Community Update September 04, 2020

ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានជិតដល់ពេលដែលសិស្សបានត្រឡប់មកវិញបរិវេណគ្រឹះស្ថានសិក្សាវិញជាមួយយើងដោយសុវត្ថិភាព។

យើងខ្ញុំមានក្តីរំភើបរីករាយ សូមប្រកាសថាសាលាបានបញ្ជូនឯកសារគ្រប់យ៉ាងដែលក្រសួងអប់រំ យុវជន និងកីឡា តម្រូវរួចរាល់ហើយ។ ក្នុងនាមជាសាលាស្តង់ដាខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំ និងសុខភាព និងសុវត្ថិភាព – ពួកយើងកំពុងខិត​ខំ​រៀបចំសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ សាលាបានចុះ “អនុស្សា      រណៈយោគយល់គ្នា” ជាមួយក្រសួងអប់រំ យុវជន និងកីឡា ឥឡូវកំពុងរង់ចាំទទួលដំណឹងពីក្រសួងវិញក្នុងពេលឆាប់ៗខាងមុខ។
ការវិលត្រឡប់មកគ្រឹះស្ថានសិក្សាវិញដោយសុវត្ថិភាពយើងខ្ញុំរំពឹងថា សាលានឹងបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការអញ្ជើញចុះត្រួតពិនិត្យរបស់ក្រុមការងារអធិកា​រកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅពេលណាមួយនៅដើមសប្តាហ៍ក្រោយនេះ វាគឺជាជំហានបន្ទាប់ដែលយើងត្រូវធ្វើក្នុងដំណើរការឆ្ពោះទៅរកការបើកគ្រឹះស្ថានសិក្សាឡើងវិញ​។ បន្ទាប់ពីការចុះអធិការកិច្ចនេះ យើងនឹងធ្វើការកែតម្រូវនូវអ្វីដែលពួកគាត់ស្នើសុំ ដើម្បីធានាថាបរិវេណគ្រឹះស្ថានសិក្សារបស់យើងអាចបើកដំណើរការបានដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីទស្សនកិច្ចនេះ សាលានឹងចំណាយពេលមួយថ្ងៃនៅសប្តាហ៍ក្រោយ ដើម្បីរៀបចំបុគ្គលិកសិក្សានិងសិស្សានុសិស្សរបស់យើងសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគាត់។ ពួកយើងនឹងផ្តល់ព័ត៌មានបន្ថែមជូននៅពេលយើងបានដឹងកាន់តែច្បាស់។ នៅពេលដែលយើងរៀបចំត្រៀមសម្រាប់ស្វាគមន៍សិស្សានុសិស្សរបស់យើងត្រឡប់មកកាន់គ្រឹះ​ស្ថានសិក្សាវិញនៅពេលខាងមុខ យើងសូមចែករំលែកដោយសង្ខេបនូវចំនុចសំខាន់ៗមួយចំនួនជុំវិញការវិលត្រឡប់មកសាលារៀនវិញ៖មាតាបិតាទាំងឡាយដែលមានបំណងចង់ឲ្យបុត្រៗរបស់ពួកគាត់បានវិលត្រឡប់មកសាលារៀនវិញ ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការលះបង់សិទ្ធមាតាបិតារបស់សាលា ត្រូវតែបំ​ពេញ​សម្រាប់កូនម្នាក់មួយច្បាប់។ ទម្រង់ទាំងនេះអាចរកបានតាមអ៊ិនធឺណេតនៅក្នុងការិ​យាល័យរបស់សាលា ដែលត្រូវបានភ្ជាប់ទៅជាមួយអ៊ីម៉ែលនេះ​។សិស្សនឹងត្រូវបានបំបែកទៅជាក្រុម “ខាងកើត” និង “ខាងលិច” ដើម្បីចូលរៀននៅបរិវេណគ្រឹះស្ថានសាលានៅថ្ងៃបន្ទាប់។ សិស្សត្រូវបានដាក់ជាក្រុមជាមួយបងប្អូនបង្កើត រហូតដល់សមាជិកគ្រួសារ។ គ្រូឬទីប្រឹក្សារបស់កូនអ្នកនឹងប្រាប់អ្នកថា​កូនរបស់អ្នកស្ថិតនៅក្នុងក្រុមមួយណា។មនុស្សគ្រប់គ្នាត្រូវតែរក្សាគម្លាតសុវត្ថិភាព ២ ម៉ែត្រពីគ្នាពេលនៅបរិវេណគ្រឹះស្ថានសិក្សា។មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាសគ្រប់ពេលវេលា។សូមប្រើកន្លែងលាងដៃជាច្រើននិងកន្លែងដែលមានជែលនៅសាលា ដើម្បីអនាម័យផ្ទាល់ខ្លួនសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចរកបានតាមរយៈ ៖សៀវភៅណែនាំការសិក្សា – https://ewiscambodia.edu.kh/សៀវភៅអាណាព្យាបាល – https://ewiscambodia.edu.kh/resources/គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងកាលវិភាគសិក្សាបែបចំរុះ ជាភាសាខ្មែរ – (សូមមើលឯកសារភ្ជាប់)
លទ្ធផលការប្រឡងខេមប្រ៊ីជដ៍ ២០២០ និង ការប្រឡងឡើងវិញ នៅខែតុលា/វិច្ឆិកាយើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការប្រលងសម្រាប់ខែតុលា / វិច្ឆិកា ២០២០ ។ សម្រាប់អ្នកដែលបានដកឈ្មោះពីការប្រឡងឡើងវិញនឹងអាចមកទទួលប្រាក់វិញបានពីការិយាល័យសាលាចាប់ពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ។
ព័ត៌មានសុខភាពប្រចាំសប្តាហ៍ពីគិលានុបដ្ឋាយិកាសាលាក្រសួងសុខាភិបាលនៅតែបន្តជម្រុញឱ្យអ្នករាល់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអនាម័យដៃនិងពាក់ម៉ាស់មុនពេលចេញទៅក្រៅក៏ដូចជាចៀសវាងជួបជុំធំៗ។ ខណៈពេលដែលមានករណីជំងឺកូវីដ-១៩ វិជ្ជមានមួយចំនួន ក្នុង​  រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ វាចាំបាច់ត្រូវប្រុងប្រយ័ត្ននៅពេលក្អកឬកណ្តាស់។ សូមចាំថាត្រូវប្រើ       ក្រ​ដាស​អនាម័យ ដើម្បីគ្របមាត់របស់អ្នក រួចត្រូវប្រាកដថាបោះវាចោលក្នុងធុងសំរាមភ្លាមៗ។ បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។A Healthy Man How Many Liters Water Drink per Day - Calculations - Namaste  Kadapaគួរចងចាំផងដែរថា ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ – យ៉ាងហោចណាស់ ២,៥ ឬ ៣ លីត្រក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយមានសំណើម។ ផឹកទឹកឱ្យបានច្រើននិងញ៉ាំអាហារដែលមានសុខភាពល្អធានាថារាងកាយរបស់អ្នកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។


