Community Update – April 20, 2020

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

សូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមការប្រជុំអាណាព្យាបាលតាមរយៈហ្ស៊ូមរបស់យើងកាលពីថ្ងៃសុក្រ ទី១០ ​ខែមេសា កន្លងទៅ។ ខាងក្រោមនេះគឺជាប្រធានបទដែលពួកយើងបានពិក្សា ​និងចម្លើយដែលនឹងផ្តល់ជូនដើម្បីឱ្យមានភាពច្បាស់លាស់​៖

តើកូនរបស់ខ្ញុំគួរធ្វើការងារសាលាប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

នៅក្នុងសៀវភៅគោលការណ៍សិស្សនីមួយៗ ពួកយើងបានផ្តល់ជូននូវគំនិតទូទៅនៃការរៀននៅផ្ទះ “ថ្ងៃរៀន” ។ ទាំងនេះអាចរកបាននៅលើទំព័រខាងមុខនៃគេហទំព័រសាលារបស់យើង (www.ewsicambodia.org) ។ ជាក់ស្តែង នៅពេលនេះស្ថានភាពគ្រួសារផ្ទាល់មានអាទិភាពលើការរៀនសូត្រជាង។ នៅពេលនេះ ពួកយើងកំពុងប្រតិបត្តិតាមគោលការណ៍ដែលពួកយើងមិនចង់ធ្វើឱ្យសិស្ស អាណាព្យាបាល ឬគ្រូបង្រៀនមានសម្ពាធច្រើនពេក ព្រោះវាត្រូវការពេលមួយទ្វេរជាពីរក្នុងការធ្វើការងារពាក់កណ្តាល ដែលជាធម្មតាពួកយើងអាចបំពេញបានខណៈពេលដែលពួកយើងនៅជាមួយគ្នាឯសាលា។

ប្រសិនបើអ្នកយល់ថាកូនអ្នកមានការងារសាលាច្រើនពេកនៅពេលនេះ សូមទាក់ទងនិងជូនដំណឹងទៅគ្រូរបស់គាត់។ ប្រសិនបើអ្នកយល់ថាកូនអ្នកមិនមានការងារសាលាគ្រប់គ្រាន់ទេ ពួកយើងសូមលើកទឹកចិត្តឱ្យក្រុមគ្រួសារចូលរួមសកម្មភាពដូចជា ការអាន លេងល្បែង ហាត់ប្រាណ ឬចម្អិនអាហារជាមួយគ្នា។ លើសពីនេះទៀត ពួកយើងសូមលើកទឹកចិត្តឱ្យសិស្សរកពេលវេលាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិសម្រាប់ការជជែកលេងតាមអ៊ិនធឺណេត។

តើអាចធ្វើដូចម្តេចឱ្យកូនរបស់ខ្ញុំនៅតែសកម្មនៅពេលនេះ?

សិស្សថ្នាក់បឋមសិក្សាទាំងអស់គួរតែបានចុះឈ្មោះថ្នាក់កីឡា ដែលផ្តល់ឱ្យពួកគេនូវសកម្មភាពដែលត្រូវធ្វើ។ លើសពីនេះទៀត សិស្សអនុវិទ្យាល័យគួរតែតាមដាននៅក្នុងហ្គូហ្គោលភីអ៊ីខ្លាសរូមដូចតទៅ។ សូមប្រើលេខកូដហ្គូហ្គោលខ្លាសរូមខាងក្រោម៖

ថ្នាក់ទី៦ ៖ សិស្សស្រី – 3e2a56j                                         ថ្នាក់ទី៦ ៖ សិស្សប្រុស – v65wqoi

ថ្នាក់ទី៧ ៖ ស្រី – d4cecw6                                                ថ្នាក់ទី៧ & ៨ ៖ ប្រុស- oz42xpw

ថ្នាក់ទី៨ ៖ ស្រី – ihalelp                                                    ថ្នាក់ទី៩-១២ ៖ M-F – sbtd2hv

ថ្នាក់ទី១០ ៖ ប្រុស – 2fzwxh6                                           ថ្នាក់ទី១០​ – aovlgpk

ថ្នាក់ទី១០ ម៉ោងទី២​ ៖ សិស្សប្រុស&ស្រី – ebong3n              IGCSE – ynyhcpq

សិស្សានុសិស្សទាំងអស់ (និងអាណាព្យាបាល) ត្រូវបានស្វាគមន៍ឱ្យចូលរួមវគ្គបណ្តុះបណ្តាល HIIT (ហាត់ប្រាណ) និងវគ្គសិក្សាអំពីការចល័ត។ លេខកូដសម្រាប់ថ្នាក់ហ្គូហ្គោលទាំងនោះមាននៅខាងក្រោម។

High Intensity Interval Training – q4h5zsq                              Mobility – ox7jsgk

តើខ្ញុំអាចតាមដានការរីកចម្រើនរបស់កូននៅពេលនេះយ៉ាងដូចម្តេច?

