Community Update – Tuesday March 24, 2020

March 24, 2020

Community Update

Thank you to all the students and parents who have filled out the surveys for how home-based learning if working for you and your family at this time. We are taking all of the feedback and will work on making adjustments and improvements as we continue forward together.

Cambridge Assessment International Examinations has informed us today that the May/June 2020 series of exams has been cancelled. Please read below for more information:

https://www.cambridgeinternational.org/news/news-details/view/update-from-cambridge-international-on-may-june-2020-exams-20200323/

We recognise that students have been working very hard towards these exams. We will be working with schools to assess students’ achievements using the best available evidence. Students will receive a grade and a certificate from Cambridge International, given the knowledge and skills they have acquired in their programmes of study. This will ensure students do not face disadvantage as a result of these extraordinary circumstances.

We will provide guidance to schools on how students will receive those grades. We are talking to universities worldwide, and they are factoring these unprecedented circumstances into admissions decisions, so students can continue with their education journeys as soon as possible.

We are also aware of the impact the situation may have on student motivation and learning. Many of our schools are working hard to deliver teaching online to support their students’ learning. We will continue to offer a wide range of support and resources for schools, teachers and students on our dedicated pages on our website at www.cambridgeinternational.org .

We have been told to expect an update from them later this week as they decide more about how to proceed. We will keep you informed of the options, including the possibility of sitting the exams in October/November 2020.

We have shared feedback regarding the secondary Khmer program with our KGE Coordinator Mr. Nikmul Ny, and are working on ways to make it easier for teachers and students to use. We will continue this week with trying out different methods and will have any changes ready for Monday, March 30.

Thank you for your ongoing support and positive feedback as we work through this as a team.

With gratitude,

Jeffrey Kane

                                                                                                                                                     ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
បច្ចុប្បន្នភាពសហគមន៍

សូមថ្លែងអំណរគុណដល់សិស្សានុសិស្សនិងមាតាបិតា/អាណាព្យាបាលទាំងអស់ដែលបានបំពេញការស្ទង់មតិទៅលើការរៀននៅផ្ទះ ថាតើវាដំណើរការល្អទេសម្រាប់អ្នកនិងគ្រួសារនៅពេលនេះ។​​ ពួកយើងកំពុងទទួលយកការផ្តល់មតិត្រលប់មកវិញ ងអស់ ហើយនឹងធ្វើការកែសម្រួលនិងកែលម្អ ដូចដែលពួកយើងកំពុងបន្តឆ្ពោះទៅមុខជាមួយគ្នា។

ការិយាល័យប្រឡងខេមប្រ៊ីជដ៍អន្តរជាតិបានជូនដំណឹងដល់ពួកយើងនៅថ្ងៃនេះថា ការប្រលងនៅខែឧសភា /មិថុនា ឆ្នាំ២០២០ ត្រូវបានលុបចោល។ សូមអាននៅលើគេហទំព័រខាងក្រោមសម្រាប់ព័ត៌មានបន្ថែម៖
https://www.cambridgeinternational.org/news/news-details/view/update-from-cambridge-international-on-may-june-2020-exams-20200323/

យើងទទួលស្គាល់ថាសិស្សានុសិស្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ​ដើម្បីឆ្ពោះទៅរកការប្រឡងនេះ។ ពួកយើងនឹងធ្វើការសហការជាមួយសាលាដើម្បីវាយតម្លៃលើការទទួលបានរបស់សិស្សដោយប្រើវត្ថុតាងដែលអាចរកបានល្អបំផុត។ សិស្សនឹងទទួលបានពន្ទុនិងវិញ្ញាបនប័ត្រពីខេមប្រ៊ីជដ៍អន្តរជាតិ ដែលត្រូវបានផ្តល់នូវចំណេះដឹងនិងជំនាញដែលពួកគេទទួលបាននៅក្នុងកម្មវិធីសិក្សា។ នេះនឹងធានាថាសិស្សមិនប្រឈមមុខនឹងគុណវិបត្តិដែលជាលទ្ធផលនៃកាលៈទេសៈដ៏អស្ចារ្យទាំងនេះ។

ពួកយើងនឹងផ្តល់ការណែនាំដល់សាលាអំពីវិធីដែលសិស្សនឹងទទួលបានពិន្ទុទាំងនោះ។ យើងកំពុងនិយាយទៅកាន់សាកលវិទ្យាល័យនានានៅទូទាំងពិភពលោក​ ហើយពួកគេកំពុងសិក្សាពីកាលៈទេសៈដែលមិនធ្លាប់មានពីមុនមកនេះក្នុងការសម្រេចចិត្ត ដូច្នេះសិស្សអាចបន្តដំណើរសិក្សារបស់ពួកគេបានក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។

យើងក៏ដឹងពីផលប៉ះពាល់នៃស្ថានភាពដែលអាចមានចំពោះអារម្មណ៍និងការរៀនសូត្ររបស់សិស្សដែរ។ សាលារបស់យើងជាច្រើនកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវការបង្រៀនអនឡាញតាមអ៊ិនធឺណេតនិងដើម្បីគាំទ្រដល់ការរៀនសូត្ររបស់សិស្ស។ យើងនឹងបន្តផ្តល់ការគាំទ្រនិងធនធានជាច្រើនសម្រាប់សាលារៀន គ្រូបង្រៀន និងសិស្សនៅលើគេហទំព័ររបស់យើង www.cambridgeinternational.org

ពួកគេបានប្រាប់យើងថា ពួកគេនឹងផ្តល់ព័ត៌មានថ្មីមកយើងវិញនៅពេលក្រោយក្នុងសប្តាហ៍នេះ នៅពេលដែលពួកគេសម្រេចចិត្តបន្ថែមអំពីរបៀបនៃដំណើរការនេះ។ យើងនឹងជូនដំណឹងដល់លោកអ្នកអំពីជម្រើស រួមទាំងលទ្ធភាពនៃការប្រឡងផ្ទាល់នៅខែតុលា/វិច្ឆិកា ឆ្នាំ២០២០ ។

ពួកយើងបានចែករំលែកការផ្តល់មតិត្រឡប់មកវិញទាក់ទងនឹងកម្មវិធីសិក្សាភាសាខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សា ជាមួយអ្នកសម្របសម្រួលកម្មវិធីសិក្សាភាសាខ្មែររបស់យើងគឺលោក នី​ និមលរួចហើយ។ យើងកំពុងសិក្សាលើមធ្យោបាយនានាដើម្បីធ្វើឱ្យគ្រូនិងសិស្សងាយស្រួលប្រើ។ យើងនឹងបន្តព្យាយាមសាកល្បងលើវិធីសាស្រ្តផ្សេងៗទៀតនៅសប្តាហ៍នេះ ហើយវានឹងមានការផ្លាស់ប្តូរមួយសម្រាប់ត្រៀមនៅថ្ងៃចន្ទ ទី៣០ ខែមីនាខាងមុខ។

សូមអរគុណចំពោះការគាំទ្ររហូតមករបស់លោកអ្នកនិងការផ្តល់មតិជាវិជ្ជមានត្រឡប់មកវិញដូចដែលយើងកំពុងធ្វើការជាក្រុម។

ដោយក្តីគោរពពីខ្ញុំ

ជេហ្វហ្វ្រី ខេន

Comments are closed.