Community Update – July 22, 2020

Dear Families,

It is with excitement that we announce that we are moving forward with our opening on August 5th, 2020. While there have been months of uncertainty, we now know that we can move ahead with plans for the start of the year. We are thrilled to be recognized by the Ministry of Education, Youth and Sport for our quality online programming.  

Please know:

  • We submitted our reopening plan and our letter of request to the MoEYS on June 30, 2020.  
  • The MoEYS has not scheduled a visit to East-West, nor have we heard why we were not given a visit. We are confident that when they do visit, they will see that we have plans in place for excellent learning in a clean, safe environment. 

While we would love to see the students back on campus, we understand that many precautions must be taken in order to have students return to on-campus learning. There are many hurdles that will make it difficult for schools to open on-campus learning.

Before being allowed to reopen, the Minimum Requirements include:

  • All staff will have to take a COVID-19 test, test negative, the cost of which will be covered by East-West.
  • All students will also have to take a COVID-19 test, which will cost $100 per child. This will have to be covered by families, and students will have to test negative before being allowed back onto school campus. 
  • 90% of families will have to agree and will need to sign a liability waiver.
  • If any staff or students are found to have COVID-19 the MoEYS could close the school and terminate the agreement.

We care about how our community will feel about the minimum requirements, so we have put together a survey to gather an understanding of your response to this information. Please click the link here to fill out this survey.

We think it best to plan for online learning – Plan C – from Wednesday August 5th. However, we will consider the survey results and wait for further decisions from the MoEYS.

We have made a lot of changes and improvements to our online program based on parent and student feedback, as well as what teachers have learned through their professional development over the summer. We will do our best to continue to provide the excellent bilingual teaching and learning you’ve come to expect from East-West, and will do everything in line with the Ministry’s requirements as they allow us, and other schools, to reopen safely.  We miss the students and would prefer to have them on campus but more importantly we want them and their families safe and well.

We will continue to keep you updated with all of the latest developments as we learn more.

Thank you for your understanding and support,

Jeffrey Kane

ជូនចំពោះក្រុមគ្រួសារទាំងអស់ជាទីនឹករលឹក

ពួកខ្ញុំមានក្តីសោមនស្សរីករាយ សូមជូនដំណឹងឱ្យបានជ្រាបថាពួកយើងកំពុងឆ្ពោះទៅមុខជាមួយនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ ខណៈពេលដែលមានភាពមិនប្រាកដប្រជាជាច្រើនខែកន្លងមក ឥឡូវនេះពួកយើងបានដឹងថាពួកយើងអាចឆ្ពោះទៅមុខជាមួយនឹងផែនការសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សានេះហើយ។ ពួកយើងរំភើបរីករាយដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាចំពោះគុណភាពនៃកម្មវិធីសិក្សាអនឡាញរបស់ពួកយើង។

សូមជ្រាបថា៖

  • ពួកខ្ញុំបានដាក់លិខិតស្នើសុំបើកសាលាឡើងវិញដែលភ្ជាប់ជាមួយនឹងគម្រោងផែនការនៃការបើកសាលាឡើងវិញរបស់ពួកខ្ញុំជូនទៅក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
  • ក្រសួងអប់រំយុវជននិងកីឡាមិនបានកំណត់កាលបរិច្ឆេទអញ្ជើញមកធ្វើទស្សនកិច្ចនៅអ៊ិសវ៉េសទេ ហើយពួកខ្ញុំក៏មិនបានដឹងពីមូលហេតុដែលពួកគាត់មិនអញ្ជើញចុះមកធ្វើទស្សនកិច្ចនេះដែរ។ ពួកខ្ញុំមានទំនុកចិត្តថា នៅពេលណាដែលពួកគាត់អញ្ជើញចុះមកធ្វើទស្សនកិច្ច ពួកគាត់នឹងបានឃើញថាពួកខ្ញុំមានផែនការសម្រាប់ការរៀនសូត្រដ៏ល្អប្រសើរនៅក្នុងបរិស្ថានស្អាតនិងមានសុវត្ថិភាពរួចរាល់ហើយ។

ខណៈពេលដែលពួកខ្ញុំចង់ឃើញសិស្សានុសិស្សត្រឡប់មករៀននៅសាលាវិញ ពួកខ្ញុំយល់ថាត្រូវតែមានការប្រុងប្រយ័ត្នជាច្រើនដើម្បីឱ្យសិស្សបានវិលត្រឡប់មករៀននៅសាលាវិញ។ ទន្ទឹមនឹងនោះ នឹងមានឧបសគ្គជាច្រើនដែលនឹងបង្កការលំបាកដល់សាលាក្នុងការបើកឱ្យរៀននៅសាលាផងដែរ។

