបរិច្ឆេទប្រឡងទៅខែតុលា/វិច្ឆិកា ឬប្រសិនបើអ្នកចង់ដកប្រាក់ទាំងស្រុងនិងទទួលបានសំណងមកវិញ។

ដូចសព្វដងសូមផ្ញើអ៊ីម៉ែលមកខ្ញុំតាមរយ:  Jeffrey.kane@ewiscambodia.edu.kh  ប្រសិនបើលោកអ្នមានសំនួរ។

ដោយក្តីគោរពពី 

ជេហ្វ​

April 8, 2020

Cambridge Exams Series May/June 2020 Update

We would like to share the latest update with students and parents regarding the process for determining grades during the May/June 2020 Cambridge Exams Series. As mentioned before, Cambridge will not be holding exams due to the spread of COVID19. Instead, grades will be determined by evidence provided by the school. These grades will hold the same value as Cambridge certificates from previous years. 

The steps for creating evidence grades is briefly described below. More information can be found in the attached document from Cambridge International.

  1. East-West will determine a predicted grade for each candidate for each syllabus entered. Please note that this predicted grade may not be the same as the forecast grade sent in earlier. This predicted grade will be made by teachers by using evidence and their judgement.
  2. Teachers will rank students based on how well they expect them to do within each grade in each syllabus.
  3. The Head of Center (Jeffrey Kane) will confirm the predicted grades and rank order, and send those to Cambridge International.
  4. Cambridge International will conduct a standardization process, combining our data with that other data, to award the final grade.

For more detailed information, please see the attached pdf, or visit www.cambridgeinternational.org/covid.

We will be holding another Zoom session to go over this system in more detail on Friday, April 10 at 3:00 pm.

Cambridge Zoom Q and A, Part 2 https://zoom.us/j/128293875    Meeting ID: 128 293 875

Lastly, if you would like to withdraw from this series of exams, we have extended the deadline to April 24, 2020. Please email exams@ewiscambodia.edu.kh if you would either like to switch to the October/November Exams Series, or if you would prefer to withdraw completely and get a refund.

As always, please feel free to email me at Jeffrey.kane@ewiscambodia.edu.kh if you have any questions.

With Gratitude,

Jeff

Comments are closed.