Community Update – Thursday April 30, 2020

ថ្ងៃទី៣០ មេសា ២០២០

បច្ចុប្បន្នភាពសហគមន៍

ខ្ញុំមានសេចក្តីរីករាយសូមជម្រាបជូនលោកអ្នកថា ក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិអ៊ិសវ៉េសបានធ្វើសេចក្តីសម្រេចទៅលើ ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ហើយ។ ព័ត៌មាននេះនឹងផ្តល់ជូនគ្រប់គ្នាតាមរយៈគេហទំព័រសាលា និងឆាននែលព័ត៌មានតេឡេក្រាមរបស់ពួកយើងនៅថ្ងៃចន្ទ ទី៤ ខែឧសភាខាងមុខនេះ។ ក្រុមប្រឹក្សាភិបាលសាលាបានយល់ព្រមបញ្ចុះតម្លៃសម្រាប់ក្រុមគ្រួសារសាលាអ៊ិសវ៉េសនាបច្ចុប្បន្នទាំងអស់ ដើម្បីឱ្យប្រាកដថាសមាគមន៍សាលារបស់យើងអាចនៅដដែលសម្រាប់ឆ្នាំសិក្សាខាងមុខនេះ។ ​ពួកយើងសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងបន្តគាំទ្រ ព្រមទាំងភាពស្មោះត្រង់របស់អ្នកចំពោះសាលាអន្តរជាតិអ៊ិសវ៉េស។

សូមបញ្ជាក់ផងដែរថា ពួកយើងនឹងឈប់សម្រាកមួយថ្ងៃសម្រាប់ ​ទិវារពលកម្មអន្តរជាតិ នៅថ្ងៃសុក្រ ទី១ ខែឧសភា។ ដូចនេះ សិស្សានុសិស្សទាំងអស់នឹងពុំមានសកម្មភាពរៀននៅផ្ទះសម្រាប់ថ្ងៃស្អែកនេះទេ។

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

 April 30, 2020

Community Update

I pleased to share with you that the East-West International School Board has reached a decision on school fees for the 2020-2021 academic year. These will be shared with everyone via our website and Telegram news channel on Monday, May 4th. The Board has approved discounts for all current East-West families to ensure that our school community can remain intact for the upcoming school year. We would like to thank you for your ongoing and continued support and loyalty to East-West International School.   

Also, please note that we will be observing the Labor Day holiday on Friday May 1. There will be no HBL activities for students tomorrow.

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.