មុននឹងសាលាត្រូវបានអនុញ្ញាតឱ្យបើកសារជាថ្មី តម្រូវការអប្បបរមានរួមមាន៖

  • បុគ្គលិកទាំងអស់ត្រូវតែធ្វើតេស្តពិនិត្យវត្តមានមេរោគកូវីដ-១៩ លទ្ធផលតេស្តត្រូវតែអវិជ្ជមាន ថ្លៃធ្វើ      តេស្តត្រូវរ៉ាប់រងដោយសាលាអ៊ិសវ៉េស។
  • សិស្សទាំងអស់ត្រូវតែធ្វើតេស្តពិនិត្យវត្តមានមេរោគកូវីដ-១៩ ថ្លៃធ្វើតេស្តមួយនាក់ ១០០ដុល្លារ។ ថ្លៃធ្វើ  តេស្តត្រូវរ៉ាប់រងដោយអាណាព្យាបាលរបស់សិស្ស ហើយលទ្ធផលតេស្តត្រូវតែអវិជ្ជមានមុននឹងត្រូវបានអនុញ្ញាតឱ្យត្រលប់ចូលមកសាលារៀន។
  • ៩០% នៃគ្រួសាររបស់សិស្សទាំងអស់ត្រូវតែឯកភាពយល់ព្រម និងចាំបាច់តែត្រូវចុះហត្ថលេខាលើសិទ្ធិទទួលខុសត្រូវ។
  • ប្រសិនបើបុគ្គលិកឬសិស្សណាម្នាក់ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ ក្រសួងអប់រំយុវជននិងកីឡាអាចបិទសាលានោះរួចបញ្ចប់កិច្ចព្រមព្រៀង។

ពួកខ្ញុំគិតថា វិធីដែលល្អបំផុតគឺត្រូវរៀបចំផែនការរៀនអនឡាញ – ផែន ស៊ី ” C ”  – ចាប់ពីថ្ងៃពុធ ទី៥ ខែសីហា។ ទោះយ៉ាងណាក៏ដោយ ពួកខ្ញុំនឹងពិចារណាលើលទ្ធផលនៃការស្ទង់មតិ ហើយរង់ចាំការសម្រេចចិត្តបន្ថែមទៀតពីក្រសួងអប់រំយុវជននិងកីឡា។

ពួកខ្ញុំបានធ្វើការផ្លាស់ប្តូរនិងកែលម្អជាច្រើនលើកម្មវិធីសិក្សាអនឡាញរបស់យើងដោយផ្អែកលើការឆ្លើយតបរបស់ឪពុកម្តាយនិងសិស្សានុសិស្ស ក៏ដូចជាអ្វីដែលលោកគ្រូ-អ្នកគ្រូបានរៀនតាមរយៈការអភិវឌ្ឍជំនាញវិជ្ជា     ជីវៈរបស់ពួកគាត់នៅវិស្សមកាលរដូវក្តៅនេះ។ ពួកខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបន្តផ្តល់នូវការបង្រៀននិងរៀនពីរភាសាដ៏ល្អបំផុតដែលអ្នកបានរំពឹងពីអ៊ិសវ៉េស ហើយពួកខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលស្របតាមតម្រូវការរបស់ក្រសួងនៅពេលណាពួកគាត់អនុញ្ញាតឱ្យពួកខ្ញុំនិងសាលារៀនផ្សេងទៀតបើកដំណើរការឡើងវិញដោយសុវត្ថិភាព។ ពួកខ្ញុំនឹកសិស្សានុសិស្សាទាំងអស់ណាស់ ហើយចង់ឱ្យពួកគាត់មកនៅក្នុងសាលា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺពួកខ្ញុំចង់ឱ្យពួកគាត់និងក្រុមគ្រួសារទាំងអស់មានសុវត្ថិភាពនិងសុខុមាលភាពល្អ។

ពួកខ្ញុំនឹងបន្តផ្តល់ព័ត៌មានជូនលោកអ្នករាល់ការវិវត្តចុងក្រោយនៅពេលដែលពួកខ្ញុំស្វែងយល់បន្ថែម។

សូមអរគុណចំពោះការយោគយល់និងគាំទ្រ

ពី លោក ជេហ្វហ្វ្រី ខេន

Comments are closed.