ពួកយើងមានសេចក្តីរីករាយសូមជម្រាបជូនថា យើងមានសិស្សជិត៩០%បានចូលរួមយ៉ាងទៀងទាត់ក្នុងសកម្មភាពសិក្សានៅផ្ទះរបស់ពួកគេ។ ប្រសិនបើកូនរបស់អ្នកមិនបានចូលរួម ពួកយើងបានតាមដានដោយការហៅទូរស័ព្ទទៅកាន់ឪពុកម្តាយ។ ពួកយើងនឹងបន្តធ្វើបែបនេះហូតដល់ចុង​ខែមេសា បន្ទាប់មកពួកយើងមិនអាចទាក់ទងឪពុកម្តាយជារៀងរាល់ថ្ងៃបែបនេះបានទៀតទេ។

ប្រសិនបើអ្នកចង់ដឹងពីរបៀបដែលកូនកំពុងរៀននៅក្នុងថ្នាក់ សូមទាក់ទងបុគ្គលិកការិយាល័យរបស់យើង ឬអ៊ីម៉ែលទៅ Jeffrey.kane@ewiscambodia.or​g ហើយយើងនឹងរីករាយក្នុងការភ្ជាប់លោកអ្នកជាមួយគ្រូរបស់គាត់។

គោលការណ៍ក្នុងការដាក់ពិន្ទុរបស់យើងនៅពេលនេះមាននៅក្នុងសៀវភៅគោលការណ៍សិស្ស។ របាយការណ៍សិក្សានឹងត្រូវបានចែកជូននៅសប្តាហ៍ចុងក្រោយនៃឆ្នាំសិក្សានេះ ហើយវានឹងមានមូលវិចារណ៍គ្រូចាប់ពីពេលដែលសិស្សកំពុងរៀននៅឯសាលារៀនក៏ដូចជានៅក្នុងអំឡុងពេលរៀននៅផ្ទះ។

តើសាលាមានគម្រោងផែនការអ្វីខ្លះសម្រាប់ពេលដែលនៅសល់នៃឆ្នាំសិក្សានេះ?

សាលាអន្តរជាតិអ៊ិសវ៉េសនឹងអនុវត្តតាមប្រតិទិនផ្លូវការរបស់សាលាសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំសិក្សា២០១៩-២០២០ ។ នេះមានន័យថាថ្ងៃចុងក្រោយនៃការសិក្សារបស់យើងគឺ ថ្ងៃសុក្រ ទី៥ ខែមិថុនា​ ឆ្នាំ២០២០។ ពួកយើងកំពុងរៀបចំគ្រប់យ៉ាងដើម្បីបន្តការសិក្សានៅផ្ទះសម្រាប់ពេលវេលាដែលនៅសល់នៃឆ្នាំសិក្សានេះ ដែលគួរតែត្រូវបានកំណត់ថាជាការចាប់អារម្មណ៍បំផុតសម្រាប់សុខភាពនិងសុវត្ថិភាពទាំងអស់គ្នា។ ប្រសិនបើវាមានសុវត្ថិភាពក្នុងការឱ្យសិស្សនិងគ្រូវិលមកសាលាម្តងទៀតមុនបំណាច់ឆ្នាំនេះ យើងនឹងជូនដំណឹងដល់អ្នក។ យើងរំពឹងថានឹងអាចចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ តាមដែលបានការគ្រោងទុក។

តើនឹងមានអ្វីកើតឡើងជាមួយការប្រឡងខេមប្រ៊ីជដ៍?

ដូចដែលបានជម្រាបជូនលើកមុនរួចហើយថា​ ខេមប្រ៊ីជដ៍នឹងមិនធ្វើការប្រឡងទេ ដោយសារការរីករាលដាលនៃជម្ងឺខូវីដ១៩។ ផ្ទុយទៅវិញ ពិន្ទុនឹងត្រូវបានកំណត់ដោយភស្តុតាងដែលផ្តល់ដោយសាលា។ ពិន្ទុទាំងនេះនឹងមានតម្លៃដូចគ្នានឹងវិញ្ញាបនប័ត្រខេមប្រ៊ីជដ៍កាលពីឆ្នាំមុនៗដែរ។

