Community Update – Sunday April 19, 2020

១៩ មេសា​ ២០២០

បច្ចុប្បន្នភាពសហគមន៍

ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយនិងរំភើបក្នុងការឈានទៅរកការរៀននៅផ្ទះនៅសប្តាហ៍ទី៥ របស់ពួកយើង។

កាលពីសប្តាហ៍មុនក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងថា ការបិទសាលារៀននឹងនៅតែបន្តរហូតដល់មានការជូនដំណឹងជាថ្មី ដូច្នេះនៅពេលនេះពួកយើងមិនមានគម្រោងវិលត្រឡប់ទៅរៀននៅឯសាលាវិញទេ។ ពួកយើងនឹងជូនដំណឹងដល់លោកអ្នកប្រសិនបើមានការផ្លាស់ប្តូរ។

ពួកយើងសូមរាយការណ៍ថា នៅសប្តាហ៍ទី៤នៃការរៀននៅផ្ទះ​ មាន ៨៨% នៃអ្នកសិក្សារបស់យើងបានចូលរួមក្នុងសកម្មភាពនៃការរៀននៅផ្ទះ។ ចំណែកឯសិស្សអនុវិទ្យាល័យមានជាង ៩០% កំពុងចូលរួមធ្វើកិច្ចការសាលារបស់ពួកគេ ខណៈដែលសិស្សបឋមសិក្សាមានប្រហែលជា ៨៣% បានចូលរួមក្នុងការសិក្សារបស់ពួកគេ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីរបៀបដែលសិស្សរបស់យើងចូលចិត្តការរៀនសូត្រនិងការរៀននៅឯសាលា​ និងរបៀបដែលគ្រូរបស់យើងប្តេជ្ញាបម្រើសិស្សរបស់ពួកគាត់នៅពេលនេះ ព្រមទាំងអាណាព្យាបាលដែលមានការប្តេជ្ញាចិត្តចំពោះការអប់រំកូនៗរបស់ពួកគាត់ដូចគ្នា។។ ពួកយើងសូមថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់អ្នកក្នុងអំឡុងពេលមានបញ្ហាប្រឈមដែលមិនបានរំពឹងទុកទាំងនេះ។

ពួកយើងសូមរំលឹកដល់អាណាព្យាបាលទាំងអស់ថា គ្រូបង្រៀនថ្នាក់បឋមសិក្សាបានរៀបចំដាក់កញ្ចប់សម្ភារៈសិក្សាសម្រាប់ពីរបីសប្តាហ៍បន្ទាប់នៃការរៀននៅផ្ទះរួចរាល់ហើយ។ លោកអ្នកអាចអញ្ជើញមកយកកញ្ចប់សម្ភារៈទាំងនេះបានពីច្រកចូលខាងត្បូងនៃសាលាអ៊ិសវ៉េស នៅផ្លូវ៣៦៨ ចាប់ពីព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា វេលាម៉ោង ៧:៣០ ព្រឹក។ សូមឱ្យប្រាកដថាអ្នកបានឆ្លៀតពេលចូលមកយកសម្ភារៈទាំងនេះ នៅថ្ងៃចន្ទដើម្បីឱ្យកូនរបស់អ្នកនៅតែអាចចូលរួមបានពេញលេញនៅក្នុងបទពិសោធន៍នៃការរៀននៅផ្ទះ។

សិស្សថ្នាក់បឋមសិក្សាទាំងអស់លើកលែងតែសិស្សថ្នាក់ទី៥ ដែលរៀនភាសាខ្មែរជាភាសាបរទេស មានកញ្ចប់សម្រាប់ទទួល។ សម្ភារៈថ្នាក់ទី៥ សម្រាប់តែថ្នាក់ភាសាខ្មែរប៉ុណ្ណោះ។ រាល់ឯកសារថ្នាក់ទី៥ ទាំងអស់អាចរកបានតាមរយៈ ហ្គូហ្គោលខ្លាស់រូមរបស់ពួកគេ។

ប្រសិនបើកូនរបស់អ្នកមានសៀវភៅបណ្ណាល័យសាលាដែលគាត់បានអានចប់ហើយ សូមយកមកប្រគល់ជូនសាលាវិញនៅពេលដែលអ្នកអញ្ជើញមកយកសម្ភារៈសិក្សារបស់កូន។

ដោយក្តីគោរពពី

ជេហ្វ

April 19, 2020

Community Update

We hope that everyone is refreshed and excited to head into our fifth week of Home-Based Learning.

Last week the Ministry of Education, Youth and Sport informed us that school closures will remain in place indefinitely, so we do not have any plans at the moment to return to on-campus learning. We will keep you informed should that change.

We are encouraged to report that 88% of our learners participated in HBL activities during our fourth week of HBL. More than 90% of secondary students are participating in their schoolwork, while about 83% of elementary students are involved in their studies. This is a testament to how our students love learning and being at school, how committed our teachers are to serving their students at this time, and how committed parents are to their children’s education. We would like to thank you for your continued support during these unexpected challenges.

We would like to remind parents that elementary teachers have put together packets of learning materials for the next few weeks of HBL. These will be available to be picked up from the south entrance of East-West on Street 368 beginning on Monday morning, April 20 at 7:30 am. Please make sure you collect these materials at some point on Monday so that your child can still fully participate in the HBL experience.

All elementary students except those in Grade 5 who study Khmer as a Foreign Language have packets to collect. Grade 5 material is for Khmer classes only. All other Grade 5 material is available through their Google Classrooms.

If your child has a school library book that he/she has finished reading, it can be returned to the school when you come to pick up their learning materials.

With Gratitude,

Jeff

Comments are closed.