Friday, March 12, 2021

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus.

 បច្ចុប្បន្នភាពសហគមន៍សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាយោងតាមសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល យើងបានបិទសាលាដោយឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះ ហើយសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងអនុវត្តតាមការស្នើសុំ ដោយ​​​​​​​​​​​​ធ្វើការពីផ្ទះ ហើយផ្អាកការធ្វើដំណើរជុំវិញទីក្រុង។ យើងមិនទាន់ទទួលបានព័ត៌មានជាផ្លូវការណាមួយទាក់ទងនឹងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនោះទេ  ហើយយើងកំពុងធ្វើការតាមដានយ៉ាងជិតស្និទ្ធពីក្រសួងអប់រំយុវជន   និងកីឡា           នៅពេលដែលយើងរង់ចាំការធ្វើបច្ចុន្បន្នភាពនិងសេចក្តីជូនដំណឹងបន្ថែមទៀត។ នៅពេលយើងរង់ចាំព័ត៌មានបន្ថែមទៀត   យើងសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងទាំងអស់បន្តអនុវត្តគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល   ដើម្បីធានាសុខុមាលភាពរបស់សហគមន៍យើងទាំងមូល។ យើងនឹងបន្តជូនដំណឹងដល់សហគមន៍របស់យើង  អំពីសេចក្តីប្រកាសផ្សេងៗតាមវេទិកាទំនាក់ទំនងរបស់យើង។


 ការប្រឡងខេមប្រ៊ីជសិស្សទាំងអស់ត្រូវបានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធស៊ីអាយអេសដោយផ្ទាល់ (CIE Direct system) ហើយចំពោះការចុះឈ្មោះឥឡូវនេះ នឹងត្រូវបង្ហាញក្នុងការបង់ប្រាក់យឺតដែលរៀបចំដោយខេមប្រ៊ីជ។ប្រសិនបើរដ្ឋាភិបាលក្នុងស្រុកនៃប្រទេស ឬតំបន់នោះយល់ឃើញថាមិនមានសុវត្ថិភាពសម្រាប់បេក្ចជនណាម្នាក់ក្នុងការចូលរួមប្រឡង  បេក្ខជននោះនឹងត្រូវបានផ្តល់និទ្ទេសតាមរយៈការប្រឡងជាមួយគ្រូជំនួសការចូលរួមប្រឡងដែលរៀបចំដោយខេមប្រ៊ីជ  ។ ស្តង់ដារផ្តល់និទ្ទេសគឺដូចគ្នាសម្រាប់ការចូលរួមប្រឡងដោយផ្ទាល់  ឬប្រឡងជាមួយគ្រូ ហើយវាក៏មិនមានគុណសម្បត្តិ ឬគុណវិបត្តិអ្វីដែរ។ តម្លៃប្រឡងគឺដូចគ្នាសម្រាប់ជម្រើសទាំងពីរ ។និទ្ទេសប្រឡងជាមួយគ្រូគឺមិនដូចនិទ្ទេសដែលត្រូវប៉ាន់ស្មានដូចការប្រឡងសាកល្បង(Mock Exams) នោះទេ។ ផ្ទុយទៅវិញនិទ្ទេសទាំងនោះនឹងផ្អែកលើលទ្ធផលប្រឡងរបស់សិស្សម្នាក់ៗ សំខាន់ចំនួន ៣ សម្រាប់មុខវិជ្ជានីមួយៗ  ។ប្រសិនបើសាលាបើកដំណើរការវិញ យើងនឹងរៀបចំការប្រឡងនៅសាលា ហើយនឹងមិនមានជម្រើសសម្រាប់ការប្រឡងជាមួយគ្រូឡើយ ។ប្រសិនបើសិស្សមិនបានបង់ប្រាក់តាមធនាគារអេប៊ីអេត្រឹមថ្ងៃ ទី ១២ ខែ មីនា នេះទេ ពួកគេនឹងត្រូវដកសិទ្ធិពីការប្រឡង  ហើយត្រូវបង់ថ្លៃយឺតដើម្បីចុះឈ្មោះប្រឡងម្តងទៀត ។ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការបង់ប្រាក់នេះ  សូមទាក់ទងលោក ជេហ្វនិង លោកស្រី សារុនតាមរយៈអុីម៉ែល (sarun.koam@ewiscambodia.edu.kh)ជាបន្ទាន់ ។ ការបង់ប្រាក់មានជ្រើសពីរ៖ 

