Community Update – May 7, 2020

ថ្ងៃទី០៧ ឧសភា ២០២០

បច្ចុប្បន្នភាពសហគមន៍

ក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកខ្ញុំដើម្បីធ្វើឱ្យបទពិសោធន៍នេះកាន់តែល្អប្រសើរសម្រាប់អ្នកនិងកូនៗរបស់អ្នក។ ពួកខ្ញុំចង់ផ្តល់ឱកាសជូនលោកអ្នកដើម្បីបំពេញការស្ទង់មតិរបស់ឪពុកម្តាយលើកទីពីរនៃការរៀននៅផ្ទះរបស់ពួកយើង តាមរយៈលីងខាងក្រោម៖

https://forms.gle/GszdhLeEvkuRZJz99

ការស្ទង់មតិដែលស្រដៀងគ្នានេះនឹងត្រូវបានផ្ញើទៅសិស្សានុសិស្ស ខណៈ​ពេលដែលពួកខ្ញុំរង់ចាំទទួលនូវមតិឆ្លើយតបរបស់ពួកគេពីរបៀបនៃដំណើរការរៀននេះប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

កាលពីម្សិលមិញ ពួកខ្ញុំមានថ្ងៃរៀនវិជ្ជាជីវៈយ៉ាងមានប្រសិទ្ធភាពជាមួយលោកគ្រូ-អ្នកគ្រូទាំងអស់​ ហើយពួកខ្ញុំចង់ចែករំលែកមតិឆ្លើយតបខ្លះៗរបស់ពួកគាត់ជាមួយអ្នក៖

  • លោកគ្រូ-អ្នកគ្រូនៅថ្នាក់បឋមសិក្សាពេញចិត្តការប្រើប្រាស់ហ្ស៊ូមជាមួយថ្នាក់របស់ពួកគាត់ណាស់ ហើយចង់ឃើញសិស្សទាំងអស់ចូលរួមប្រសិនបើអាច។ ប្រសិនបើមានពេលវេលាល្អជាងនេះសម្រាប់ការប្រជុំទាំងនេះសូមជម្រាបគ្រូរបស់កូនអ្នកឱ្យបានដឹងផង។
  • សិស្ស របស់ពួកយើងដែលពិបាកបំផុតក្នុងការទាក់ទងគឺសិស្សអនុវិទ្យាល័យ។ ពួកខ្ញុំនឹងសម្លឹងរកមើលវិធីដើម្បីទាក់ទងជាមួយពួកគេ ហើយសូមអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រនិងការលើកទឹកចិត្តពីខាងអាណាព្យាបាល។
  • សិស្សដែលធ្វើការលើទូរស័ព្ទ ជាជាងប្រើកុំព្យួទ័រ ឬថេប្លេត ជួបការលំបាកច្រើនក្នុងការចូលរួមបទពិសោធន៍នៃការរៀននៅផ្ទះ។
  • សូមលើកទឹកចិត្តសិស្សរបស់អ្នកឱ្យបើកម៉ាស៊ីនថតរបស់ពួកគេក្នុងកំឡុងពេលរៀនធ្វើសមកាលកម្ម។ នេះជំរុញដល់ការទំនាក់ទំនងនិងការគោរពគ្នាកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។
  • សិស្សវិទ្យាល័យជាច្រើនមានអារម្មណ៍ធុញថប់នឹងបន្ទុកការងាររបស់ពួកគេខ្លាំងណាស់នៅពេលនេះ ដូច្នេះពួកខ្ញុំនឹងរកមើលវិធីដើម្បីផ្តោតអារម្មណ៍ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគេក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ពួកខ្ញុំនឹងសង្កត់ធ្ងន់ទៅលើប៉ុន្មានចំណុចដូចតទៅនេះ៖ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការភា្ជប់ទំនាក់ទំនងនិងសហគមន៍ និងការឆ្លុះបញ្ចាំង។

ពួកខ្ញុំនឹងបើកការស្ទង់មតិសម្រាប់ឪពុកម្តាយនិងសិស្សរហូតដល់ល្ងាចថ្ងៃអាទិត្យ ហើយពួកខ្ញុំនឹងចែករំលែកលទ្ធផលជាមួយអ្នករាល់គ្នាក្នុងអំឡុងពេលណាមួយនៅសប្តាហ៍ក្រោយ។

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

​                                                                                               

May 7, 2020

Community Update

In our ongoing effort to improve this experience for you and your children, we would like to offer you the chance to complete our second Parent Home-Based Learning Survey at the link below:

https://forms.gle/GszdhLeEvkuRZJz99

A similar survey will be sent to students, as we look to get their feedback on how the process is going as well.

We had a very effective day of professional learning yesterday with all teachers, and would like to share some of their feedback with you:

  • Elementary teachers love using Zoom with their classes, and would like to see all students participate if possible. If there are better times for these meetings, please let your child’s teacher know.
  • Our most difficult students to reach are our middle schoolers. We will be looking at ways to engage with them, and parent support and encouragement would be much appreciated.
  • Students working on phones, rather than computers or tablets, have a much more difficult time engaging in the HBL experience.
  • Please encourage your students to turn their cameras on during synchronous learning sessions. This fosters more connection and respect for all.
  • Many secondary students feel quite overwhelmed with their workloads at the moment, so we will be looking at ways to focus during the last few weeks on their mental health and well-being. We will be putting an emphasis on the following: Effective Communication, Connection and Community, and Reflection.

We will have the surveys open for parents and students until Sunday evening, and will share the results with everyone at some point next week.

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.