Community Update August 28, 2020

ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

យើងខ្ញុំសូមស្វាគមន៍បុគ្គលិកនិងសិស្សានុសិស្សទាំងអស់របស់យើងបន្ទាប់ពីការឈប់សម្រាកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះជាព័ត៌មានថ្មីៗពីសប្តាហ៍ទី២ នៃសាលា៖

នេះគឺជាព័ត៌មានដំបូងដែលត្រូវបានផ្ញើជូនអាណាព្យាបាលតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកបានផ្តល់អ៊ីម៉ែលរបស់អ្នកឱ្យសាលា ឬស្នើសុំបើកគណនីអ៊ីម៉ែល @ewiscambodia.edu.kh ពួកយើងនឹងផ្ញើព័ត៌មានថ្មីៗប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកមិនបានទទួលអ៊ីម៉ែលនេះទេ ហើយចង់បាន សូមទាក់ទងទៅគ្រូប្រចាំថ្នាក់របស់កូនអ្នកឬទីប្រឹក្សារបស់កូនអ្នក ហើយពួកយើងនឹងបន្ថែមអ្នកទៅក្នុងបញ្ជី។ ព័ត៌មាននេះនឹងបន្តផ្តល់ជូននៅលើតេឡេក្រាមឆេនែលនិងនៅលើគេហទំព័ររបស់យើង។

 យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យសាលារៀនឯកជនខ្លះបើកឡើងវិញ។ ក្នុងនាមជាសាលាស្តង់ដារខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំនិងសុខភាពនិងសុវត្ថិភាព – យើងខ្ញុំកំពុងខិតខំរៀបចំខ្លួនសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡានៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈពេលដែលពួកយើងត្រៀមបើកសាលាឡើងវិញសម្រាប់សិស្ស។ យើងខ្ញុំរីករាយសូមប្រកាសថា ពួកយើងបានបំពេញរាល់តម្រូវការរបស់ក្រសួងអប់រំ និងកំពុងធ្វើការលើដំណើរការនេះ។ យើងនឹងផ្តល់ជូននូវព័ត៌មានថ្មីៗឱ្យបានទៀងទាត់នៅសប្តាហ៍ក្រោយឱ្យបានមុនការសម្រេចចិត្តនេះ។ យើងនឹងមានព័ត៌មានថ្មីៗសម្រាប់អ្នករាល់គ្នានៅសប្តាហ៍ក្រោយ រួមទាំងផែនការស្តង់ដារអប្បបរមារបស់ក្រសួងអប់រំសម្រាប់ការបើកឡើងវិញ សៀវភៅណែនាំការសិក្សានិងសៀវភៅមគ្គុទេសក៍មាតាបិតារបស់យើង។
លទ្ធផលប្រឡងខេមប្រ៊ីជដ៍ខែឧសភា/មិថុនា ២០២០ និងការប្រឡងឡើងវិញនៅខែតុលា/វិច្ឆិកា យើងខ្ញុំរីករាយនឹងចែករំលែកព័ត៌មានដែលថា ខេមប្រ៊ីជដ៍ បានសម្រេចចិត្តកែប្រែពិន្ទុដែលផ្តល់ដល់សិស្សរបស់យើង។ សិស្សនឹងទទួលបានពិន្ទុដែលផ្តល់ដោយខេមប្រ៊ីជដ៍ឬពិន្ទុប៉ាន់ស្មានដោយគ្រូរបស់ពួកគេណាដែលខ្ពស់ជាងគេ។ សិស្សទាំងអស់ត្រូវបានផ្ញើព័ត៌មាននៃការចូលតាម     អ៊ីម៉ែលដើម្បីពិនិត្យពិន្ទុរបស់ពួកគេ។ សិស្សនៅតែអាចចុះឈ្មោះសម្រាប់ការប្រឡងនៅខែតុលា / វិច្ឆិកា ២០២០ ទោះជាយ៉ាងណាខេមប្រ៊ីជដ៍នឹងត្រូវឱ្យបង់ថ្លៃយឺតពេល។ សិស្សនៅមានពេលរហូតដល់ថ្ងៃទី៤ ខែកញ្ញា ដើម្បីដកខ្លួនចេញពីការប្រឡងដែលពួកគេបានចុះឈ្មោះរួច។ សម្រាប់អ្នកដែលបានដកឈ្មោះចេញពីការប្រឡងនឹងអាចមកយកសំណងវិញបានពីការិយាល័យសាលាចាប់ពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ។
ព័ត៌មានផ្សេងៗ បរិវេណសាលាអន្តរជាតិអ៊ិសវ៉េសនឹងត្រូវបិទទ្វារសម្រាប់បុគ្គលិកនិងភ្ញៀវទាំងអស់ ព្រោះយើងនឹងធ្វើការបាញ់ថ្នាំសម្លាប់វីរុសនិងបាក់តេរី នៅចុងសប្តាហ៍នេះគឺថ្ងៃសៅរ៍ ទី២៩ និងថ្ងៃអាទិត្យ ទី៣០ ខែសីហា។ សេវាកម្មនេះនឹងត្រូវបាន   ផ្តល់ដោយ ភ្នាក់ងារសម្លាប់វីរុស​និងបាក់តេរីហ្គូបត់ ដែលជាអ្នកផ្គត់ផ្គង់តែមួយជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត និងមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាស្ថាប័នរដ្ឋផ្សេងៗទៀត។ ដំណើរការនៃការសម្អាតនេះមាន ៤ ជំហានរួមមាន ការសម្លាប់វីរុសក្នុងបរិយាកាស ការសម្លាប់វីរុសដោយកាំរស្មីយូវី ការសម្លាប់វីរុសដោយចំហាយឧស្ម័នសីតុណ្ហភាពខ្ពស់ និងការ​​សម្លាប់វីរុសណាណូ។
ព័ត៌មានសុខភាពពីគិលានុប្បដ្ឋាយិកាសាលា ក្រសួងសុខាភិបាល បានចាត់វិធានការយ៉ាងតឹងរឹង​​ដើម្បីការពារការរាតត្បាតនៃមេរោគកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ពួកខ្ញុំចង់អនុវត្តនៅផ្នែករបស់យើងដើម្បីគាំទ្រពួកគាត់ដល់ការពារខ្លួនយើងនិងសមាជិកសហគមន៍អ៊ិសវ៉េស។ ការលាងសម្អាតដៃឱ្យបានទៀងទាត់ជាមួយសាប៊ូឬជែល និងតែងតែពាក់ម៉ាសនៅពេលចេញទៅក្រៅគឺជាវិធីពីរយ៉ាងដែលយើងអាចជួយបាន។ លើសពីនេះទៀត ការញ៉ាំអាហារដែលមានសុខភាពល្អ អាចពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីការពារប្រឆាំងនឹងជំងឺផ្សេងៗ។ ទទួលទានអាហារដែលសំបូរទៅដោយវីតាមីននិងប្រូតេអ៊ីនខណៈពេលដែលធ្វើឱ្យប្រាកដថាអាហារត្រូវបានចម្អិនឱ្យយ៉ាងត្រឹមត្រូវនិងមានអនាម័យ។  