 – បង់ប្រាក់នៅការិយាល័យសាលាបពីម៉ោង ៧: ៣០ ដល់ ១២: ០០ ពីថ្ងៃ ចន្ទដល់ថ្ងៃ សុក្រ           – បង់ប្រាក់ដោយសុវត្ថិភាពនិងដោយផ្ទាល់តាមគណនេយ្យធនាគារ CAIE ABA                 លេខគណនេយ្យ ៖ ០០២ ៧៥៨ ២០៩  
 ឈ្មោះគណនេយ្យ៖ សារុន គាំ                  
នៅក្នុងប្រអប់កំណត់សម្គាល់ សូមសរសេរឈ្មោះពេញរបស់អ្នក ព្រោះវានឹងបង្ហាញនៅ                  
លើវិញ្ញាសារប្រឡងខេមប្រ៊ីដ ថ្នាក់ ( Grade) និងពាក្យថា “Exam Fee”  
សូមមើលឧទាហរណ៍ខាងក្រោម៖      Jeffrey Kane (G.11) Exam Fee                 
ចំពោះការបរាជ័យក្នុងការបំពេញប្រអប់កំណត់សម្គាល់ឱ្យបានត្រឹមត្រូវ  អាចបណ្តាល         
ឱ្យការទូទាត់បង់ប្រាក់របស់អ្នក ត្រូវបានយល់ច្រឡំជាមួយអ្នកផ្សេង។ ប្រសិនបើសិស្សមានបំណងចង់ដកខ្លួនចេញពីការប្រឡង   ពួកគេត្រូវជូនដំណឹងដល់លោក ចាស្ទីន ឱ្យបានត្រឹមថ្ងៃ សុក្រ ទី ២ ខែ  មេសា  ឆ្នាំ ២០២១ ។ ការដកសិទ្ធិប្រឡងគឺអាស្រ័យលើការបង់ប្រាក់សម្រាប់មុខវិជ្ជានីមួយៗ វាយតម្លៃដោយខេមប្រ៊ីជ។

