Community Update – Thursday March 19, 2020

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០
ជូនចំពោះមាតាបិតា/អាណាព្យាបាលសិស្សជាទីរាប់អាន
នៅពេលដែលយើងប្រឈមមុខនឹងតថភាពថ្មីនេះ ខ្ញុំសង្ឃឹមថាភាពមិនសប្បាយចិត្តនៃទម្លាប់ថ្មីនេះមិនក្លាយជាភាពឯកោពេកនោះទេ។ វាគួរឱ្យចាប់អារម្មណ៍ក្នុងស្ថានភាពបែបនេះ រឿងមួយដែលពួកយើងតែងតែរអ៊ូរទំាជារឿយៗនោះគឺ ពួកយើងមិនមានពេលវេលាគ្រប់គ្រាន់ តែឥឡូវនេះយើងមានច្រើនណាស់។
យើងមិនប្រាកដថា ប៉ុន្មានសប្តាហ៍ខាងមុខទៀតវាទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងបានចងក្រងផ្តួចផ្តើមគំនិតមួយចំនួននៅខាងក្រោមដើម្បីជួយអ្នកនៅពេលនេះ៖
បង្កើតកាលវិភាគនិងទម្លាប់៖ សព្វថ្ងៃនេះពួកយើងបានចំណាយពេលជាច្រើននៅផ្ទះ វានឹងមានសារៈសំខាន់ក្នុងការបង្កើតចង្វាក់ថ្មីសម្រាប់ជីវិតរស់នៅបែបនេះ។ ខណៈពេលដែលការរៀនអនឡាញតាមប្រព័ន្ធអ៊ីនធឺរណែតទ្រទ្រង់ដល់ការរៀនសូត្រនៅផ្ទះរបស់យើង ពួកយើងសូមលើកទឹកចិត្តដល់មាតាបិតា/អាណាព្យាបាលនិងកូនៗទាំងអស់ ឱ្យមានទំនាក់ទំនងគ្នាតាមមធ្យោបាយផ្សេងទៀតដូចជា៖
• ចម្អិនអាហារជាមួយគ្នា
• អានសៀវភៅជាមួយគ្នា
• មើលភាពយន្តជាមួយគ្នា
• ធ្វើកិច្ចការផ្ទះជាមួយគ្នា
• ធ្វើលំហាត់ប្រាណជាមួយគ្នា
ភ្ជាប់និងផ្តាច់៖ ឥឡូវនេះជាពេលវេលាសំខាន់ណាស់ ដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកទាំងនៅក្នុងស្រុកនិងនៅជុំវិញពិភពលោក។ ឧបករណ៍ទាក់ទងមានដូចជាវីដេអូនិងសម្លេង គឺជាធនធានដ៏ល្អសម្រាប់ជួយយើងក្នុងការដោះស្រាយភាពឯកោក្នុងសង្គម។ ទន្ទឹមនឹងនេះដែរ វាសំខាន់ណាស់ បើអាចផ្តាច់និងឃ្លាតឆ្ងាយពីកុំព្យូទ័រ ថេប្លេត និងទូរស័ព្ទរបស់អ្នកបាន ហើយបង្ហាញវត្តមានពិតរបស់អ្នកក្នុងចំណោមមនុស្សដែលនៅជិតអ្នកបំផុត។
ទទួលយកដែនកំណត់៖ ការឃ្លាតឆ្ងាយពីសង្គមគឺជាជំហានសំខាន់បំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺខូវីដ១៩ (COVID-១៩) ។ ត្រូវត្រៀមចំណាយពេលនៅផ្ទះឱ្យច្រើន ហើយពេលអ្នកត្រូវចេញទៅក្រៅ ត្រូវប្រុងប្រយ័ត្នឱ្យបានល្អ ត្រូវស្ថិតនៅចម្ងាយយ៉ាងតិចពីរម៉ែត្រពីអ្នកដទៃ។ ការកំណត់ចំនួនមនុស្សដែលត្រូវជួបឱ្យបានកាន់តែច្រើន វាកាន់តែពិបាកសម្រាប់ការរាលដាលនៃវីរុស វានឹងជួយឱ្យយើងវិលត្រឡប់ទៅរកជីវិតធម្មតារបស់យើងវិញ។
ស្វែងរកជំនួយ៖ ទាំងនេះគឺជាពេលវេលាដ៏លំបាកសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះសូមទាក់ទងអ្នកណាម្នាក់នៅសាលាអ៊ិស វ៉េស ប្រសិនបើលោកអ្នកឬកូនរបស់អ្នកត្រូវការអ្វីមួយ។

March 19, 2020
Dear Parents,

As we confront our new reality, I hope that the frustration of this new routine is not becoming too monotonous. It’s interesting that during a situation like this, the one thing we often complain that we don’t have enough of – time – is now in abundance.

We are not sure what the next few weeks will look like, but we have compiled a few ideas below to help you at this time:

Establish a Schedule and Routines. As the days will involve a lot of time at home, it will be important to establish a new rhythm to this type of lifestyle. While will be supporting home-based learning through our online platforms, we also encourage parents and children to connect with each other in other ways, such as:

• Cooking meals together
• Reading books together
• Watching movies together
• Doing household chores together
• Exercise together

Connect and Disconnect. Now will be an important time to stay in touch with your friends and loved ones both locally and around the world. Video and audio chat tools are great resources to help us deal with the social isolation. At the same time, it is important to be able to disconnect and distance yourself from your computers, tablets and phones at other times to truly be present amongst the people closest to you.

Accept Limitations. Social distancing is one of the most important steps to combat the spread of COVID-19. Be prepared to spend a lot of time at home, and when you do have to go out, take precautions to stay at least two meters away from others. The more people can limit their contact with others, the harder it will be for the virus to spread, helping return us to our “normal” life routines.

Reach Out for Support. These are challenging times for everyone, so please contact someone at East-West if you or your children need anything.

Comments are closed.