Friday August 28, 2020

Community Update

We would like to welcome back all of our staff and students after the replacement Khmer New Year holiday break. Here are a few updates from the second week of school:

This is the first Community Update that has also been sent to parents’ email addresses. If you have provided the school with an email, or requested an @ewiscambodia.edu.kh email account, we will be sending you weekly updates every Friday via email. If you have not received this by email and would like to, please contact your child’s teacher or advisor and we will make sure to add you to the list. This information will continue to be provided on our Telegram Channel and on our website.

   We are pleased to support the Ministry of Education, Youth and Sports directive, published on Thursday August 27, 2020 that will allow private schools to reopen. As one of Phnom Penh’s highest standard schools – both academically and in regards to health and safety – we are working hard to prepare for the return of our community members. We will be working closely with the MoEYS in the coming days as we get set to open our campus back up to students. We are happy to announce that have completed all of the MoEYS’s requirements and working on having our documents processed. We will be providing regular updates next week in advance of this decision. We will have updates for everyone next week, including the MoEYS’s Minimum Standard Plans for Reopening, our Learning Handbook, as well as our Parent Handbook.
Cambridge May/June 2020 Results and October/November Re-Sits We are happy to share the news that CAIE has decided to amend the scores awarded to students. Students will either be granted the score awarded by Cambridge, or the predicted score assigned by their teacher, whichever is higher. All students have been emailed their login information to check their grades themselves. Students are still able to sign up for exams in October/November 2020, however there will be a late fee charged by Cambridge. Students have until September 4th to withdraw from exams they’ve signed up to take. Refunds for those who have withdrawn from exams will be available from the office starting Monday September 7, 2020.
Deep Clean The East-West International School campus will be closed to all staff and visitors as it undergoes a precautionary deep cleaning this weekend – Saturday and Sunday August 29 and 30. This service will be provided on a regular basis by Gubot Disinfection Service, which is the same supplier used by the Khmer-Soviet Hospital and Kantha Bopha Children’s Hospital, as well as various ministries. The four-step process includes a full space atomization disinfection, UV lamp disinfection, high temperature steam cleanse and a nano sterilizer disinfection.
Health Update from our School Nurse The Ministry of Health has taken strict measures to prevent the spread of COVID-19 in Cambodia. We would like to do our part to support them to protect ourselves and members of the East-West community. Regular handwashing with soap and or sanitizing gel and always wearing a mask when going out are two ways we can help. Additionally, healthy eating can strengthen the immune system to protect against various diseases. Eat plenty of foods that are rich in vitamins and protein, while making sure that food is cooked properly and hygienically.
Comments are closed.