Community Update – Friday April 10, 2020

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

សូមថ្លែងអំណរគុណចំពោះអ្នករាល់គ្នាដែលបានជួយធ្វើឱ្យការរៀនសូត្រក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះមានប្រសិទ្ធិភាព។ ពួកយើងសង្ឃឹមថានៅពេល ការរៀននៅផ្ទះបន្តឡើងវិញនៅថ្ងៃទី២០ ខែមេសា អ្នកទាំងអស់គ្នានឹងមានកម្លាំងចិត្តឡើងវិញហើយ  លោកគ្រូ-អ្នកគ្រូ របស់យើងនឹងមានវិធីថ្មីដើម្បីធ្វើឱ្យបទពិសោធន៍នៃការសិក្សានៅផ្ទះកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា។

ដូចដែលបានជម្រាបជូនលើកមុនរួចហើយថា​ ខេមប្រ៊ីជដ៍នឹងមិនធ្វើការប្រឡងទេ ដោយសារការរីករាលដាលនៃជម្ងឺខូវីដ១៩។ ផ្ទុយទៅវិញ ពិន្ទុនឹងត្រូវបានកំណត់ដោយភស្តុតាងដែលផ្តល់ដោយសាលា។ ពិន្ទុទាំងនេះនឹងមានតម្លៃដូចគ្នានឹងវិញ្ញាបនប័ត្រខេមប្រ៊ីជដ៍កាលពីឆ្នាំមុនៗដែរ។

យើងទើបតែត្រូវបានផ្តល់នូវគោលការណ៍ណែនាំពីខេមប្រ៊ីជដ៍អន្តរជាតិទាក់ទងនឹងតម្លៃសម្រាប់ការប្រឡងនាពេលខាងមុខនេះ។

  • ថ្លៃចុះឈ្មោះសម្រាប់ ខែមិថុនា ឆ្នាំ២០២០ នឹងកាត់បន្ថយ១០%
  • ថ្លៃចុះឈ្មោះសម្រាប់ការប្រលង ខែវិច្ឆិកា ឆ្នាំ២០២០ នឹងស្ថិតនៅកម្រិតនៃតម្លៃស្តង់ដារ ខែមិថុនាឆ្នាំ២០២០
  • ប្រសិនបើសិស្សទទួលបានចំណាត់ថ្នាក់ពីខែមិថុនា ឆ្នាំ២០២០ ហើយបន្ទាប់មកមានបំណងចង់ទៅប្រឡងផ្ទាល់សម្រាប់មុខវិជ្ជាដូចគ្នានៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២០ តម្លៃនោះនឹងត្រូវកាត់បន្ថយ៥០%។

សិស្សានុសិស្សមានពេលរហូតដល់ ថ្ងៃទី23 ខែមេសា ក្នុងការសម្រេចចិត្ត ប្រសិនបើពួកគេចង់ដកខ្លួនចេញពីការការប្រឡងលើកនេះ។ ​ប្រសិនបើលោកអ្នកមិនចង់ចូលរួមក្នុងការដាក់ពិន្ទុប៉ាន់ស្មាននោះទេ​ សូមផ្ញើអ៊ីម៉េល​មកកាន់exams@ewiscambodia.edu.kh​ ។ ប្រសិនបើអ្នកមិនបានផ្តល់ព័ត៌មានមកកាន់យើងទេ ​ការប្រឡងរបស់អ្នកនឹងបន្តតាមកាលវិភាគក្នុងកំឡុង ខែឧសភា/មិថុនា។​ សូមផ្តល់ព័ត៌មានដល់មន្ត្រីរៀបចំការប្រឡងថា តើមុខវិជ្ជាមួយណាដែលអ្នកចង់ប្តូរទៅកាលបរិច្ឆេទប្រឡងទៅខែតុលា/វិច្ឆិកា ឬប្រសិនបើអ្នកចង់ដកប្រាក់ទាំងស្រុងនិងទទួលបានសំណងមកវិញឬទេ។

យើងនឹងមានព័ត៌មានបន្ថែមស្តីពីរបៀបនៃការដកប្រាក់នៅក្នុងកំឡុងខែឧសភាខាងមុខ​។

ដោយក្តីគោរពពី

ជេហ្វ​

​April 10, 2020

Community Update

Thank you to everyone who has helped make these past four weeks effective for learning. We hope that when Home-Based Learning continues on April 20, everyone will be refreshed and our teachers will have some new ways to make HBL an even better experience for all.

As we’ve mentioned before, Cambridge International will not be holding exams due to the spread of COVID19. Instead, grades will be determined by evidence provided by the school. These grades will hold the same value as Cambridge certificates from previous years. 

We’ve just been given guidelines from Cambridge International regarding fees for the upcoming Exam Series.

  • Entry fees for the June 2020 series reduced by 10%
  • Fees for November 2020 Exams will be at the levels of the standard June 2020 fees
  • If a student receives a grade from the June 2020 series and then wishes to sit an exam for the same syllabus in the November 2020 series, that fee will be reduced by 50%

Students will have until April 23, 2020 to decide on if they would like to withdraw from this series of exams. If you do not want to participate in the evidence-based grading, please email exams@ewiscambodia.edu.kh. If we do not hear from you, your entries for the May/June exams will remain as scheduled. Please inform the Exams Officer which subjects you like to switch to the October/November Exams Series, or if you would prefer to withdraw completely and get a refund.

We will have more information about how refunds will be processed in May.

With Gratitude,

Jeff

Comments are closed.