Community Update – Wednesday May 20, 2020

ថ្ងៃទី20 ឧសភា ២០២០

បច្ចុប្បន្នភាពសហគមន៍

ការិយាល័យសាលារបស់ពួកខ្ញុំបានបើកដំណើរការណ៍សម្រាប់អាណាព្យាបាលនិងភ្ញៀវដែលមានបំណងអញ្ជើញមកសាលាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក​ ដល់ម៉ោង ៣រសៀល។ ប្រសិនបើលោកអ្នកចង់ណាត់ជួបជាមួយអ្នកណាម្នាក់ សូមប្រាប់ពួកខ្ញុំឱ្យបានដឹងជាមុន ពួកខ្ញុំនឹងរៀបចំពេលវេលាជូន។

ការប្រលងភាសាខ្មែរថ្នាក់មធ្យមសិក្សានឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៣រសៀល។ សូមប្រាកដថាកូនរបស់លោកអ្នកមានកន្លែងស្ងប់ស្ងាត់ និងមានផាសុកភាពក្នុងការធ្វើការ ដូច្នេះពួកគេនឹងអាចធ្វើបានល្អបំផុត។ ពួកខ្ញុំបានស្នើសុំគ្រូភាសាអង់គ្លេសឱ្យដាក់ការងារតិចជាងមុន ឬការងារដែលអាចបត់បែនបានកាន់តែច្រើននៅសប្តាហ៍ក្រោយ ដូច្នេះឱ្យសិស្សមានពេលវេលាសិក្សានិងរំលឹកមេរៀនឡើងវិញសម្រាប់ថ្នាក់ភាសាខ្មែរ។

ពួកខ្ញុំ​ក៏កំពុងរៀបចំការប្រជុំជាមួយមាតាបិតា/អាណាព្យាបាលតាមកម្មវិធីហ៊្សូមជាលើកទី២ ដែលនឹងប្រព្រឹត្តិទៅនៅ​ថ្ងៃសុក្រទី២២ ខែឧសភា វេលាម៉ោង ១០ ព្រឹក។ នេះគឺជាឱកាសរបស់លោកអ្នកក្នុងការសួរសំណួរអំពីពេលវេលាដែលនៅសល់នៃឆ្នាំសិក្សានេះ និងការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ ប្រសិនបើអ្នកមានបញ្ហាផ្ទាល់ខ្លួន សូមប្រាប់ឱ្យពួកខ្ញុំបានដឹង ហើយពួកខ្ញុំនឹងរីករាយក្នុងការរៀបចំពេលវេលាមួយផ្សេងទៀតដើម្បីទាក់ទងជាមួយអ្នក។ សូមស្វែងរកលីងដើម្បីចូលរួមប្រជុំខាងក្រោម៖

ចូលរួមការប្រជុំហ៊្សូម         https://us02web.zoom.us/j/83101621911    Meeting ID: 831 0162 1911

ពួកខ្ញុំអាចរក្សាតម្លៃសិក្សានិងតម្លៃសម្ភារៈសិក្សាឱ្យនៅទាបសម្រាប់គ្រួសារទាំងអស់បានដោយការប្រើសៀវភៅពុម្ពឡើងវិញនៅឆ្នាំបន្តបន្ទាប់។ ដើម្បីរក្សាតម្លៃទាំងនេះឱ្យនៅទាប ពួកខ្ញុំសូមឱ្យសិស្សថ្នាក់មធ្យមសិក្សាទាំងអស់យកសៀវភៅរបស់ពួកគេមកឱ្យសាលាវិញនៅសប្តាហ៍ក្រោយ ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។សិស្សទាំងអស់ដែលមកសាលាត្រូវតែពាក់ម៉ាស ពិនិត្យសីតុណ្ហភាព ប្រើអាល់កុលលាងដៃពេលមកដល់ និងរក្សាគម្លាតពីគ្នា ២ម៉ែត្រ។ នេះគឺដើម្បីសុវត្ថិភាពលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នា។​ សិស្សដែលបានបាត់ ឬធ្វើឱ្យសៀវភៅខូចនឹងត្រូវបង់ថ្លៃសង មុនពេលរបាយការណ៍សិក្សាសម្រាប់ឆមាសទី២របស់ពួកគាត់ត្រូវបានបោះពុម្ព នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។​

កាលបរិច្ឆេទថ្នាក់
ថ្ងៃអង្គារ ទី២៦ ខែឧសភា១១ – ១២
ថ្ងៃពុធ ទី២៧ ខែឧសភា៩​ – ១០
ថ្ងៃព្រហស្បតិ៍ ទី២៨ និងសុក្រ ទី២៩ ខែឧសភា៦, ៧, ៨


ទីតាំង
បណ្ណាល័យ – លោកគ្រូ ម៉ាក
សិក្សាសង្គម​ – លោកគ្រូ ធីម ឡារ៉ូកូ
គណិតវិទ្យា​ – អ្នកគ្រូ ជូលីយ៉េត រ៉ាមូស
វិទ្យាសាស្រ្ត​ – អ្នកគ្រូ រ៉ូស សាឡាងហ្គី
អង់គ្លេស – លោកគ្រូ ឡេនដុន សេជើ

  ជេហ្វ

Jeffrey.kane@ewiscambodia.edu.kh

​                                                                                                                                            ​May 20, 2020

Community Update

Our main school office is open for parents and visitors to the school Monday to Friday from 8:00 am to 3:00 pm. If you would like to schedule an appointment with anyone, please let us know ahead of time and we will be sure to be available.

Secondary Khmer exams are being held this week from 1:00 – 3:00 pm. Please ensure your child has a quiet, comfortable place to work so that they’ll be able to do their best. We have asked English-language teachers to assign less work, or more flexible work next week, so that the students have time to study and revise for Khmer classes.

We are also organizing our second Parent Zoom meeting, which will be held on Friday May 22 at 10 am. This will be your chance to ask questions about the remainder of this school year, and the start of next year. If you have any personal concerns, please let us know and we will be happy to arrange another time to connect with you. Please find the link to join the meeting, below:

Join Zoom Meeting          https://us02web.zoom.us/j/83101621911            Meeting ID: 831 0162 1911

We are able to keep our Tuition Fees and Material Fees low for all families by reusing expensive textbooks in subsequent years. In order to keep the fees low, we would like secondary students to bring their books back to school next week between 8 am and 12 pm. All students coming to campus must wear masks, have their temperature checked, use hand sanitizer upon arrival, and maintain a 2-meter social distance between others. This is for the safety of all teachers and students. Students who have lost or damaged books will have to pay for replacements before being issued their semester two report card on June 5, 2020.

Locations
Library – Mr. Mark Withers
Social Studies – Mr. Tim LaRocco
Mathematics – Ms. Juliet Ramos
Science – Ms. Rose Sulangi
English – Mr. Landon Seigler
DateGrades
Tuesday May 2611 and 12
Wednesday May 279 and 10
Thursday and Friday, May 28 and 296, 7 and 8

With Gratitude,

Jeff

Jeffrey.kane@ewiscambodia.edu.kh

Comments are closed.