សិស្សានុសិស្សមានជម្រើស៣យ៉ាង៖

  • បន្តការផ្តល់ពិន្ទុផ្អែកលើភស្តុតាងសម្រាប់មុខវិជ្ជាដែលពួកគេបានចុះឈ្មោះ
  • ដកខ្លួនចេញពីការដាក់ពិន្ទុផ្អែកលើភស្តុតាងនិងការប្រឡងនៅខែតុលា / វិច្ឆិកា ឆ្នាំ២០២០
  • ដកខ្លួនចេញ​ពីការដាក់ពិន្ទុផ្អែកលើភ័ស្តុតាងនិងមិនប្រលង

សិស្សានុសិស្សមានពេលរហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងការសម្រេចចិត្តលើការចូលរួមប្រលងរបស់ពួកគេជាមួយខេមប្រ៊ីជដ៍នៅលើកនេះ។ ​ប្រសិនបើអ្នកមិនបានផ្តល់ព័ត៌មានមកកាន់យើងទេ ​ការប្រឡងរបស់អ្នកនឹងបន្តតាមកាលវិភាគក្នុងកំឡុង ខែឧសភា/មិថុនា។ ​យើងនឹងមានព័ត៌មានបន្ថែមស្តីពីរបៀបនៃការដកប្រាក់នៅក្នុងកំឡុង ខែឧសភាខាងមុខ

ដោយក្តីគោរពពី

ជេហ្វ​

April 20, 2020

Community Update

Thank you to everyone who participated in our Parent Zoom Meeting on Friday, April 10. Below are some of the topics discussed, and some answers that should provide clarification:

How many hours per day should my child be doing schoolwork?

In each of the student handbooks, we have provided a general idea of what a Home-Based “School Day” looks like. These can be found on the front page of our website (www.ewsicambodia.org). Obviously, a family’s personal situation at this time takes priority over learning. We are operating on the principle that we do not want to overwhelm students, parents or teachers at this time, as it often takes twice as much time to do half the work we could normally complete while together at school.

If you are finding that there is too much school work at this time, please contact your child’s teacher and inform them. If you are finding that your child does not have enough school work, we would encourage families to participate in activities such as finding time to read, play games, exercise or cook together. Additionally, we would encourage students to find time to connect with their friends for virtual hangout sessions. 

How can my child stay active at this time?

All elementary students should have assigned PE classes that have given them activities to do. Additionally, secondary students should be in the following Google PE Classrooms. Please use the Google Classroom Codes below:

Grade 6 Girls – 3e2a56j                                                                   Grade 6 Boys – v65wqoi

Grade 7 Girls – d4cecw6                                                                 Grade 7 & 8 Boys – oz42xpw

Grade 8 Girls – ihalelp                                                                     Grade 9-12 M-F – sbtd2hv

Grade 10 Boys-– 2fzwxh6                                                             Grade 10 – aovlgpk

Grade 10 Period 2 M-F – ebong3n                                             IGCSE – ynyhcpq

All students (and parents) are welcome to join the High Intensity Interval Training and Mobility courses. The codes for those Google Classrooms are below.

High Intensity Interval Training – q4h5zsq                              Mobility – ox7jsgk

How can I track my child’s progress at this time?

We are very pleased to share that we have nearly 90% of our students participating regularly in HBL activities. If your child has not been participating, we have followed up with a phone call to parents. We will continue to do this through the end of April, after which it will no longer be possible for us to contact parents on a daily basis.

If you would like to find out how your child is doing in a class, please contact our office staff or email Jeffrey.kane@ewiscambodia.edu.kh, and we will be happy to put you in touch with that teacher.

Our grading policies at this time are available in the handbooks. Report cards will be distributed during the last week of the school year, as always, and will have comments from the time the students were learning at school as well as during the HBL period.

What are the school’s plans for the rest of this school year?

East-West International School will follow the official school calendar for the remainder of the 2019-2020 school year. This means that our last day of school will be Friday June 5, 2020. We are putting things in place to continue HBL for the remainder of the year should that be determined to be in the best interest of the health and safety for all. If it is safe to have students and teachers on the school campus again before the end of the year, we will let you know. We expect to start the next school year on August 5, 2020, as scheduled.

What will happen with the Cambridge Exams?

As we’ve mentioned before, Cambridge International will not be holding exams due to the spread of COVID19. Instead, grades will be determined by evidence provided by the school. These grades will hold the same value as Cambridge certificates from previous years. 

Students have three choices:

  • Continue with evidence-based grading for the subjects they had signed up for
  • Withdraw from evidence-based grading and sit exams in October/November 2020
  • Withdraw from evidence-based grading and not take any exams

Students will have until April 23, 2020 to make decisions regarding their participation in Cambridge at this time. If we do not hear from you, your entries for the May/June exams will remain as scheduled. We will have more information about how refunds will be processed in May.

With Gratitude,

Jeff

Comments are closed.