Health and Safety Update – Monday March 10, 2020

March 10, 2020

Dear Parents, 

East-West International School is open and all classes are operating as usual. We are carefully monitoring the COVID19 situation now that a case has been found in Siem Reap. We are supportive of the government’s decision to close schools there and are in favor of an active, yet responsible approach to combatting the spread of the virus. 

I am so grateful to the members of the East-West Leadership Team who met yesterday, on a school holiday, to plan our school’s approach to this difficult time, and we would like to share our updated policies and procedures below:

We have discussed the possibility that we will be forced to move to online learning, and are putting in place the necessary platforms should we have to close the school. This decision would be incredibly disruptive to learning, but with the dedicated teachers, and close supervision from parents, we believe we will still be able to support learning from home. 

Please make sure you are following all of the latest developments on the following platforms: Telegram (East-West International School), our school website (www.ewiscambodia.edu.kh) and our Facebook page. 

  • Should we need to close, Elementary will be using Class Dojo, Study Ladder and RAZ Kids to support learning. Some classes in Elementary might also use Google Classroom.
  • Secondary will be using Google Classrooms, which are being set up for all classes this week. 
  • All field trips at this time will be cancelled, as a preventative measure. 
  • All extra-curricular Student Council events will also be cancelled. 
  • All non-essential visitors to campus, including parents, will have to meet in our main office or at an off-campus location. 
  • All students who have travelled internationally will be asked to stay home for two weeks after arriving back in Cambodia. All parents who travel internationally are asked to inform the school so that we can make a decision about whether their child’s presence at school poses a health risk for our school community. 
  • Students who are sick are asked to remain home at least one day after they are feeling better, and any students who are sent home from school will be asked to stay home for the remainder of the week as a precaution.
  • Parent-Teacher Conferences will be postponed for now. Teachers will meet in person with parents who are deemed to need a conference, and will connect with parents by phone or Telegram in other cases. 
  • The May series of Cambridge exams is still expected to go ahead as planned, but we will keep you informed should that change. 
  • Our visit with Stephen Massiah, from WASC, is still expected to go ahead on Monday, March 16. 
  • All sports practices and games will still proceed as scheduled, though if parents do not want their children to participate, we will respect your decision. After school activities will proceed as scheduled as well. 

As before, we will continue to keep in place measures to keep everyone in our community safe. We have hand sanitizer available throughout the school, and encourage everyone to wash their hands frequently. 

The following link from the World Health Organization could be helpful to you at this time as well, as it looks to inform people about truths and myths surrounding the coronavirus:

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public/myth-busters

Thank you again for your support, and please let me know personally if you have any concerns or questions. I can be reached on Telegram through direct message in the Parent Group, or by email at jeffrey.kane@ewiscambodia.edu.kh

Jeffrey Kane

School Director

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

គោរពជូនមាតាបិតា/អាណាព្យាបាល​ជាទីស្រឡាញ់

​សូមជម្រាបជូនថា​ សាលាអន្តរជាតិអ៊ិសវ៉េសគឺបើកដំណើរការជាធម្មតា ​ហើយគ្រប់ថ្នាក់ទាំងអស់កំពុងដំណើរការដូចធម្មតា។ ពួកយើងកំពុងតាមដានព័ត៌មានដោយយកចិត្តទុកដាក់បំផុតនូវស្ថានភាពជម្ងឺផ្លូវដង្ហើម ខូវិដ១៩ (COVID-19) ដែលមានករណីមួយត្រូវបានគេរកឃើញនៅខេត្តសៀមរាប។ ពួកយើងគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទសាលារៀននៅទីនោះ ហើយវាជាសកម្មភាពមួយដែលគួរតែធ្វើ និងជាការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃមេរោគនេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកថ្នាក់ដឹកនាំដែលបានមកប្រជុំកាលពីម្សិលមិញ ដែលជាថ្ងៃឈប់សម្រាកដើម្បីរៀបចំផែនការវិធីសាស្រ្តសាលារបស់យើងក្នុងគ្រាដ៏លំបាកនេះ ហើយពួកយើងសូមចែករំលែកនូវបច្ចុប្បន្នភាពនៃគោលនយោបាយនិងនីតិវិធីថ្មីៗរបស់យើងដូចខាងក្រោម៖