 ការប្រជុំរវាងគ្រូជាមួយឳពុកម្តាយសិស្សការប្រជុំរវាងគ្រូជាមួយឪពុកម្តាយសិស្សនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយថ្ងៃ សុក្រ ទី ១៩ ខែ មីនា។ ទាំងឪពុកម្តាយសិស្សបឋមនិងមធ្យមត្រូវបានទំទាក់ទំទងតាមវេទិកាផ្សេងៗដូចជា ស៊ីស័រ និង ហ្គូហ្គោល ក្លាសរ៉ូម ( SeeSaw and Google Classroom ) ។  គ្រូនិងអ្នកប្រឹក្សាប្រចាំថ្នាក់បានកំណត់ពេលវេលាណាត់ជួប ដើម្បីជួបជាមួយឪពុកម្តាយសិស្សពីចម្ងាយតាមហ្សូម  និងហ្គូហ្គោល មីត ( Zoom ឬ Google Meets ) ហើយសូមលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ចូលរួមក្នុងការប្រជុំនេះជាមួយឪពុកម្តាយរបស់ពួកគេ។សូមបញ្ជាក់ពីពេលវេលាណាត់ជួបជាមុនជាមួយគ្រូនិងអ្នកប្រឹក្សាប្រចាំថ្នាក់កូនលោកអ្នកផ្នែកបឋម ឬ មធ្យម ហើយទាក់ទងពួកគាត់តាមអុីម៉ែលសម្រាប់ព័ត៌មានបន្ថែមឬការផ្លាស់ប្តូរពេលវេលាណាត់ជួប ។ សម្រាប់ឪពុកម្តាយសិស្សមធ្យមមានពេលវេលាណាត់ជួបចំនួន ៣ វគ្គ ដើម្បីជួបជាមួយគ្រូតាមមុខវិជ្ជានីមួយៗ រួមទាំងគ្រូភាសាខ្មែរផងដែរ។  ពេលវេលាណាត់ជួបទាំងនេះត្រូវបានកំណត់នៅម៉ោង ៩ : ៣០ ព្រឹក  ១១ :  ៣០ ព្រឹក  និងម៉ោង ១ :៣០ រសៀល។ សូមអុីម៉ែលទៅគ្រូប្រចាំថ្នាក់កូនលោកអ្នកដើម្បីរៀបចំពេលវេលាណាត់ជួបទាំងនេះ ព្រោះវាសំខាន់ ។ សូមអបអរសាទរសិស្សយើងពិតជារីករាយណាស់ដែលបានឃើញការរៀនសូត្រដ៏រំភើបបែបនេះកំពុងកើតឡើងនៅផ្ទះ។ សិស្សថ្នាក់រៀនឌីជីថលរបស់យើងបាននឹងកំពុងបង្កើតឡូហ្គោផ្ទាល់ខ្លួនដើម្បីបន្ថែមទៅក្នុងជីវប្រវត្តិវិជ្ជាជីវៈរបស់ពួកគេដោយប្រើកម្មវិធីរចនាកម្រិតខ្ពស់ដូចជាកម្មវិធី Adobe Illustrator និងកម្មវិធីផ្សេងទៀតសម្រាប់រចនាក្រាហ្វិច។  ជំនាញបច្ចេកទេសទាំងនេះត្រូវបានបញ្ជាក់ថាជាជំនាញអាជីពសំខាន់បំផុតដែលត្រូវការសម្រាប់អនាគត។ សូមអបអរសាទរដល់សិស្សរបស់យើងដែលបានបង្កើតស្នាដៃល្អនិងបង្ហាញការខិតខំពេលរៀននៅផ្ទះ ។សកម្មភាពគ្រូកាលពីថ្ងៃ អង្គារ យើងបានចាប់ផ្តើមសិក្ខាសាលារយៈមួយសប្តាហ៍សម្រាប់ស្ត្រីជាលើកដំបូងនៅអុិសវ៉េស ។ កម្មវិធីនេះមានវាគ្មិនជាភ្ញៀវកិត្តិយស  ការពិភាក្សាជាក្រុម និងការផ្តល់ព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញប្រធានបទនៃការបញ្ចូលគ្នានិងសមភាពស្ត្រីនិងក្រុមស្រ្តីដែលបាត់បង់ឱកាសទទួលយកការអប់រំ។ សិស្ស គ្រូ និងសមាជិកក្រុមជាអ្នកដឹកនាំបានកំណត់ផ្នែកសំខាន់ៗសម្រាប់ការកែលម្អនិងសហការគ្នាលើគំនិតផ្តួចផ្តើមឆ្ពោះទៅមុខដែលបន្តកសាងសហគមន៍អុិសវ៉េសជាសហគមន៍  បញ្ចូលគ្នាផ្តល់ការរៀនសូត្រប្រកបដោយសមធម៌​!  សូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានចំណាយពេលចូលរួមនិងរួមចំណែកក្នុងព្រឹត្តិការណ៍ដ៍អស្ខារ្យនេះ។បច្ចុប្បន្នភាពកាលបរិច្ឆេទដំណើរទស្សនកិច្ចរបស់ WASC ដោយសារស្ថានភាពបច្ចុប្បន្នដំណើរទស្សនកិច្ចរបស់ WASC របស់យើងត្រូវបានរៀបចំឡើងវិញ  ហើយនឹងមានភាពខុសគ្នាបន្តិចបន្តួចពីឆ្នាំមុន ៗ ។ លោកស្រី Karen O’Neill និងលោកបណ្ឌិត Marilyn George នឹងដឹកនាំដំណើរទស្សនកិច្ចរបស់យើងនៅឆ្នាំនេះដោយជួបពីចម្ងាយតាមក្រុមនីមួយៗ ជាមួយ បុគ្គលិក  ឪពុកម្តាយនិងសិស្សានុសិស្ស ដើម្បីពិនិត្យឡើងវិញនូវឯកសារដែលបានដាក់ស្នើក៏ដូចជាវីដេអូសំរាប់សកម្មភាពថ្នាក់រៀនទុកជាឯកសារយោង ។ ជាមួយនឹងភាពមិនប្រាកដប្រជាជុំវិញស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ននេះ    ដំណើរទស្សនកិច្ចតាមកាលបរិច្ឆេទបន្ទាប់របស់ WASC នឹងមានការផ្លាស់ប្តូរ។Community Updates

Recent MoEYS AnnouncementUpon request of the government and the MoH, we have closed our school campus with staff working from home and encourage our community to follow this request by working from home and limitING movement around the city. We have not received any official news regarding the reopening of schools and are working closely with the MoEYS as we await further updates and announcements. As we await more information regarding reopening and the vaccination programs, we encourage our community to continue practising the health and safety guidelines stipulated by the MoH to ensure the wellbeing of our entire community. We will keep our community informed of any announcements on our various communication platforms.

