Community Update – Thursday April 9, 2020

                                                                                                                                                                                                                                                                                                          ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

ពួកយើងចង់ផ្តល់ឱកាសដល់អាណាព្យាបាលនិងសិស្សទាំងអស់ បានចូលរួមជាមួយសមាជិកក្រុមថ្នាក់ដឹកនាំសាលា ដើម្បីសួរសំណួរ ឬចែករំលែកមតិយោបល់ថាតើកម្មវិធីនេះបានដំណើរការយ៉ាងដូចម្តេចសម្រាប់អ្នករហូតមកដល់ពេលនេះ។ សូមចូលរួមជាមួយពួកយើងនៅថ្ងៃសុក្រ ទី១០ ខែមេសា វេលាម៉ោង១០ ព្រឹកតាមរយៈលីងរបស់ហ្ស៊ូមខាងក្រោម៖

Home-Based Learning Meeting https://zoom.us/j/117387817   Meeting ID: 117 387 817

ពួកយើងសូមជម្រាបជូនថា នឹងមិនមានសកម្មភាពរៀននៅផ្ទះនៅសប្តាហ៍ក្រោយនេះទេ។ បុគ្គលិកទាំងអស់នឹងធ្វើការលើសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈមួយចំនួនដើម្បីធ្វើឱ្យបទពិសោធន៍នៃការរៀននៅផ្ទះកាន់តែប្រសើរឡើង។ យើងសូមលើកទឹកចិត្តឱ្យអ្នករាល់គ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការមិនឱ្យធ្វើដំណើរទៅខាងក្រៅរាជធានីភ្នំពេញនាពេលនេះ និងជៀសវាងពីទីប្រជុំជន។ ការសិក្សានៅផ្ទះនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។

ខេមប្រ៊ីជដ៍នឹងមិនធ្វើការប្រឡងទេ ដោយសារការរីករាលដាលនៃជម្ងឺខូវីដ១៩។ ផ្ទុយទៅវិញ ពិន្ទុនឹងត្រូវបានកំណត់ដោយភស្តុតាងដែលផ្តល់ដោយសាលា។ ពិន្ទុទាំងនេះនឹងមានតម្លៃដូចគ្នានឹងវិញ្ញាបនប័ត្រខេមប្រ៊ីជដ៍កាលពីឆ្នាំមុនៗដែរ។

​ជំហានសម្រាប់ការបង្កើតភស្តុតាងនៃការដាក់ពិន្ទុ ត្រូវបានពណ៌នាដោយសង្ខេបនៅខាងក្រោម។ ព័ត៌មានបន្ថែមអាចរកបាននៅក្នុងឯកសារភ្ជាប់ពីសាលាអន្តរជាតិខេមប្រ៊ីជដ៍​និងអាចរកបានក្នុង ​ឌឹ​ អ៊ិចស៍ ហ្សាម ហ្គូហ្គោលខ្លាសរ៉ូម( the Exams Google Classroom) ឬនៅក្នុងគេហទំព័ររបស់សាលា។

១​. សាលាអ៊ិសវ៉េសនឹងកំណត់ការដាក់ពិន្ទុប៉ាន់ស្មានសម្រាប់មុខវិជ្ជានីមួយៗដែលបានបញ្ចូល។ សូមចំណាំថាការកំណត់ពិន្ទុប៉ាន់ស្មាននេះប្រហែលជាមិនដូចគ្នានឹងការកំណត់ពិន្ទុប៉ាន់ស្មាន​ដែលបានផ្ញើកាលពីមុនទេ។ ពិន្ទុព្យាករណ៍នេះត្រូវបានធ្វើឡើងដោយលោកគ្រូ-អ្នកគ្រូ ដោយផ្អែកលើភស្តុតាងនិងការវិនិច្ឆ័យរបស់ពួកគាត់។

២. លោកគ្រូ-អ្នកគ្រូ​ នឹងផ្តល់ចំណាត់ថ្នាក់ឱ្យសិស្សដោយផ្អែកលើកម្រិតដែលពួកគាត់រំពឹងថាពួកគេអាចធ្វើបានល្អប៉ុណ្ណាសម្រាប់មុខវិជ្ជានៃកម្រិតថ្នាក់នីមួយៗ។

