Community Update – Wednesday April 22, 2020

២២ មេសា​ ២០២០

បច្ចុប្បន្នភាពសហគមន៍

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធនៅសាលាអ៊ិសវ៉េសទាំងអស់នាពេលនេះ។ ខណៈពេលដែលពួកយើងកំពុងប្រឈមនឹងបញ្ហាចំពោះមុខប្រចាំថ្ងៃ វាបានលើកទឹកចិត្តយើងឱ្យដឹងថា ពួកយើងបានឆ្ពោះទៅមុខជាមួយគ្នា និងនៅតែប្តេជ្ញាចិត្តចំពោះគ្នានិងទាំងអ្នកសិក្សារបស់យើងផងដែរ។

សិស្សរបស់យើងកំពុងគ្រប់គ្រងយ៉ាងគួរឱ្យស្ញប់ស្ញែងក្រោមកាលៈទេសៈដ៏លំបាក ពួកគេបានរីកចម្រើនជាអ្នកស្វ័យសិក្សា និងកំពុងចូលរួមនៅក្នុងកម្រិតខ្ពស់។

លោកគ្រូ-អ្នកគ្រូរបស់យើងកំពុងរៀនជំនាញថ្មីៗជារៀងរាល់ថ្ងៃ និងលះបង់ពេលវេលាយ៉ាងច្រើនដើម្បីបង្កើតមេរៀនគួរឱ្យចាប់អារម្មណ៍សម្រាប់សិស្សរបស់យើង គ្រូភាគច្រើនកំពុងគ្រប់គ្រងកាលៈទេសៈខណៈពេលដែលពួកគាត់នៅឆ្ងាយពីក្រុមគ្រួសារនិងប្រទេសកំណើត។ គ្រូជាច្រើនកំពុងចូលរួមក្នុងការអភិវឌ្ឍវិជ្ជាជីវៈតាមអ៊ិនធឺណេតបន្ថែមទៀត នៅពេលពួកគាត់សម្លឹងស្វែងយល់រៀនបន្ថែមអំពីរបៀបបង្រៀននិងការរៀនថ្មី ដូច្នេះពួកគាត់អាចផ្តល់ជូននូវកម្មវិធីល្អបំផុតសម្រាប់សិស្សរបស់យើង។

អាណាព្យាបាលទាំងអស់បានផ្តល់នូវការយោគយល់ដែលមិនគួរឱ្យជឿ ក៏ដូចជាការគាំទ្រពីសំណាក់លោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សរបស់យើង។ ពួកយើងមិនអាចធ្វើវាបានដោយគ្មានពួកអ្នកទេ។

ក្រុមប្រឹក្សាភិបាលសាលាក៏បានជ្រាបពីបញ្ហាប្រឈមនាពេលខាងមុខនៅព្រះរាជាណាចក្រកម្ពុជានិងនៅជុំវិញពិភពលោកផងដែរ។ ពួកយើងនឹងមានការប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ដើម្បីពិភាក្សាពីផែនការសម្រាប់ឆ្នាំសិក្សាថ្មីខាងពេលមុខនេះ។ នេះនឹងរួមបញ្ចូលទាំងការយល់ដឹងអំពីរបៀបដែលខូវិដ១៩ រាតត្បាតរីករាលដាលធ្វើឱ្យមានឥទ្ធិពលផ្ទាល់ទៅលើក្រុមគ្រួសារយើង និងលទ្ធភាពនៃការបង់ថ្លៃសិក្សានៅឆ្នាំក្រោយ។ ពួកយើងក៏នឹងពិភាក្សាពីលទ្ធភាពផ្សេងៗទៀត ដែលធានាឱ្យបានថាការរៀនសូត្រអាចបន្តនៅក្នុងទម្រង់ណាមួយដែលមានសុវត្ថិភាពបំផុតសម្រាប់សហគមន៍ទាំងមូលរបស់យើង។ ខណៈពេលដែលពួកយើងមិនអាចផ្តល់ជូននូវសំណងជាប្រាក់វិញបានសម្រាប់ឆ្នាំសិក្សានេះ ប្រាក់សន្សំដែលបានមកពីប៉ុន្មានខែចុងក្រោយនៃឆ្នាំសិក្សានេះ នឹងត្រូវផ្ទេរទៅជូនក្រុមគ្រួសារសហគមន៍អ៊ិសវ៉េសរបស់យើងវិញនៅឆ្នាំក្រោយ។ អាទិភាពរបស់យើង គឺធានាឱ្យថាសហគមន៍របស់យើងនៅដដែលនិងពេញលេញ។

សូមអរគុណយ៉ាងខ្លាំងចំពោះការឆ្ពោះទៅមុខជាមួយគ្នា។

ដោយក្តីគោរពពី

ជេហ្វ

​April 22, 2020

Community Update

I would like to take this chance to just express my deep, sincere gratitude to all East-West stakeholders at this time. While we face challenges on a daily basis, it is encouraging to know that we go forward together and remain committed to each other and our learners.

Our students are managing admirably under such difficult circumstances, have grown as self-directed learners, and are participating at high levels.

Our teachers are learning new skills every day and dedicating more time to creating engaging lessons for our learners, many of whom are managing the circumstances while they are far away from their families and home countries. Many are participating in further online professional development as they look to learn more about this new style of teaching and learning so that they can offer the best possible program for our students.

Our parents have been incredibly gracious and understanding, as well as supportive of our teachers and students. We could not do this without you.

The School Board is also aware of the challenges ahead in Cambodia and around the world. We will be meeting on Thursday April 23 to discuss plans for the upcoming school year. This will include being aware of how the COVID19 pandemic is having a direct impact on our families and their ability to pay tuition fees next year. We will also discuss different possibilities that will ensure learning can continue in whatever form is safest for our entire community. We are looking at ways to alleviate financial hardship for our families next school year. Our priority is ensuring our community remains intact and complete.

Thank you all so much as we move forward together.

With Gratitude,

Jeff

Comments are closed.