Community Update – Tuesday May 12, 2020

ថ្ងៃទី១២ ឧសភា ២០២០

បច្ចុប្បន្នភាពសហគមន៍

សូមស្វាគមន៍ការមកដល់សប្តាហ៍ទី៨ នៃការរៀននៅផ្ទះ! ខណៈពេលដែលវានៅតែពិបាកបែកគ្នា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែលសិស្ស ឪពុកម្តាយនិងលោកគ្រូ-អ្នកគ្រូរបស់យើងបន្តធ្វើបានយ៉ាងល្អបំផុតនៅក្នុងស្ថានភាពដ៏លំបាកនេះ។

តាមការកត់ត្រាវត្តមានបានបង្ហាញថា កាលពីសប្តាហ៍មុនពួកយើងមានសិស្ស ៨៥% បានចូលរួមក្នុងសកម្មភាព រៀននៅផ្ទះ។

ពួកខ្ញុំសូមអរគុណចំពោះអ្នកដែលបានបំពេញការស្ទង់មតិរបស់ ឪពុកម្តាយនិងសិស្ស នៃការរៀននៅផ្ទះរបស់ពួកខ្ញុំ  ហើយពួកខ្ញុំនឹងចែករំលែកលទ្ធផលទាំងនោះជាមួយសមាជិកទាំងអស់នៃសហគមន៍របស់យើងនៅពេលក្រោយក្នុងសប្តាហ៍នេះ ។

គិតមកដល់ពេលនេះ ពួកខ្ញុំមិនអាចផ្តល់ជូនអ្នកនូវព័ត៌មានថ្មីៗបន្ថែមទៀតថា តើយើងនឹងអាចបើកសាលារបស់យើងឡើងវិញ មុនថ្ងៃទី៥ ខែមិថុនាឬអត់ទេ ដោយសារពួកយើងកំពុងធ្វើតាមការណែនាំទាំងអស់របស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា។ ក្រុមការងាររបស់ពួកខ្ញុំកំពុងបន្តពិភាក្សានៅសប្តាហ៍នេះថាតើការផ្លាស់ប្តូរអ្វីដែលពួកយើងនឹងធ្វើ ប្រសិនបើយើងត្រូវបានផ្តល់ការអនុញ្ញាតឱ្យបើកសាលាឡើងវិញ ដូច្នេះពួកយើងនឹងបានត្រៀមសម្រាប់ការសម្រេចចិត្តដែលក្រសួងនឹងធ្វើ។ ពួកខ្ញុំនឹងជូនដំណឹងដល់លោកអ្នកនៅពេលដែលពួកខ្ញុំស្វែងយល់បន្ថែម។

សាលាអ៊ិសវ៉េសនឹងមានការឈប់សម្រាកចុងក្រោយក្នុងឆ្នាំសិក្សានេះ ​តាមកាលវិភាគសាលារបស់ពួកយើង។

ថ្ងៃព្រហស្បតិ័ ទី១៤ ខែឧសភា ៖ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ

ដោយក្តីគោរពពី

ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

​                                                                                               

May 12, 2020

Community Update

Welcome to Week 8 of HBL! While it remains difficult to be apart, we are so impressed with how all of our students, parents and teachers continue to make the best of this challenging situation.

Attendance records showed that last week we had 85% of all of our students participating in HBL activities.

We are grateful to those who were able to complete our Parent and Student HBL surveys, and we’ll share the results of those with all members of our community later this week.

As of now, we cannot give you any further update as to whether or not we will be able to reopen our school campus before June 5, as we are following all directives from the Ministry of Health and Ministry of Education, Youth and Sport. Our teams are continuing to discuss this week what changes we would make should we be given permission to open, so that we are prepared for any decisions the ministries make. We will keep you informed as we learn more.

East-West will be observing the final holiday of the school year next week, per our normal school schedule:

Thursday May 14 – King’s Birthday

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.