៣. ប្រធានមជ្ឈមណ្ឌល (លោក ជេហ្វហ្វ្រី ខេន) នឹងបញ្ជាក់លើពិន្ទុព្យាករណ៍និងចំណាត់ថ្នាក់ រួចបញ្ជូនពិន្ទុទាំងនោះទៅការិយាល័យអន្តរជាតិខេមប្រ៊ីជដ៍។

៤.         អន្តរជាតិខេមប្រ៊ីជដ៍​ នឹងដំណើរការដាក់ពិន្ទុតាមស្តង់ដារ រួមបញ្ចូលទិន្នន័យរបស់យើងជាមួយទិន្នន័យផ្សេងទៀតដើម្បីទទួលបានពិន្ទុចុងក្រោយ។

ពួកខ្ញុំនឹងរៀបចំវគ្គហ្ស៊ូមមួយ ដើម្បីមើលប្រព័ន្ធនេះឱ្យកាន់តែលម្អិតនៅថ្ងៃសុក្រទី១០ ខែមេសា វេលាម៉ោង៣ រសៀល។

Cambridge Zoom Q and A, Part 2 https://zoom.us/j/128293875    Meeting ID: 128 293 875

ជាចុងក្រោយ ប្រសិនបើលោកអ្នកចង់ដកខ្លួនចេញពីការការប្រឡងលើកនេះ ​យើងនឹងពន្យារពេលរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។​ សូមផ្ញើអ៊ីម៉េល​មកកាន់exams@ewiscambodia.edu.kh​ ប្រសិនបើអ្នកចង់ប្តូរកាលបរិច្ឆេទប្រឡងទៅខែតុលា/វិច្ឆិកា ឬប្រសិនបើអ្នកចង់ដកប្រាក់ទាំងស្រុងនិងទទួលបានសំណងមកវិញ។

កាលបរិច្ឆេទការប្រឡងថ្នាក់ជាតិខ្មែរ​ថ្នាក់ទី៩ និងទី១២ ​ត្រូវបានពន្យារពេលដោយក្រសូងអប់រំយុវជន និងកីឡា។

ដោយក្តីគោរពពី

ជេហ្វ​

April 9, 2020

Community Update

We would like to give all parents and students the opportunity to check-in with members of the school’s Leadership Team to ask any questions or share feedback for how this has gone for you so far. Please join us on Friday, April 10 at 10 am by using the following Zoom link:

Home-Based Learning Meeting https://zoom.us/j/117387817   Meeting ID: 117 387 817

We would like to share the news that there will be no Home-Based Learning activities next week. Staff will be working through some professional development activities in order to improve the HBL experience. We would encourage everyone to follow the government’s instructions to not travel outside of Phnom Penh at this time, and to avoid large gatherings. Home-Based Learning will resume on Monday April 20, 2020

Cambridge International will not be holding exams due to the spread of COVID19. Instead, grades will be determined by evidence provided by the school. These grades will hold the same value as Cambridge certificates from previous years. 

The steps for creating evidence grades is briefly described below. More information can be found in the document from Cambridge International that can be found in the Exams Google Classroom or on our website.

  1. East-West will determine a predicted grade for each candidate for each syllabus entered. Please note that this predicted grade may not be the same as the forecast grade sent in earlier. This predicted grade will be made by teachers by using evidence and their judgement.
  2. Teachers will rank students based on how well they expect them to do within each grade in each syllabus.
  3. The Head of Center (Jeffrey Kane) will confirm the predicted grades and rank order, and send those to Cambridge International.
  4. Cambridge International will conduct a standardization process, combining our data with that other data, to award the final grade.

We will be holding another Zoom session to go over this system in more detail on Friday, April 10 at 3:00 pm.

Cambridge Zoom Q and A, Part 2 https://zoom.us/j/128293875    Meeting ID: 128 293 875

Lastly, if you would like to withdraw from this series of exams, we have extended the deadline to April 24, 2020. Please email exams@ewiscambodia.edu.kh if you would either like to switch to the October/November Exams Series, or if you would prefer to withdraw completely and get a refund.

The Grade 9 and 12 Khmer National Exams scheduled for August 2020 have been postponed by the MOEYS.

With Gratitude,

Jeff

Comments are closed.