ថ្ងៃទី២5 ខែឧសភា ឆ្នាំ២០២០
បច្ចុប្បន្នភាពសហគមន៍
ការិយាល័យសាលារបស់យើងបើកទទួលមាតាបិតានិងភ្ញៀវដែលចង់មកទស្សនាសាលា ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨꞉០០ព្រឹក ដល់ ៣꞉០០រសៀល។ ប្រសិនបើអ្នកចង់ណាត់ជួបជាមួយអ្នកណាម្នាក់សូមប្រាប់ពួកខ្ញុំជាមុន ហើយប្រាកដថាគាត់នឹងអាចជួបបាន។
ពួកខ្ញុំអាចរក្សាតម្លៃសិក្សា និងតម្លៃសម្ភារៈសិក្សាឱ្យនៅទាបសម្រាប់គ្រួសារទាំងអស់បាន ដោយការប្រើសៀវភៅពុម្ពឡើងវិញនៅឆ្នាំបន្តបន្ទាប់។ ដើម្បីរក្សាតម្លៃទាំងនេះឱ្យនៅទាប ពួកខ្ញុំសូមឱ្យសិស្សថ្នាក់មធ្យមសិក្សាទាំងអស់យកសៀវភៅរបស់ពួកគេមកឱ្យសាលាវិញនៅសប្តាហ៍ក្រោយ ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ សិស្សទាំងអស់ដែលមកសាលាត្រូវតែពាក់ម៉ាស ពិនិត្យសីតុណ្ហភាព ប្រើអាល់កុលលាងដៃពេលមកដល់ និងរក្សាគម្លាតពីគ្នា ២ម៉ែត្រ។ នេះគឺដើម្បីសុវត្ថិភាពលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នា។ សិស្សដែលបានបាត់ ឬធ្វើឱ្យសៀវភៅខូចនឹងត្រូវបង់ថ្លៃសង មុនពេលរបាយការណ៍សិក្សាសម្រាប់ឆមាសទី២របស់ពួកគាត់ត្រូវបានបោះពុម្ព នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ចុងឆ្នាំ ខែមិថុនា/កក្កដា
ចន្ទ | អង្គារ | ពុធ | ព្រហស្បតិ៍ | សុក្រ |
២៥ | ២៦ ការសងសៀវភៅពុម្ព សម្រាប់ថ្នាក់ទី១១ និង ទី១២ | ២៧ ការសងសៀវភៅពុម្ព សម្រាប់ថ្នាក់ទី៩ និង ទី១០ | ២៨ ការសងសៀវភៅពុម្ព សម្រាប់ថ្នាក់ទី៦, ៧, ៨ | ២៩ ការសងសៀវភៅពុម្ព សម្រាប់ថ្នាក់ទី៦,៧,៨ |
១ ការមកយក របាយការណ៍ សិក្សាសម្រាប់ថ្នាក់បឋមសិក្សា | ២ ការមកយក របាយការណ៍ សិក្សាសម្រាប់ ថ្នាក់បឋមសិក្សា ពិព័រណ៍និម្មិត – វិទ្យាសាស្ត្រ | ៣ ការមកយករបាយការណ៍ សិក្សាថ្នាក់បឋមសិក្សា ពិធីជប់លៀងនិម្មិត – កីឡា ម៉ោង១២ថ្ងៃត្រង់ | ៤ | ៥ ថ្ងៃរៀនចុងក្រោយ – សិស្សមធ្យមសិក្សាមកយករបាយការណ៍សិក្សានិងទស្សនាវដ្តីសាលាប្រចាំឆ្នាំ |
សប្តាហ៍នេះគឺជាឱកាសសម្រាប់សិស្សដើម្បីប្រមូលរបស់របរដែលពួកគាត់បានទុកចោលនៅសាលារៀន មិនថានៅក្នុងថ្នាក់រៀន ឬទូដាក់ឥវ៉ាន់ឡើយ។ សម្រាប់សិស្សដែលមិនអាចមកសាលារៀនបាន ពួកគាត់គួរតែសុំឱ្យមិត្តភក្តិមកប្រមូលឱ្យ។ អ្វីៗដែលនៅសល់បន្ទាប់ពីថ្ងៃពុធ ទី៣ ខែមិថុនានឹងត្រូវបោះចោលឬបរិច្ចាគទៅឱ្យសប្បុរសធម៌។
ជេហ្វ
Jeffrey.kane@ewiscambodia.edu.kh
May 25, 2020
Community Update
Our main school office is open for parents and visitors to the school Monday to Friday from 8:00 am to 3:00 pm. If you would like to schedule an appointment with anyone, please let us know ahead of time and we will be sure to be available.
We are able to keep our Tuition Fees and Material Fees low for all families by reusing expensive textbooks in subsequent years. In order to keep the fees low, we would like secondary students to bring their books back to school next week between 8 am and 12 pm. All students coming to campus must wear masks, have their temperature checked, use hand sanitizer upon arrival, and maintain a 2-meter social distance between others. This is for the safety of all teachers and students. Students who have lost or damaged books will have to pay for replacements before being issued their semester two report card on June 5, 2020.
May/June End-of-Year Events
Monday | Tuesday | Wednesday | Thursday | Friday |
25 | 26 Textbook return for Grades 11 and 12 | 27 Textbook return for Grades 9 and 10 | 28 Textbook Return for Grades 6, 7 and 8 | 29 Textbook Return for Grades 6, 7 and 8 |
1 Elementary Report Card Pickup | 2 Elementary Report Card Pickup Virtual Science Fair | 3 Elementary Report Card Pickup Virtual Sports Banquet, 12 pm | 4 | 5 Last Day of School – Secondary Collect Report Cards and Yearbooks |
This week will also be the chance for students to collect anything they’ve left at school, either in their classes or lockers. For students who are unable to come to school, they should ask a friend to collect their things. Anything left after Wednesday June 3 will be thrown away or donated to charity.
With Gratitude,
Jeff