Community Update September 11, 2020

ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍

 យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមប្រកាសជូនដំណឹងថា ពួកយើងទទួលបានការអនុញ្ញាតិពីក្រសួងអប់រំ យុវជន និងកីឡា ឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញហើយ។ សូមមើលកាលវិភាគខាងក្រោម៖      ថ្ងៃចន្ទ ទី១៤ ខែកញ្ញា សិស្សក្រុមខាងកើតមករៀននៅសាលា និងសិស្សក្រុមខាងលិចរៀននៅផ្ទះ។        ថ្ងៃអង្គារ ទី១៥ ខែកញ្ញា សិស្សក្រុមខាងលិចមករៀននៅសាលា និងសិស្សក្រុមខាងកើតរៀននៅផ្ទះ។ មាតាបិតាដែលចង់ឱ្យកូនៗរបស់ពួកគាត់ត្រឡប់មករៀននៅសាលាវិញ ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាលើកលែងរបស់ពួកយើងសម្រាប់កូនម្នាក់ត្រូវធ្វើមួយច្បាប់។  បែបបទនេះអាចរកបាននៅលើគេហទំព័រសាលា នៅការិយាល័យសាលា និងអ៊ីម៉ែល។ គ្រប់គ្នាត្រូវតែរក្សាគម្លាតសុវត្ថិភាព ១.៥ ម៉ែត្រ ពីគ្នា ខណៈពេលនៅគ្រឹះស្ថានសិក្សា។គ្រប់គ្នាត្រូវតែពាក់ម៉ាសគ្រប់ពេលវេលា។ សូមលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនៅតាមកន្លែងលាងដៃជាច្រើននៅសាលារៀន និងលាងសម្អាតដៃជាមួយ   អាល់កុលឬជែល ដើម្បីរក្សាអនាម័យផ្ទាល់ខ្លួន។ដើម្បីឱ្យប្រាកដថា ការមកដល់ និងចាកចេញពីសាលារៀនមានសុវត្ថិភាព សិស្សទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវពេលវេលា ដែលពួកគេត្រូវបានអនុញ្ញាតឱ្យចូល និងចេញពីសាលាឱ្យបានខ្ជាប់ខ្ជួន។ អ្នកដែលមិនបានគោរពតាមពេលវេលាចូលរៀន និងចេញពីសាលារៀនឱ្យទាន់ពេលវេលា ប្រហែលជាគាត់នឹងត្រូវបានស្នើសុំឱ្យបន្តការរៀនសូត្រតាមប្រព័ន្ធ  អេឡិចត្រូនិកនៅឯផ្ទះ។ នេះគឺដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់សមាជិកទាំងអស់របស់សហគមន៍អ៊ិសវ៉េស។ សិស្សត្រូវតែយកអាហារសម្រន់ និងអាហារថ្ងៃត្រង់មកសាលារៀនជាមួយពួកគេនៅពេលព្រឹក។ តាមតម្រូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺគ្មានការដឹកជញ្ជូនអាហារក្នុងអំឡុងពេលថ្ងៃរៀនទេ។ ព័ត៌មានបន្ថែមអាចរកបានតាមរយៈឯកសារខាងក្រោម៖       សៀវភៅណែនាំ ការរៀនសូត្រ – https://ewiscambodia.edu.kh/       សៀវភៅណែនាំ មាតាបិតា – https://ewiscambodia.edu.kh/resources/
ព័ត៌មានថ្មីអំពី ក្រូមបុក (Chromebook) ហ្គូហ្គោលក្រូមបុកសម្រាប់សិស្សចាប់ពីថ្នាក់ទី២ ដល់ទី៤ មាននៅទីនេះ! វានឹងត្រូវបានរៀបចំនៅសាលានៅថ្ងៃចន្ទ និងថ្ងៃអង្គារជាមួយការជួយណែនាំរបស់គ្រូប្រចាំថ្នាក់។ សូមអរគុណចំពោះភាពអត់ធ្មត់របស់លោកអ្នក ខណៈដែលពួកយើងបានរង់ចាំការដឹកជញ្ជូនមកដល់របស់ពួកវា។
បុគ្គលិកថ្មី យើងខ្ញុំសូមស្វាគមន៍សមាជិកអ៊ិសវ៉េសថ្មីពីរនាក់។ លោក ម៉ាត វីលស៊ុន (Mathew Wilson)នឹងបង្រៀនភាសាអង់គ្លេស គណិតវិទ្យា និងសិក្សាសង្គមនៅមធ្យមសិក្សា  និងលោក ជីអ៊នកាឡូ អាល់ប៊ឺតូ (Gioncarlo Alberto) នឹងបង្រៀនគណិតវិទ្យានៅមធ្យមសិក្សា។ យើងខ្ញុំសូមអរគុណដល់ពួកគាត់ចំពោះការបង្រៀនសិស្សរបស់ពួកយើង និងការបរិច្ចាគឱ្យសហគមន៍អ៊ិសវ៉េសរបស់យើង។
លទ្ធផលប្រឡងខេមប្រ៊ីជដ៍កាលពីខែឧសភា/មិថុនា និង ការប្រលងឡើងវិញនៅខែតុលា/វិច្ឆិកា ពួកយើងស្ថិតនៅក្នុងការចាប់ផ្តើមនៃផែនការប្រឡងសម្រាប់ខែតុលា និងវិច្ឆិកា ឆ្នាំ២០២០។ សំណងសម្រាប់ការដកឈ្មោះប្រលងនេះ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ព័ត៌មានសុខភាពប្រចាំសប្តាហ៍ ពីគិលានុបដ្ឋាយិកាសាលា យើងខ្ញុំសូមបន្តក្រើនរំលឹកដល់សមាជិកនៃសហគមន៍អ៊ិសវ៉េសទាំងអស់ ឱ្យរក្សាការប្រុងប្រយ័ត្នប្រឆាំងការរាលដាលនៃជំងឺកូវីដ-១៩។ យើងខ្ញុំសូមលើកទឹកចិត្តមាតាបិតា និងសិស្សានុសិស្សឱ្យការពារខ្លួនដោយពាក់ម៉ាសមុនពេលចេញទៅខាងក្រៅ និងលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងអាល់កុល ឬជែល។ សូមចងចាំថា ត្រូវរក្សាគម្លាតសុវត្ថិភាព ១.៥ ម៉ែត្រពីអ្នកដទៃ។ លំហាត់ប្រាណទៀងទាត់អាចជួយរាងកាយអ្នកឱ្យមានសុខភាពល្អនិងរឹងមាំ ជាពិសេសនៅពេលផ្គួបផ្សំជាមួយការបរិភោគអាហារដែលសំបូរដោយវីតាមីននិងប្រូតេអ៊ីន។

