Community Update – May 4, 2020

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០

ជូនចំពោះមាតាបិតា/ អាណាព្យាបាលសិស្សជាទីរាប់អាន

ក្នុងនាមខ្ញុំជំនួសឱ្យបុគ្គលិកនៃសាលាអន្តរជាតិអ៊ិសវ៉េសនិងក្រុមប្រឹក្សាភិបាលសាលា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកនៅពេលនេះ។ ពួកខ្ញុំកំពុងដោះស្រាយស្ថានការណ៍ដែលពុំធ្លាប់មានពីមុនមក ហើយពួកខ្ញុំកំពុងខិតខំអស់ពីសមត្ថភាពដើម្បីតាមដានបញ្ហាប្រឈមទាំងនេះតាមរបៀបដែលអាចជួយផ្គត់ផ្គង់លោកអ្នកនិងគ្រួសាររបស់អ្នកឱ្យបានល្អបំផុត។

ពួកខ្ញុំបានដឹងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់លោកអ្នក ទន្ទឹមនឹងការជួយពួកខ្ញុំឱ្យធានាថាកូនៗរបស់អ្នកអាចរៀននៅផ្ទះប្រកបដោយប្រសិទ្ធភាព។ ពួកខ្ញុំដឹងថា នេះមិនមែនជាពេលវេលាងាយស្រួលសម្រាប់អ្នកណាម្នាក់ឡើយ ហើយពួកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់អ្នក។

ពួកខ្ញុំចង់ឱ្យលោកអ្នកបានដឹងថា ពួកខ្ញុំបានប្តេជ្ញាចិត្តជួយអ្នកនិងកូនៗរបស់អ្នកដែលជាផ្នែកមួយនៃសហគមន៍របស់ពួកយើង ហើយអ្នកក៏ប្រហែលជាអាចប្រឈមនឹងបញ្ហាផ្សេងទៀតក្រៅពីការលំបាកខាងផ្នែកហិរញ្ញវត្ថុ។ ចាប់ពីឥឡូវនេះទៅពេលខាងមុខ ពួកខ្ញុំត្រូវបានរំលឹកពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរបស់ពួកយើងជាមួយគ្នាទៅវិញទៅមក។

ទោះបីជាបានគ្រោងទុកជាមុនក្នុងការតម្លើងថ្លៃសិក្សា តែក្រុមប្រឹក្សាភិបាលសាលាបានផ្តល់ការបញ្ចុះតម្លៃដូចខាងក្រោម និងផ្លាស់ប្តូររចនាសម្ព័ន្ធតម្លៃសម្រាប់ឆ្នាំសិក្សា ២០២០​-២០២១ ដែលតម្លៃនេះនៅតែដដែលអស់រយៈពេល ៤ឆ្នាំ មកហើយ។ ពួកខ្ញុំក៏កំពុងរក្សាថ្លៃសម្ភារៈសិក្សានិងថ្លៃអគារដូចគ្នាដោយមានការបញ្ចុះតម្លៃសម្រាប់ការបង់ជាមុន។ ពួកខ្ញុំចង់ឱ្យកូនរបស់អ្នកមានការអប់រំដ៏ល្អបំផុតតាមដែលអាចធ្វើបាន និងចង់ឃើញកូនៗរបស់អ្នកនៅសាលានាឆ្នាំក្រោយដែរ។ពួកខ្ញុំទាំងអស់គ្នានឹកគ្រប់គ្នានៅក្នុងសហគមន៍របស់យើង។ ពួកយើងទទួលស្គាល់ថា វាត្រូវការពេលវេលាសម្រាប់គ្រួសារនិងប្រទេសជាតិដើម្បីធ្វើឱ្យហិរញ្ញវត្ថុប្រសើរឡើងវិញ ក្រោយពីរងនូវផលប៉ះពាល់នៃជម្ងឺរាតត្បាតខូវីដ១៩។ ពួកខ្ញុំអាចផ្តល់ជូននូវរចនាសម្ព័ន្ធបញ្ចុះតម្លៃ ពីព្រោះពួកយើងបានធ្វើការកែតម្រូវកញ្ចប់ថវិការបស់យើងដែលយើងអាចផ្គត់ផ្គង់បានរយៈពេល ១២ ខែ។ នោះគឺជាអ្វីដែលយើងបានរក្សាទុក ហើយធ្វើការផ្លាស់ប្តូរបុគ្គលិកខ្លះ និងកាត់បន្ថយការទូទាត់ចំណាយខ្លះ។ ថ្លៃសិក្សាគឺមិនអាចដកមកវិញបានទេ ព្រោះយើងត្រូវតែបំពេញតាមការប្តេជ្ញាចិត្តរបស់យើង។

ប្រសិនបើគ្រួសាររបស់អ្នកត្រូវការការផ្គត់ផ្គង់បន្ថែមទៀតនៅពេលនេះ សូមមេត្តាទាក់ទងមកខ្ញុំ ឬអ្នកស្រី គាំ សារុន ហើយពួកខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាជូនលោកអ្នកនិងកូនៗរបស់អ្នក។ ក្នុងគ្រាលំបាកនេះ ពួកខ្ញុំចង់ធ្វើឱ្យប្រាកដថា

សហគមន៍សាលារៀនរបស់យើងនៅតែជួយផ្គត់ផ្គង់រាល់តម្រូវការរបស់អ្នកគ្រប់គ្នា។

ដោយក្តីគោរពពី

ជេហ្វហ្វ្រី ខេន

នាយកសាលា

May 4, 2020

Dear Parents,

On behalf of the East-West International School staff and School Board, I send our deepest thanks for your ongoing support at this time. We are dealing with an unprecedented situation, and we are doing our best to navigate these challenges in a way that best support you and your family.

We know the challenge of managing your personal and professional lives, while also helping us ensure your children can learn effectively at home. We know this is not an easy time for anyone and are deeply grateful for your efforts.

We would like you to know that we are committed to helping you and your children remain a part of our community, despite any financial difficulties you might be facing. Now more than ever, we are reminded of the importance of our connection to each other.

Despite previous plans to raise Tuition Fees, which have remained the same for four years now, the School Board has offered the following discounts and changes to our fee structure for the 2020-2021 academic year. We are also keeping the Material Fee and Capital Fees the same, with discounts offered in Capital Fees for early payment. We want your children to have the best education available and we want to see your children on campus next year – we all miss our community. We recognize that it will take time for families and the nation to financially recover from the impacts of Covid-19. We have been able to offer a discounted fee structure because we have made adjustments to our budget which we can carry for 12 months. That is, we have put some things on hold and made some staffing changes and taken some reductions in compensation. Fees are non-refundable as we must cover our commitments.

If your family needs further support at this time, please reach out to me or Ms. Sarun Koam and we will do our best to make things work for you and your children. In these difficult times we want to make sure that our school community remains supportive of everyone’s needs.

Sincerely

Jeffrey Kane
Director

Comments are closed.