Community Update – Monday August 3, 2020

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០

បច្ចុប្បន្នភាពសហគមន៍

ពួកយើងពិតជារីករាយណាស់ដែលបានត្រៀមអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មីនេះ។ សូមចងចាំថា ពួកយើងនឹងធ្វើការតាមរយៈវគ្គតម្រង់មាតាបិតានិងសិស្សានុសិស្សសម្រាប់ក្រុមគ្រួសារទាំងអស់នៅដើមឆ្នាំសិក្សានេះ។ ទាំងនេះគឺជាកាតព្វកិច្ច ហើយវានឹងអនុញ្ញាតឱ្យពួកយើងបង្កើតភាពជាដៃគូដែលរឹងមាំរវាងសិស្ស-ឪពុកម្តាយ-លោកគ្រូអ្នកគ្រូដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដល់ការរៀនសូត្រនៅដើមឆ្នាំសិក្សានេះ។

•​ ពួកយើងកំពុងរៀបចំការប្រឡងចំណេះទូទៅខ្មែរបឋមភូមិ (ថ្នាក់ទី៩) នៅបរិវេណសាលារបស់យើងនៅថ្ងៃនេះនិងថ្ងៃស្អែក។ សិស្សត្រូវបានដាក់គម្លាតនៅក្នុងថ្នាក់រៀនរបស់ពួកគេ និងពាក់អាវគ្រប់ពេល។

  • លទ្ធផលប្រឡងខេមប្រ៊ីជដ៍នឹងត្រូវបានប្រកាសនៅថ្ងៃអង្គារ ទី១១ ខែសីហា។ កាលបរិច្ឆេទផុតកំណត់នៃការចុះឈ្មោះប្រលងឡើងវិញក្នុងអំឡុងខែតុលា / វិច្ឆិកា គឺថ្ងៃសុក្រ ទី១៤ ខែសីហា។
  • ពួកយើងមានសេចក្តីរីករាយក្នុងការចែករំលែកដែលថាក្រសួងអប់រំយុវជននិងកីឡាបានឯកភាពថា កុមារនិងបុគ្គលិកដែលជាជនជាតិខ្មែរនឹងមិនតម្រូវឲ្យមានការធ្វើតេស្តកូវីដ-១៩មុនពេលត្រឡប់មកបរិវេណសាលា​រៀនវិញទេ។ កុមារនិងបុគ្គលិកដែលជាសញ្ជាតិបរទេសនឹងតម្រូវឲ្យប្រកាសប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសរបស់ពួកគេសម្រាប់ខែមិថុនានិងខែកក្កដាឆ្នាំ២០២០ កន្លងទៅ។ អ្នកណាដែលបានត្រឡប់មកពីបរទេស ឬមានក្រុមគ្រួសារ ឬសមាជិកគ្រួសារត្រឡប់មកវិញក្នុងអំឡុងខែមិថុនាឬកក្កដាត្រូវការឱ្យបង្ហាញភស្តុតាងលទ្ធផលនៃការធ្វើដំណើនិងការធ្វើតេស្ត។
  • ពួកយើងកំពុងធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីទទួលបានអនុស្សរណៈយោគយល់ ដែលនឹងអនុញ្ញាតឱ្យពួកយើងដំណើរការបើកសាលាឡើងវិញ ហើយនឹងចែករំលែកព័ត៌មានបន្ថែមទៀត នៅពេលណាដែលពួកយើងបានទទួលពីពួកគេ។
  • សូមឱ្យប្រាកដថា អ្នកនិងកូនរបស់អ្នកបានដឹងអំពីផែននៃវគ្គតម្រង់ទិស។ នេះគឺត្រូវបានទំនាក់ទំនងតាមរយៈ តេឡេក្រាម និង ហ្គូហ្គោលក្លាសរូមសម្រាប់សិស្សមធ្យមសិក្សា និងតេឡេក្រាមសម្រាប់សិស្សបឋមសិក្សា។ វគ្គតម្រង់ទិសនឹងត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ទី៦ និងទី៧ ខែសីហា ឆ្នាំ២០២០ ហើយថ្ងៃសិក្សាដំបូងរបស់ពួកយើងគឺនៅថ្ងៃចន្ទ ទី១០ ខែសីហា។

ដោយការគោរពពី

ជេហ្វហ្វ្រី​ ខេន

Community Update

We are very excited to be getting everything ready for the start of the school year. Please remember that we will be working through parent/student orientations for all families at the start of the year. These are mandatory, and will allow us to build strong student-parent-teacher partnerships that will benefit learning at the beginning of this year.

  • We are safely hosting our Grade 9 Khmer Examinations on our school campus today and tomorrow. Students are physically distanced in their classrooms and wearing face coverings at all times.
  • Cambridge International Assessment Education results will be released Tuesday August 11. The deadline to sign up for exams during the October/November session is Friday August 14.
  • We are pleased to share that the Ministry of Education, Youth and Sport has agreed that children and staff who are Cambodian nationals will not be required to have a COVID-19 test before returning to campus. Children and staff who are foreign nationals will be required to declare their overseas travel history for June and July 2020. Anyone who has returned from overseas, or has had a family or household member return, during June or July will need to provide evidence of their travel and test results.
  • We are working with the MoEYS to get a Memorandum of Understanding that will allow us to proceed with reopening, and will share more information as we hear from them.
  • Please ensure that you and your child are aware of plans for Orientation. This is being communicated through Telegram and Google Classrooms for Secondary students, and Telegram for Elementary families. Orientations will be held August 5, 6 and 7, 2020, and our first academic day of classes will be Monday August 10.

With gratitude,

Jeffrey Kane

Comments are closed.