ពួកយើងបានពិភាក្សាពីលទ្ធភាពដែលយើងនឹងត្រូវបង្ខំឱ្យមានការផ្លាស់ទៅរៀនអនឡាញតាមអ៊ិនធឺណេត និងកំពុងបានដាក់ចេញនូវវេទិកាចាំបាច់ប្រសិនបើយើងត្រូវបិទសាលា។ ការសម្រេចចិត្តនេះអាចនឹងរំខានដល់ការរៀនសូត្រ ប៉ុន្តែជាមួយការលះបង់របស់គ្រូ និងការត្រួតពិនិត្យយ៉ាងឌិតដល់ពីឪពុកម្តាយ ពួកយើងជឿជាក់ថាយើងនៅតែអាចផ្គត់ផ្គងការរៀនសូត្រពីផ្ទះមកបានដដែរ។

សូមប្រាកដថាលោកអ្នកកំពុងតាមដានការអភិវឌ្ឍចុងក្រោយបំផុតទាំងអស់នៅលើបណ្តាញសង្គមដូចតទៅ៖ តេឡេក្រាម (East-West International School) គេហទំព័រសាលា (www.ewiscambodia.edu.kh) និងទំព័រហ្វេសប៊ុករបស់យើង។

  • បើយើងត្រូវការបិទសាលា ថ្នាក់បឋមសិក្សានឹងត្រូវប្រើខ្លាសដូចូ ​(Class Dojo) ស្តាឌីឡែដឺ (Study Ladder) និងរ៉ាសឃីដស៍ (RAZ Kids) ដើម្បីផ្គត់ផ្គងការរៀនសូត្រ។ ថ្នាក់នៅសាលាបឋមសិក្សាខ្លះក៏អាចប្រើហ្គូហ្គលខ្លាសរ៉ូម (Google​ Classroom) ផងដែរ។
  • នៅថ្នាក់មធ្យមសិក្សានឹងត្រូវប្រើប្រាស់ហ្គូហ្គលខ្លាសរ៉ូម (Google ​Classrooms) ដែលកំពុងត្រូវបានបង្កើតឡើងសម្រាប់ថ្នាក់ទាំងអស់នៅសប្តាហ៍នេះ។
  • រាល់ដំណើរទស្សនកិច្ចសិក្សានៅពេលនេះនឹងត្រូវលុបចោលជាបណ្តោះអាសន្នដែលជាវិធានការការពារ។
  • រាល់ព្រឹត្តិការណ៍របស់ក្រុមប្រឹក្សានិស្សិតក្រៅកម្មវិធីសិក្សាទាំងអស់នឹងត្រូវលុបចោលផងដែរ។
  • រាល់ភ្ញៀវដែលមិនសំខាន់សម្រាប់ការចូលមកក្នុងសាលា រួមទាំងឪពុកម្តាយសិស្ស នឹងតម្រូវឱ្យជួបគ្នានៅក្នុងការិយាល័យធំរបស់សាលា ឬនៅខាងក្រៅបរិវេណសាលា។
  • សិស្សានុសិស្សទាំងអស់ដែលបានធ្វើដំណើរចេញក្រៅប្រទេសនឹងត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះរយៈពេលពីរ    សប្តាហ៍បន្ទាប់ពីបានត្រលប់មកដល់ប្រទេសកម្ពុជាវិញ។ មាតាបិតា/អាណាព្យាបាលទាំងអស់ដែលបានធ្វើដំណើរចេញក្រៅប្រទេសត្រូវបានស្នើសុំឱ្យជូន​ដំណឹងដល់សាលា ដូចនេះយើងអាចធ្វើការសម្រេចចិត្ត ថាតើវត្តមានកូនៗ របស់គាត់នៅសាលាអាចបង្កហានិភ័យដល់សុខភាពសម្រាប់សហគមន៍សាលារៀនរបស់យើងដែរឬទេ។
  • សិស្សដែលឈឺត្រូវបានស្នើសុំឱ្យនៅផ្ទះយ៉ាងហោចណាស់មួយថ្ងៃបន្ទាប់ពីពួកគេមានអារម្មណ៍ធូរស្រាល ហើយសិស្សណាដែលត្រូវបានបញ្ជូនទៅផ្ទះពីសាលា នឹងត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះមួយសប្តាហ៍ដើម្បីជាការប្រុងប្រយ័ត្ន។
  • ការជួបប្រជុំអាណាព្យាបាលនិងគ្រូបង្រៀន នឹងត្រូវបានពន្យារពេលជាបណ្តោះអាសន្នសម្រាប់ពេលនេះ។ លោកគ្រូ អ្នកគ្រូនឹងជួបផ្ទាល់ជាមួយឪពុកម្តាយដែលត្រូវបានគិតថាត្រូវការជួប ហើយនឹងទំនាក់ទំនងជាមួយពួកគាត់តាមទូរស័ព្ទ ឬតេឡេក្រាម​ក្នុងករណីដទៃទៀត។
  • ការប្រលងខេមប្រ៊ីជនៅខែឧសភា នៅតែរំពឹងថានឹងបន្តដូចការគ្រោងទុក ប៉ុន្តែពួកយើងនឹងជូនដំណឹងប្រសិនបើមានការផ្លាស់ប្តូរ។
  • ភ្ញៀវរបស់យើងដែលមកពីវសក៍គឺលោក ស្តេហ្វាន ម៉ាស្ស៊ីអា នៅតែរំពឹងទុកថានឹងមកដល់ នៅថ្ងៃចន្ទ ទី១៦ ខែមីនាខាងមុននេះដដែរ។
  • រាល់ការហាត់កីឡានិងការប្រកួតនឹងនៅតែដំណើរការតាមកាលវិភាគ បើសិនជាឪពុកម្តាយមិនចង់ឱ្យកូនៗគាត់ចូលរួម យើងនឹងគោរពតាមការសម្រេចចិត្តរបស់លោកអ្នក។ ថ្នាក់ក្រៅម៉ោងសិក្សានឹងដំណើរការតាមកាលវិភាគដដែរ។

