Community Update – Friday August 7, 2020

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

ពួកយើងសូមថ្លែងអំណរគុណដល់សិស្សានុសិស្ស មាតាបិតា/អាណាព្យាបាល និងបុគ្គលិកទាំងអស់ចំពោះ      សប្តាហ៍​នៃវគ្គតម្រង់ទិសដ៏អស្ចារ្យនេះ។ ខណៈពេលដែលពួកយើងបានវិវត្តដើម្បីរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់ឆ្នាំនេះ ដោយសារតែលក្ខណៈនៃការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិច វានៅតែមានព័ត៌មានមួយចំនួនដែលមិនទាន់ច្បាស់លាស់។ ពួកយើងនឹងធ្វើឱ្យប្រាកដថា ដើម្បីរៀបចំអ្វីៗគ្រប់យ៉ាងឱ្យរួចរាល់នៅដើមសប្តាហ៍ក្រោយ។

សិស្សទាំងអស់ដែលរៀនថ្នាក់ទី១១ ដល់ទី១២ សាលាបានបង្កើតនិងដាក់ឱ្យប្រើគណនីអ៊ីម៉ែលជាផ្លូវការរបស់សាលាដែលបញ្ចប់ដោយ @ewiscamboda.edu.kh ។ ប្រសិនបើកូនរបស់លោកអ្នកមានការលំបាកក្នុងការចូលប្រើគណនីនោះ សូមអ៊ីម៉ែលទៅគ្រូរបស់ពួកគាត់ដើម្បីទទួលបានជំនួយ។ គណនីទាំងនេះនឹងត្រូវបានប្រើសម្រាប់ហ្គូហ្គោលក្លាសរូម (Google Classroom) នៅឆ្នាំនេះ។

អាណាព្យាបាលនឹងមានជម្រើសក្នុងការទទួលបានគណនីអ៊ីម៉ែលសាលាផងដែរ ដែលនឹងអនុញ្ញាតឱ្យអ្នកក្លាយជាអ្នកសង្កេតការណ៍នៅក្នុងហ្គោលក្លាសរូម (Google Classroom)។

សិស្សមធ្យមសិក្សានឹងចាប់ផ្តើមថ្នាក់រៀននៅព្រឹកថ្ងៃចន្ទនេះជាមួយទីប្រឹក្សារបស់ពួកគេនៅម៉ោង ៧៣០ ព្រឹក។ នេះនឹងអនុញ្ញាតឱ្យគ្រប់គ្នាមានឱកាសធ្វើឱ្យប្រាកដថា ពួកគេបានចុះឈ្មោះតាមថ្នាក់ត្រឹមត្រូវ ហើយនឹងអនុញ្ញាតឱ្យសិស្សសួរសំណួរ ប្រសិនបើពួកគេនៅតែមិនទាន់ច្បាស់ពីអ្វីៗគ្រប់យ៉ាង។

សិស្សបឋមសិក្សានឹងចាប់ផ្តើមថ្នាក់រៀនជាមួយគ្រូរបស់ពួកគេនៅព្រឹកថ្ងៃចន្ទ ម៉ោង ៧៣០ព្រឹក ផងដែរ។ នៅក្នុងដំណឹងល្អមួយផ្សេងទៀត ពួកយើងចង់ចែករំលែករបាយការណ៍ពីកាសែតឌឹខេមបូឌានៅព្រឹកនេះដែលទាក់ទងទៅនឹងសាលាដែលប្រហែលជានឹងអាចបើកឡើងវិញបាន។https://www.khmertimeskh.com/50752692/government-issues-strategies-for-reopening/

ដូចពេលមុនដែរ ពួកយើងនឹងធានាថាពួកយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីធានាថាបរិវេណសាលារបស់យើងត្រូវបានបើកដំណើរការឡើងវិញដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ សម្រាប់ឪពុកម្តាយដែលមិនមានអារម្មណ៍ផាសុកភាពក្នុងការបញ្ជូនកូនៗរបស់ពួកគេត្រឡប់មកសាលាវិញ ពួកយើងនឹងបន្តផ្តល់នូវគំរូនៃការរៀនសូត្រនៅផ្ទះដោយប្រសិទ្ធភាព។ រីករាយថ្ងៃចុងសប្តាហ៍ដ៏អស្ចារ្យ ហើយពួកយើងរំភើបរីករាយដែលសហគមន៍ទាំងមូលបានត្រលប់មកជួបជុំគ្នានៅថ្ងៃចន្ទ ហើយរំពឹងថានឹងមានការប្រឈមជាច្រើនដែលពួកយើងនឹងជំនះជាមួយគ្នា។

ដោយក្តីរាប់អានពី

ជេហ្វ

August 7, 2020

Community Update

We would like to thank all students, parents and staff for what has been a great week of orientation. While we have made a lot of progress to get everything set up for the year, due to the nature of online learning, there will still be some information that is probably unclear. We will make sure to sort everything out early next week

All students in Grades 1–12 have been issued official school email accounts, which end in the @ewiscamboda.edu.kh domain. If your child is having difficulty accessing the account, please email their teacher for support. These accounts will be used for Google Classroom this year.

Parents will have the option of getting a school email account as well, which will allow you to be an observer in the Google Classrooms.

Secondary students will begin classes on Monday morning with their advisor, at 7:30 am. This will allow everyone the chance to make sure they are signed up for the proper classes, and will allow for students to ask questions if they are still unsure of anything.

Elementary students will begin classes with their teachers on Monday morning at 7:30 am as well.

In other good news, we’d like to share a report from the Khmer Times this morning in regards to schools being able to reopen: https://www.khmertimeskh.com/50752692/government-issues-strategies-for-reopening/

As before, we will ensure that we are doing all we can to work with the MoEYS to ensure our campus is re-opened as safely as possible. For parents who do not feel comfortable sending their children back to campus, we will continue to provide an effective home-based learning model.

Have a great weekend, and we are excited for the community to be back together on Monday, and anticipating the challenges we will overcome together.

With Gratitude,

Jeffrey Kane

Comments are closed.