Friday September 11, 2020

Community Update

 We are pleased to announce that we have been granted permission to reopen our school campus by the MoEYS. Please see the schedule below: Monday September 14 – East students on campus, West students at home Tuesday September 15 – West students on campus, East students at home More information can be found in the following documents: Learning Handbook – https://ewiscambodia.edu.kh/ Parent Handbook – https://ewiscambodia.edu.kh/resources/
Chromebook Update The Google Chromebooks for students in Grades 2 – 4 are here! These will be set up at school on Monday and Tuesday with the help of our classroom teachers. Thank you for your patience as we have waited for these to arrive.
New Staff We would like to welcome the two newest members of our East-West team. Mr. Mathew Wilson will be teaching secondary English, Mathematics and Social Studies and Mr. Gioncarlo Alberto will be teaching secondary Mathematics. We are grateful for their service to our students and contributions to our school community.
October/November CAIE Re-Sits We are in the beginning stages of planning the exams for the October/November 2020 series. Refunds for those who have withdrawn from exams will be available from the office starting Monday September 14, 2020.
Weekly Health Update from Our School Nurse We would like to continue to remind all members of the East-West community to remain vigilant against the spread of COVID-19. We encourage parents and students to protect themselves by wearing a mask before going out and washing their hands often with soap and alcohol or hand sanitizer. Please remember to remain at a 1.5 social distance from others.
Regular exercise can help keep your body healthy and strong, especially when combined with a diet rich in vitamins and protein.
Comments are closed.