Community Update – Monday April 6, 2020

                                                                                                                                                               ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍

ពួកយើងសង្ឃឹមថា អ្នករាល់គ្នាមានថ្ងៃចុងសប្តាហ៍ដ៏ល្អ ​ហើយអ្វីគ្រប់យ៉ាងគឺរួចរាល់សម្រាប់សប្តាហ៍ទី៤ នៃការសិក្សានៅផ្ទះ។

ពួកយើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ការចូលរួមកម្មវិធីសិក្សានៅផ្ទះដំណើរការបានល្អណាស់។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា តើសិស្សរីករាយរៀននៅសាលាអ៊ិសវ៉េសប៉ុណ្ណា ហើយតើលោកគ្រូ-អ្នកគ្រូបានយកចិត្តទុកដាក់យ៉ាងដូចម្តេចចំពោះបទពិសោធន៍នៃការរៀនសូត្រថ្មីនេះ។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនៅផ្ទះទាំងអស់ដែលសិស្សរបស់យើងកំពុងទទួលបានពីឪពុកម្តាយ វាមិនអាចធ្វើទៅបានទេបើគ្មានការគាំទ្រពីឪពុកម្តាយនៅផ្ទះនោះ។

ដោយផ្អែកលើវត្តមាននៃសប្តាហ៍ទី៣ (ថ្ងៃទី៣០ ខែមីនាដល់ថ្ងៃទី៣ ខែមេសា) ពួកយើងបានឃើញថា៖

  • ៨០% នៃសិស្សនៅបឋមសិក្សាកំពុងចូលរួមក្នុងសកម្មភាពនៃការសិក្សានៅផ្ទះ។
  • ៧៥% នៃសិស្សនៅមធ្យមសិក្សាកំពុងចូលរួមរាល់ថ្ងៃ ហើយ១៨% កំពុងចូលរួមយ៉ាងទៀងទាត់នៃសប្តាហ៍សិក្សា។ នេះមានន័យថា បច្ចុប្បន្នមានតែសិស្ស៧% ប៉ុណ្ណោះដែលមិនបានធ្វើការនៅក្នុងបរិស្ថាននៃការសិក្សានៅផ្ទះនេះ។
  • នៅទូទាំងសាលារៀន សិស្ស៦៧% កំពុងចូលរួមជារៀងរាល់ថ្ងៃ និង២១% ចូលរួមក្នុងសប្តាហ៍សិក្សា សម្រាប់អត្រានៃអ្នកចូលរួមសរុបគឺ ៨៨% ។​

នៅពេលនេះ ពួកយើងរង់ចាំស្តាប់ព័ត៌មានបន្ថែមពី ខេមប្រ៊ីជដ៍ ដែលទាក់ទងនឹងភស្តុតាង​នៃការដាក់ពិន្ទុ សូមប្រាប់ពួកយើងឱ្យបានដឹង ប្រសិនបើអ្នកមានសំណួរអំពីវគ្គនេះនៅពេលខាងមុខ។ ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរនៃការចូលរួមរបស់អ្នកសម្រាប់ការប្រឡងនេះសូមផ្ញើអ៊ីម៉ែលទៅកាន់ exams@ewiscambodia.edu.kh ត្រឹមថ្ងៃសុក្រ ទី១០ ខែមេសាខាងមុខ។

ដោយក្តីគោរពពី

ជេហ្វ​

April 6, 2020

Community Update

We hope everyone had a nice weekend and everything is all in place for our fourth week of Home-Based Learning.

We are pleased to report that participation in HBL has been excellent. It is clear how much students enjoy being at East-West, and how much care the teachers have put into this new learning experience. We are also incredibly grateful for all the home support our students are getting from parents, as this wouldn’t be possible without parent support as well.

Based on Week Three (March 30 to April 3) attendance, we found:

  • In elementary, 80% of our students are participating in HBL activities.
  • In secondary, 75% of students are participating daily, and 18% are participating regularly during the week. This means that only 7% of our secondary students are not currently working in the HBL environment.
  • Across the school, 67% of students are participating daily and 21% are participating during the week, for an overall attendance rate of 88%.

As we wait to hear more from Cambridge regarding evidence-based grading, please let us know if you have any questions about the upcoming series. If you would like to make any changes to your entries for this exam period, please email exams@ewiscambodia.edu.kh by Friday April 10.

With Gratitude,

Jeff

Comments are closed.