Cambridge Examinations All students have been entered into the CIE Direct system, and any entries received now will result in late fees charged by Cambridge. If the national governments of a country or region deem it unsafe for in-person schooling, candidates will be given teacher-assessed grades instead of sitting exams. Awarding standards are the same for exams or teacher-assessed grades, and there is no advantage or disadvantage to either. Fees are the same for either pathway.  Teacher-assessed grades are not the same as predicted grades on Mock Exams. Instead, they will be based on three substantial pieces of work per student per syllabus. If school campuses are open and we are holding exams, there will be no option for teacher-assessed grading

If students do not pay by ABA by March 12, they will be withdrawn from the exams and will have to pay late fees to sign up again. If this is a challenge for you, please contact Mr. Jeff and Ms. Sarun (sarun.koam@ewiscambodia.edu.kh) immediately. There are two options for payments: Paying at the school office between 7:30 and 12:00pm Monday to FridayMaking a safe, direct payment to the CAIE ABA bank account

Account Number: 002 758 209Account Name: Sarun KoamIn the remark box, please put your full name as it will appear on the Cambridge exams, your grade, and the words “Exam Fee.” See the example below: Jeffrey Kane (G.11) Exam FeeFailure to complete the remark box correctly could result in your payment being mistaken for that of someone else. If students wish to withdraw from an exam, they will have to inform Mr. Justeen by Friday, April 2, 2021. Withdrawals after then are subject to fees assessed by Cambridge. 
Parent-Teacher Conferences Parent-Teacher Conferences will take place virtually next week on Friday, 19 March. Both elementary and secondary parents have been communicated with via various channels such as SeeSaw and Google Classroom. Teachers and advisors have scheduled times to meet virtually with parents via Zoom or Google Meets and encourage students to join these conferences with their parents. Please confirm your scheduled conference time with your child’s teacher (elementary) or advisor (secondary) and contact them by email for any information or rescheduling changes. For secondary parents, there are three ‘drop-in’ sessions for you to meet with specific teachers including Khmer teachers. These drop-in sessions are scheduled at 9:30am, 11:30am and 1:30pm. Please email relevant teachers to schedule these conferences as necessary.Student SHOUT!We are so happy to see that such exciting learning is happening at home. Our Digital Media students have been developing Personal Logos to add to their Professional CVs by using advanced design programs such as Adobe Illustrator and other applications for Graphic Design. Technological skills such as these have been highlighted as the most important career skills needed for the future. Congratulations to our students for producing excellent work and demonstrating dedication throughout HBL.