ដូចមុន ពួកយើងនឹងនៅបន្តចាត់វិធានការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នានៅក្នុងសហគមន៍របស់យើងមានសុវត្ថិភាព។ យើងមានដាក់ទឹកអាកុលលាងដៃក្នុងបរិវេណសាលាទាំងមូលដើម្បីលើកទឹកចិត្តឱ្យគ្រប់គ្នាលាងដៃឱ្យបានញឹកញាប់។

បណ្តាញខាងក្រោមជាគេហទំព័រ អង្គការសុខភាពពិភពលោក ដែលអាចមានប្រយោជន៍ដល់លោកអ្នកក្នុងការតាមដានព័ត៌មាននាពេលនេះ ព្រោះវាផ្តល់ព័ត៌មានដែលពិតប្រាកដនិងត្រឹមត្រូវដល់អ្នករាល់គ្នាជុំវិញវីរុសនេះ៖

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public/myth-busters

សូមអរគុណម្តងទៀតចំពោះការគាំទ្ររបស់លោកអ្នក ហើយសូមមេត្តាទំនាក់ទំនងមកខ្ញុំដោយផ្ទាល់ប្រសិនបើអ្នកមានកង្វល់ឬសំណួរ។ សូមទាក់ទងមកខ្ញុំផ្ទាល់តាមរយៈសារនៅក្នុងក្រុមតេឡេក្រាមឪពុកម្តាយ (​EWIS PG) ឬតាមរយៈអ៊ីម៉ែល

jeffrey.kane@ewiscambodia.edu.kh


លោក​ ជេហ្វហ្វ្រី ​ខេន
នាយកសាលា

Comments are closed.