Community Update – Friday April 24, 2020

ថ្ងៃទី២៤ មេសា ២០២០

បច្ចុប្បន្នភាពសហគមន៍

ដូចដែលបានជម្រាបជូនកាលពីម្សិលមិញ ពួកយើងពិតជារំភើបរីករាយជាខ្លាំងដែលបុគ្គលិកជាច្រើនបានចូលរួមសន្និសីទបច្ចេកវិទ្យាវៀតណាមតាមអ៊ិនធឺរណេត ២០២០​ នៅចុងសប្តាហ៍ចុង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយសាលាអន្តរជាតិសៅស៍សាយហ្គន (South Saigon International School) និងសាលាអន្តរជាតិរបស់អង្គការសហប្រជាជាតិនៅទីក្រុងហាណូយ សន្និសីទនេះគឺផ្តោតទៅលើការរៀនសូត្រពីចម្ងាយនៅឆ្នាំនេះ។​ ព័ត៌មានបន្ថែមអាចរកបានតាមរយៈលីងនេះ៖ https://2020.vietnamtechconference.org/

លោកគ្រូ-អ្នកគ្រូរបស់យើងតំណាងឱ្យអ្វីដែលល្អបំផុតដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត ជាពិសេសនៅពេលដែលពិភពលោកនិងការអប់រំកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូចនេះ។ ពួកយើងរីករាយសូមជម្រាបជូនថា គ្រូដែលមានរាយនាមដូចខាងក្រោមនឹងចូលរួមវគ្គផ្សេងៗគ្នានៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា។ ខ្ញុំជឿជាក់ថា ពួកគាត់នឹងចែករំលែកនូវអ្វីដែលពួកគាត់បានរៀនជាមួយអ្នកនិងកូនៗរបស់អ្នកនៅក្នុងថ្នាក់ជាក់ស្តែងនាពេលឆាប់ៗនេះ!​ ពួកយើងនឹងពិភាក្សា​អំពីការរៀន នៅក្នុងការប្រជុំបុគ្គលិកនៅថ្ងៃចន្ទ ហើយបន្ទាប់មកពួកយើងនឹងចែករំលែកនូវអ្វីពួកដែលយើងបានរៀនដល់អាណាព្យាបាលនិងសិស្សានុសិស្ស។

កាលពីម្សិលមិញគឺជាថ្ងៃផុតកំណត់សម្រាប់សិស្សដែលចង់ផ្លាស់ប្តូរវគ្គប្រឡងខេមប្រ៊ីជដ៍ខាងមុខ។ ប្រសិនបើអ្នកមិនបានជ្រើសរើសការផ្លាស់ប្តូរពីចំណាត់ថ្នាក់ដោយផ្អែកលើភស្តុតាងបច្ចុប្បន្នទេ​ អ្នកនឹងទទួលលទ្ធផលនៅអំឡុងខែកក្កដាខាងមុខ។ ពួកយើងនឹងបន្តការតាមដានជាមួយព័ត៌មានបន្ថែមអំពីរបៀបដែលភស្តុតាងនឹងត្រូវបានប្រមូលនៅសប្តាហ៍ក្រោយ។

សម្រាប់អ្នកដែលបានបង់ថ្លៃអាហារថ្ងៃត្រង់ជាមួយអាហារដ្ឋានហាហ្គា ពួកយើងសូមរំលឹកអ្នកថាពួកគេបានផ្អាកការគិតថ្លៃអាហារសម្រាប់សិស្សនៅថ្ងៃចុងក្រោយដែលពួកយើងនៅបើកសាលាគឺត្រឹមថ្ងៃទី១៣ ខែមីនា។​ ប្រាក់ដែលលោកអ្នកបានបង់សម្រាប់ថ្លៃអាហារហើយនៅសល់បន្ទាប់ពីនោះ គឺពួកយើងនឹងរក្សាទុកសម្រាប់ប្រើនៅពេលដែលសាលានិងអាហារដ្ឋានបើកឡើងវិញ។

សម្រាប់គ្រួសារដែលបានប្រើសេវារថយន្តដឹកជញ្ជូនសិស្សរបស់សាលា ពួក​យើងនឹងគិតថ្លៃត្រឹមថ្ងៃទី១៣ ខែមីនា តែប៉ុណ្ណោះ។ ចំពោះប្រាក់ដែលអ្នកបានបង់រួច ហើយនៅសល់សម្រាប់ត្រីមាសឬឆ្នាំ ពួកយើងនឹងរក្សាទុកក្នុងគណនីរបស់អ្នករហូតដល់សេវាកម្មរបស់ពួកយើងបើកឡើងវិញ។ ប្រសិនបើមានមូលហេតុណាមួយនៃការមានពន្យារផ្អាកសេវាកម្មរថយន្តដឹកជញ្ជូនសាលារបស់យើងរហូតដល់ឆ្នាំសិក្សាក្រោយ ពួកយើងនឹងរកវិធីដោះស្រាយដើម្បីសងប្រាក់ដែលបានបង់រួចជូនអ្នកវិញ។

ដោយក្តីគោរពពី

ជេហ្វ

April 24, 2020

Community Update

As we wrote yesterday, we are very excited about the number of staff who are taking part in this weekend’s online Vietnam Tech Conference 2020. The conference, hosted by South Saigon International School and United Nations International School in Hanoi, is all about distant learning this year. More information can be found at the following link: https://2020.vietnamtechconference.org/

Our teachers represent the best of what it means to be Lifelong Learners, especially at times when the world and education are changing so rapidly. We are excited to share that the following teachers will be attending the various sessions on Saturday morning, April 25. I’m sure they’ll be sharing some of what they learn with you and your children in a virtual classroom soon! We will discuss the learning in staff meetings on Monday, and will share what we’ve learned with parents and students after.

Yesterday was the deadline for students to make changes for the upcoming series of Cambridge exams. If you have not opted to change from the current evidence-based grading, you should expect to get your results in August. We will follow up with more information about how the evidence will be collected next week.

For those who have paid for our lunch program through Hagar Catering, we would like to remind you that they were generous enough to stop charging students for meals on our last day of on-campus learning, March 13. Any money that you have paid for meals after that will be saved and used towards credit when school and the canteen reopen.

For families who use the school transportation service, we will only be charging students for the school bus service up through March 13. Any money that you’ve paid for the rest of the term or year will be credited to your account once the service resumes. If for some reason there is an extended closure of our school bus service into next school year, we will begin the process of exploring how to process refunds for those who have paid in advance.

With Gratitude,

Jeff

Comments are closed.