Teachers in ACTION!On Tuesday we kicked off our very first ever Women’s Week at East-West. This included guest speakers, panel discussions and many interesting, informative workshops around the topics of inclusivity and equity for women and other marginalized groups in education. Students, teachers and members of the Leadership Team identified key areas for improvement and collaborated on forward-thinking initiatives that will continue to establish East-West as an inclusive, equitable learning community. Thank you to everyone who took the time to participate and contribute to this empowering event.Updated WASC datesDue to the current situation, our WASC visit has been rescheduled and will look slightly different from the previous years. Ms. Karen O’Neill and Dr. Marilyn George will be leading our visit this year – meeting virtually with mixed groups of staff, parents and students, reviewing submitted documents as well as recorded classroom videos for reference. With the uncertainty around the current pandemic situation, the remaining WASC visits are tentative and bound to change.គោលដៅសាលាសម្រាប់ខែមីនាដោយព្រឹត្តិការណ៍បច្ចុប្បន្នបានកើតឡើងម្តងទៀត   តម្រូវឱ្យសហគមន៍សាលារៀនរបស់យើងរៀនសូត្រពីចម្ងាយ  សម្រាប់គោលដៅសាលាក្នុងខែនេះ – អិល២( L2) សិស្សានុសិស្សនឹងរៀបចំ ហើយទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេដោយផ្ទាល់   គឺត្រូវភ្ជាប់ទំនាក់ទំនងនិងគោរពពេលវេលាជានិច្ច ។ ភាពជោគជ័យក្នុងការរៀនសូត្រនៅផ្ទះទាមទារឱ្យមានវិន័យផ្ទាល់ខ្លួន  ការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវក្នុងការទទួលយកភាពជាម្ចាស់ការនៃដំណើរការរៀនសូត្រ។ ការអប់រំបែប “ ថ្មីសាមញ្ញ”  នេះសមស្របនឹងគោលដៅសាលានៃសិស្សអុិសវ៉េសក្នុងការក្លាយជាអ្នកសិក្សាពេញមួយជីវិត។March School Goal As current events have once again necessitated our school community to meet virtually, this month’s school goal–L2: Students will organize and take responsibility for their own learning–is very relevant and timely. Success in home-based learning requires self-discipline, commitment, and a responsibility to take ownership of the learning process. This ‘new normal’ of education fits in well with our school goal of East-West students being Lifelong Learners.
ប្រតិទិនបន្ទាប់Upcoming Calendarថ្ងៃ   អង្គារ   ទី ២៣        – ការៀនសូត្រនៅផ្ទះ (តាមប្រព័ន្ធអនឡាញ)ថ្ងៃ    អង្គារ ៩ – ១២ មីនា – សិក្ខាសាលាសម្រាប់ស្ត្រីថ្ងៃ     សុក្រ ១២ មីនា ​     – ដំណើរទស្សនកិច្ចរបស់ WASCថ្ងៃ     ព្រហស្បតិ៍ទី ១៨ ខែ មីនា – ការហៅទូរស័ព្ទពីសាកលវិទ្យាល័យស្ព្រីងបត ថ្ងៃ     សុក្រទី ១៩ ខែ    មីនា – ការប្រជុំរវាងគ្រូជាមួយឪពុកម្តាយសិស្សថ្ងៃ      ព្រហស្បតិ៍ ២៥ – ២៦ មីនា – ដំណើរទស្សនកិច្ចរបស់   WASCប្រតិទិនសាលាTuesday, 23 – ONGOING – Home-Based Learning (online)Tuesday, 9 – 12 March – Women’s WeekFriday, 12 March – WASC VisitThursday, 18 March – SPRINGBOARD University Call Friday, 19 March – Parent-Teacher ConferencesThursday, 25 – 26 March – WASC VisitSchool Calendar  From our School Nurse  ព័ត៌មានសុខភាពពីគិលានបដ្ឋាយិកាសាលាដោយសារអត្រាវិជ្ជមាននៃមេរោគ កូវីដ១៩ មានរៀងរាល់ថ្ងៃ​ដូច្នេះហើយ យើងខ្ញុំសូមសូមអំពាវនាវដល់មាតាបិតាសិស្ស​ និង​សិស្សានុសិស្សទាំងអស់អោយមានការប្រុងប្រយត្ន័ខ្ពស់ បើមិនមានការចាំបាច់ទេសូមមេត្តាកុំចេញទៅខាងក្រៅផ្ទះ។ជាពិសេសបើសិនជាចេញទៅទីសាធារណះ​ សូមពាក់ម៉ាស់អោយបានត្រឹមត្រូវ លាងសំអាតដៃជាមួយសាប៊ូ រឺអាល់កុលអោយបានញឹកញ៉ាប់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ។ជាពិសេសធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃដើម្បីអោយរាងកាយមុំាមួន នឹងទទួលទាននូវអាហារណាដែលសំបូរដោយវីតាមីន នឹង​ប្រូតេអីុនដែលជួយអោយប្រពន្ធ័ភាពសុំាខ្លាំងមានលិទ្ធភាពប្រយុទ្ធប្រឆាំងនិងមេរោគផ្សេងៗបាន។សូមចូលរួមទាំងអស់គ្នា ដើម្បីការពារពីការឆ្លងមេរោគកូវិដ ១៩។The Ministry of Health is still urging people to be extra careful about hand hygiene and wearing masks before going out, especially in places with large groups of people. When coughing or sneezing, please cover your nose and mouth and then wash your hands with soap or alcohol.
Drink enough water, at least 1.5 or 3 liters a day to keep your body hydrated and eat foods that have enough nutrients such as vitamins and proteins to strengthen the immune system. Daily exercise also contributes to staying healthy and keeping a strong immune system. 
Comments are closed.