Community Update – Friday May 8, 2020

ថ្ងៃទី០៨ ឧសភា ២០២០

បច្ចុប្បន្នភាពសហគមន៍

សូមអរគុណចំពោះលោកអ្នកដែលបានបំពេញការស្ទង់មតិឪពុកម្តាយលើកទីពីរនៃការរៀននៅផ្ទះរបស់ពួកយើង តាមរយៈលីងនេះ៖   https://forms.gle/GszdhLeEvkuRZJz99

ការស្ទង់មតិដែលស្រដៀងគ្នានេះនឹងត្រូវបានផ្ញើទៅសិស្សានុសិស្ស ខណៈ​ពេលដែលពួកខ្ញុំរង់ចាំទទួលនូវមតិឆ្លើយតបរបស់ពួកគេពីរបៀបនៃដំណើរការរៀននេះប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ខ្ញុំសូមឆ្លៀតឱកាសនេះចែករំលែកនូវអត្ថបទដែលគួរឱ្យចាប់អារម្មណ៍មួយជាមួយអ្នកទាំងអស់គ្នា​អំពីវិធីដែលមានប្រសិទ្ធភាពឱ្យអ្នកអប់រំអាចជួយសិស្សដោះស្រាយនូវបញ្ហាប្រឈមនាៗនៅពេលនេះ។ អត្ថបទនេះមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានសង្ខេបចំណុចសំខាន់ៗដូចខាងក្រោម៖

១. ផ្តល់អាទិភាពដល់ទំនាក់ទំនង៖ ពួកខ្ញុំដឹងថាសិស្សមានភាពតានតឹង តស៊ូនឹងការខកចិត្ត និងការនឹករលឹកមិត្តភក្តិនិងលោកគ្រូ-អ្នកគ្រូរបស់ពួកគេ។

២. បន្ថយសម្ពាធ៖ ឥឡូវនេះ សិស្សកំពុងធ្វើការជាមួយទំនួលខុសត្រូវខុសៗគ្នា និងការប្រើឧបករណ៍សម្រាប់រៀននៅផ្ទះមិនដូចគ្នា ដូច្នេះវាសំខាន់ណាស់ដែលសាលាមិនបន្ថែមជាភាពតានតឹងដល់ការរស់នៅរបស់ពួកគេនាពេលបច្ចុប្បន្ននេះ។

៣.​ ផ្តល់សិទ្ធិអំណាចដល់សិស្ស៖ ពួកខ្ញុំចង់រៀនដើម្បីកែលម្អតាមដែលអាចធ្វើទៅបានជុំវិញការចំណាប់អារម្មណ៍និងជម្រើសរបស់សិស្ស។

៤. ស្ថិតនៅក្នុងពេលតែមួយ៖ ឥឡូវនេះ ពួកខ្ញុំទាំងអស់គ្នាកំពុងតែដោះស្រាយបញ្ហាភាពជន់ជោរនៃផ្លូវអារម្មណ៍ ហើយពួកខ្ញុំចង់ជួយសិស្សឱ្យបានដឹងពីអារម្មណ៍ដែលពួកគេកំពុងគិត។

៥. ជំរុញទំនាក់ទំនងសង្គម៖ នៅពេលនេះជាងពេលណាៗទាំងអស់ ការសិក្សាត្រូវការឱ្យសិស្សតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក និងគ្រូជាមួយសិស្ស។ អ្នកដែលរួសរាយចូលចិត្តទំនាក់ទំនងខ្លះកំពុងនឹករលឹកមិត្តភក្តិរបស់ពួកគេ អ្នកដែលស្ងៀមស្ងាត់អាចមានអារម្មណ៍ធូរស្បើយដោយចំណាយពេលវេលាសម្រាប់ខ្លួនឯង ហើយអ្នកផ្សេងទៀតប្រហែលជាចង់ទាក់ទងជាមួយមិត្តរបស់ពួកគេដែរ ប៉ុន្តែប្រហែលជាមិនដឹងពីវិធី ដែលធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ។ សាលាត្រូវការនិយាយអំពីទំនាក់ទំនង។

