Community Update – April 27, 2020

ថ្ងៃទី២៧ មេសា ២០២០

បច្ចុប្បន្នភាពសហគមន៍

សូមស្វាគមន៍សប្តាហ៍ទី៦នៃការរៀននៅផ្ទះ!

ខ្ញុំពិតជារំភើបរីករាយជាខ្លាំងក្នុងការចែករំលែកជាមួយមាតាបិតា-អាណាព្យាបាលសិស្សថា ពួកយើងមានលោកគ្រូ-អ្នកគ្រូរហូតដល់៤០នាក់បានចូលរួមសន្និសីទបច្ចេកវិទ្យាវៀតណាមតាមអ៊ិនធឺរណេតនាចុងសប្តាហ៍មុន។ វគ្គសិក្សានេះមានប្រធានបទផ្សេងៗជាច្រើនរួមមាន សុខមាលភាព កាលវិភាគ ឧបករណ៍បច្ចេកវិទ្យា និងការច្នៃប្រឌិត​ ហើយនឹងអ្វីៗជាច្រើនទៀតត្រូវបានរៀនដើម្បីជួយគាំទ្រដល់អ្នកសិក្សារបស់យើងគ្រប់វ័យ។ ពួកយើងនឹងរំភើបរីករាយដើម្បីសាកល្បងការអនុវត្តថ្មីៗមួយចំនួននៅក្នុងសប្តាហ៍ខាងមុខនេះ។ ខណៈពេលសិក្សាជាមួយអ្នកអប់រំនៅជុំវិញពិភពលោក វាបង្ហាញឱ្យឃើញច្បាស់ថា នៅក្នុងពេលវេលាបែបនេះ អ្វីដែលសំខាន់ជាងគេបំផុតគឺត្រូវធានាថាការទំនាក់ទំនងគ្នាទៅវិញទៅមករបស់ពួកយើងនៅតែមានភាពរឹងមាំ ទោះបីជាពួកយើងនៅឃ្លាតពីគ្នាក៏ដោយ។

ពួកយើងសូមបង្ហាញនូវភាពដឹងគុណដល់លោកអ្នកដែលជា អាណាព្យាបាលរបស់ពួកយើង សម្រាប់ការគាំទ្រនៅពេលនេះ។ ការរៀននៅផ្ទះមិនអាចមានប្រសិទ្ធិភាពបានទេ ប្រសិនបើគ្មានការគាំទ្រពីអ្នកផ្ទះ។ ពួកយើងដឹងថាអ្នកកំពុងជួបប្រទះនូវបទពិសោធន៍នៃអារម្មណ៍មួយចំនួន នៅពេលដែលអ្នកត្រូវជួយកូនៗរបស់អ្នកនៅផ្ទះ ខណៈពេលដែលត្រូវការបន្តអាជីពរបស់អ្នកផងដែរនោះ។ យើងមានមោទនភាពមិនគួរឱ្យជឿចំពោះចំនួនអ្នកចូលរួមរបស់យើងដែលបានរក្សាភាពរឹងមាំតាំងពីការចាប់ផ្តើមនៃដំណើរនេះជាមួយគ្នាមក។ កាលពីសប្តាហ៍មុន ពួកយើងមានសិស្សចំនួន ៨៨% ចូលរួមជាប្រចាំ (៨៧% ជាសិស្សថ្នាក់បឋមនិង ៩២% ជាសិស្សថ្នាក់អនុវិទ្យាល័យ) ។ សូមមេត្តាទាក់ទងមកនិងប្រាប់ពួកយើងឱ្យបានដឹង ប្រសិនបើមានអ្វីដែលពួកយើងអាចជួយអ្នកនៅពេលនេះ។

ក្រុមប្រឹក្សាភិបាលសាលាអ៊ិសវ៉េស នឹងត្រូវប្រជុំនៅថ្ងៃពុធនេះដើម្បីធ្វើការសម្រេចចិត្តចុងក្រោយស្តីពី ថ្លៃសាលាសម្រាប់ឆ្នាំសិក្សា២០២០-២០២១។ ទាំងនេះនឹងត្រូវចែករំលែកដល់សហគមន៍របស់យើងក្នុងសប្តាហ៍ដំបូងនៃខែឧសភា។ គោលដៅដំបូងនិងសំខាន់បំផុតរបស់យើង គឺរក្សាសហគមន៍សាលារបស់យើងឱ្យនៅដដែល – ធានាថាថ្លៃសាលារបស់យើងមានតម្លៃសមរម្យសម្រាប់អាណាព្យាបាលអាចទទួលយកបានក្នុងគ្រាលំបាកនេះ ខណៈពេលកំពុងស្ថិតក្នុងកម្រិតមួយដែលធានាថាយើងអាចបន្តផ្តល់នូវបរិយាកាសរៀនសូត្រដោយផ្អែកលើស្តង់ដារអប់រំខ្ពស់និងការយកចិត្តទុកដាក់។

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

April 27, 2020

Community Update

Welcome to Week Six of Home-Based Learning.

I am excited to share with parents that we had about 40 teachers join last weekend’s online Vietnam Tech Conference. The sessions ranged on a variety of topics, including Wellbeing, Scheduling, Tech Tools and Innovation, and lots was learned to help support our learners of all ages. We will be excited to try out some new practices in the upcoming weeks. It was clear, while learning with educators around the world, that at times like these, the most important thing is to ensure our connection to each other remains strong while we are apart.

We would also like to express our gratitude to you, our parents, for your support at this time. Home-Based Learning cannot be effective without support from the home. We know that you are experiencing a range of emotions as you support your children at home while also needing to continue your professional lives. We are incredibly proud of our attendance numbers, which have held strong through the beginning of this journey together. Last week we had 88% of our students participating regularly (87% in elementary and 92% in secondary). Please reach out and let us know if there is anything we can do to continue to support you at this time.

The East-West School Board will be meeting on Wednesday to make a final decision on School Fees for the 2020-2021 academic year. These will be shared with our community during the first week of May. Our goal is first and foremost to keep our school community intact – ensuring our fees are affordable for parents during this difficult time, while also being at a level that ensures we can continue to provide a learning environment based on high academic standards and care.

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.