Friday September 4, 2020

Community Update

We are excited to be moving closer to having our students back on campus with us safely.

We are pleased to announce that we have submitted all of the documents required by the MoEYS. As one of Phnom Penh’s highest standard schools – both academically and in regards to health and safety – we are working hard to prepare for the return of our community members. We have signed a Memorandum of Understanding and are waiting to hear from them soon. 
Returning to Campus SafelyWe are expecting to host a group of officials from the MoEYS at some point early next week, as the next step we take in the process towards reopening our campus. After the visit, we will make any adjustments they suggest to ensure our campus can open as safely as possible. After the visit, we will take one day next week to prepare our teachers and students for their return. More information will be shared with everyone as soon as we know more.As we prepare to welcome our students back to campus in the coming days, we would like to briefly share a few of the key points around our return to campus:Any parent wishing to have their child return to school must sign our Parent Waiver. One must be completed for each child. These forms are available online, in our main office and attached to this email.  Students will be separated into “East” and “West” groups to attend school on campus on alternating days. Students have been grouped with siblings and extended family members. Your child’s teacher or advisor will inform you of which group your child is in.Everyone must keep a social distance of 2 meters from each other while on campusEveryone must wear a face covering at all timesPlease use our many handwashing stations and sanitizing gel dispensers for personal hygieneMore information can be found in the following documents:Learning Handbook – https://ewiscambodia.edu.kh/Parent Handbook – https://ewiscambodia.edu.kh/resources/SOP Document and Schedule (in Khmer) – (attached)
Cambridge May/June 2020 Results and October/November Re-SitsWe are in the beginning stages of planning the exams for the October/November 2020 series. Refunds for those who have withdrawn from exams will be available from the office starting Wednesday September 9, 2020. 
Weekly Health Update from Our School NurseA Healthy Man How Many Liters Water Drink per Day - Calculations - Namaste  KadapaThe Ministry of Health continues to urge everyone to be extra careful about hand hygiene and wearing masks before going out, as well as to avoid large gatherings. While there have only been a few COVID-19 positive cases in the past few weeks, it is important to remain careful when coughing or sneezing. Please remember to use a paper towel to cover your mouth and be sure to throw it away in the trash immediately after. Then wash your hands with soap or an alcohol sanitizing gel.Also, remember to drink enough water – at least 2.5 or 3 liters a day – to keep the body hydrated. Drinking lots of water and eating healthy foods ensures your body has enough nutrients to strengthen your immune system.
Comments are closed.