Community Update – May 5, 2020

ថ្ងៃទី០៥ ឧសភា ២០២០

បច្ចុប្បន្នភាពសហគមន៍

ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមានឱកាសបានមើលថ្លៃសាលាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។ ក្រុមប្រឹក្សាភិបាលសាលាមានសេចក្តីរីករាយដែលអាចផ្តល់ជូនមាតាបិតា/អាណាព្យាបាលសិស្សចាស់ដូចតទៅ ដែលជាវិធីមួយ បង្ហាញនូវការដឹងគុណរបស់ពួកខ្ញុំចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់លោកអ្នកចំពោះសាលាអ៊ិសវ៉េសក្នុងគ្រាដ៏លំបាកនេះ៖

  • រក្សាថ្លៃសិក្សានៅអត្រាទាបដែលពួកគេមានសម្រាប់រយៈពេល៤ឆ្នាំនេះ ខណៈពេលដែលផ្តល់ជូនការបញ្ចុះតម្លៃ ២០% សម្រាប់ថ្លៃសិក្សានៅឆមាសទី១ និងការបញ្ចុះតម្លៃ ១០% សម្រាប់ថ្លៃសិក្សានៅឆមាសទី២ ។
  • លុបចោលថ្លៃអគារសម្រាប់សិស្សទាំងអស់ដែលមកចុះឈ្មោះចូលរៀនវិញត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០។
  • ផ្តល់ជូននូវជម្រើសបង់ប្រាក់តាមកាល:ទេស:។

ពួកខ្ញុំជឿជាក់ថាការផ្លាស់ប្តូរទាំងនេះ សម្រាប់ថ្លៃសាលានៅឆ្នាំក្រោយនឹងអនុញ្ញាតឱ្យពួកខ្ញុំបន្តផ្តល់ជូននូវកម្មវិធីសិក្សាជាពីរភាសាប្រកបដោយគុណភាពខ្ពស់ដែលអ្នករំពឹងចង់បានពីសាលាអ៊ិសវ៉េស ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះបញ្ហាហិរញ្ញវត្ថុដែលមនុស្សជាច្រើនកំពុងប្រឈមនៅពេលនេះ។ ពួកខ្ញុំអាចផ្តល់ជូននូវរចនាសម្ព័ន្ធបញ្ចុះតម្លៃបាន ពីព្រោះពួកខ្ញុំបានធ្វើការកែតម្រូវកញ្ចប់ថវិកាដែលពួកខ្ញុំអាចផ្គត់ផ្គងបានសម្រាប់រយៈពេល១២ខែ។ នោះគឺជាអ្វីដែលពួកខ្ញុំបានរក្សាការងារខ្លះៗ ហើយធ្វើការផ្លាស់ប្តូរបុគ្គលិកខ្លះ និងកាត់បន្ថយការទូទាត់ខ្លះ។

ដូចសព្វដង ប្រសិនបើក្រុមគ្រួសាររបស់អ្នកត្រូវការជំនួយបន្ថែមទៀតនៅពេលនេះ សូមមេត្តាទាក់ទងទៅខាងសាលា ហើយពួកខ្ញុំនឹងខ្នះខ្នែងជួយពិចារណានូវអ្វីដែលពួកខ្ញុំអាចផ្តល់ជូនបាន។

សូមបញ្ជាក់ថា ពួកយើងនឹងឈប់សម្រាកមួយថ្ងៃ​សម្រាប់ វិសាខបូជា នៅថ្ងៃពុធ ទី៦ ខែឧសភានេះ។ លោកគ្រូអ្នកគ្រូនឹងប្រជុំដើម្បីធ្វើការឆ្លុះបញ្ចាំងពីដំណើរការនៃការរៀននៅផ្ទះ និងពិភាក្សារកដំណោះស្រាយដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ពីរបីសប្តាហ៍នៃចុងឆ្នាំសិក្សានេះ។ ដូចនេះ សិស្សានុសិស្សទាំងអស់នឹងពុំមានសកម្មភាពរៀននៅផ្ទះសម្រាប់ថ្ងៃស្អែកទេ។

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

May 5, 2020

Community Update

I hope everyone has had a chance to see the School Fees for the 2020-2021 Academic Year. The School Board is pleased to be able to offer returning parents the following as a way of showing our appreciate to your ongoing commitment to East-West at this difficult time:

  • Keeping tuition fees at the low rate they have been at for four years, while offering a 20% discount on fees for Semester 1 and a 10% discount on fees for Semester 2.
  • Waiving the Capital Fee for all students who re-enroll by June 12, 2020.
  • Offering more flexible payment options.

We believe these changes for next year’s fees will allow us to continue to offer the high-quality bilingual program you’ve come to expect from East-West, while also being mindful of the financial challenges many are facing at this time. We have been able to offer a discounted fee structure because we have made adjustments to our budget which we can carry for 12 months. That is, we have put some things on hold and made some staffing changes and taken some reductions in compensation.

As always, if your family requires any further assistance at this time, please reach out to the school and we will be more than eager to help consider what we can offer. 

Please note that we will be observing the Visak Bochea Day holiday on Wednesday May 6. Teachers will be meeting to reflect on the HBL process and to discuss ways to make ongoing improvements for the last few weeks of the school year. There will be no HBL activities for students tomorrow.

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.