៦. លើកកម្ពស់ការថែរក្សាខ្លួនឯង៖ ពួកខ្ញុំមិនរំពឹងភាពល្អឥតខ្ចោះពីអ្នកគ្រប់គ្នានាពេលនេះទេ – លោកគ្រូ-អ្នកគ្រូ ឪពុកម្តាយ ឬសិស្សានុសិស្ស។ វាសំខាន់ណាស់ក្នុងការគេងនិងញ៉ាំឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងចងចាំថាយើងទាំងអស់គ្នាកំពុងរៀននិងដើរទៅជាមួយគ្នា។

៧. ផ្តោតលើអំណរនិងភាពសាមញ្ញ៖ ក្រៅពីបញ្ហាដែលពួកយើងប្រឈម ពួកយើងចាំបាច់ត្រូវប្រាកដថាពួកយើងនៅតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលើកស្ទួយស្មារតីកូនៗរបស់យើង។ ពួកគេប្រហែលជាមិនចងចាំនូវអ្វីដែលពួកគេបានរៀនទាំងអស់ក្នុងកំឡុងពេលជម្ងឺរាតត្បាតរ៉ាំរ៉ៃនៃខូវីដ-១៩ទេ ប៉ុន្តែពួកគេនឹងចងចាំអ្នកដែលបានជួយពួកគេឱ្យឆ្លងកាត់វាពេលនេះ។

រឿងទាំងមូលអាចរកបាននៅទីនេះ​៖  http://www.ascd.org/publications/newsletters/education-update/may20/vol62/num05/7-Ways-Educators-Can-Help-Students-Cope-in-a-Pandemic.aspx

សាលាអ៊ិសវ៉េសនឹងមានការឈប់សម្រាក២ចុងក្រោយក្នុងឆ្នាំសិក្សានេះនៅសប្តាហ៍ក្រោយ ​តាមកាលវិភាគសាលារបស់យើង។

ថ្ងៃចន្ទ ទី១១ ខែឧសភា ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ថ្ងៃព្រហស្បតិ័ ទី១៤ ខែឧសភា ៖ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

​                                                                                               

May 8, 2020

Community Update

Thank you to those of you who have filled out our second Parent Home-Based Learning Survey at the link below:

https://forms.gle/GszdhLeEvkuRZJz99

A similar survey has been sent to students, as we look to get their feedback on how the process is going as well.

I wanted to take this chance to share a really interesting article with all of you about effective ways that educators can help students deal with the challenges of these times. The article is only in English, but I’ve summarized the key points:

  1. Prioritize Relationships – We know that students are stressed, struggling with disappointments and missing their friends and teachers.
  2. Decrease the Pressure – Students are now working with different responsibilities and unequal access to learning from home, so it is critical that school is not an added stress to people’s lives now.
  3. Empower Students – We would like learning to revolve as much as possible around student interests and choice.
  4. Stay in the Moment – All of us are dealing with a flood of emotion right now, and we want to help students process their feelings and be mindful.
  5. Foster Social Connection – Now, more than ever, learning needs to be geared around connection students with each other, and teachers with students. Some extroverts are missing their friends, introverts might be relieved spending time on their own, and others might want to engage with their friends but might not know how, which leaves them feeling isolated. School needs to be about connection.
  6. Promote Self-Care – We don’t expect perfection from anyone right now – teachers, parents or students. It’s important to sleep and eat well, exercise and remember that we are all learning as we go.
  7. Focus on Joy and Simplicity – Despite the challenges we face, we need to make sure we are still doing our best to lift our children’s spirits. They might not remember all of what they learned during the COVID-19 pandemic, but they will remember who helped them through this time.

The full story can be found here: http://www.ascd.org/publications/newsletters/education-update/may20/vol62/num05/7-Ways-Educators-Can-Help-Students-Cope-in-a-Pandemic.aspx

East-West will be observing the final two holidays of the school year next week, per our normal school schedule:

Monday May 11 – Royal Plowing Day Observed

Thursday May 14 – King’s Birthday

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.