Admissions

We encourage parents to visit us to discuss the possibility and the process of enrolling your child. You can request for an appointment with our management team who will be happy to answer your questions and guide you. Beforehand, you can download and read the basic information below:

Parents Handbook

Parent Behavior Policy

School Fees 2020 - 2021

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០

ជូនចំពោះមាតាបិតា/ អាណាព្យាបាលសិស្សជាទីរាប់អាន

ក្នុងនាមខ្ញុំជំនួសឱ្យបុគ្គលិកនៃសាលាអន្តរជាតិអ៊ិសវ៉េសនិងក្រុមប្រឹក្សាភិបាលសាលា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកនៅពេលនេះ។ ពួកខ្ញុំកំពុងដោះស្រាយស្ថានការណ៍ដែលពុំធ្លាប់មានពីមុនមក ហើយពួកខ្ញុំកំពុងខិតខំអស់ពីសមត្ថភាពដើម្បីតាមដានបញ្ហាប្រឈមទាំងនេះតាមរបៀបដែលអាចជួយផ្គត់ផ្គង់លោកអ្នកនិងគ្រួសាររបស់អ្នកឱ្យបានល្អបំផុត។

ពួកខ្ញុំបានដឹងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់លោកអ្នក ទន្ទឹមនឹងការជួយពួកខ្ញុំឱ្យធានាថាកូនៗរបស់អ្នកអាចរៀននៅផ្ទះប្រកបដោយប្រសិទ្ធភាព។ ពួកខ្ញុំដឹងថា នេះមិនមែនជាពេលវេលាងាយស្រួលសម្រាប់អ្នកណាម្នាក់ឡើយ ហើយពួកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់អ្នក។

ពួកខ្ញុំចង់ឱ្យលោកអ្នកបានដឹងថា ពួកខ្ញុំបានប្តេជ្ញាចិត្តជួយអ្នកនិងកូនៗរបស់អ្នកដែលជាផ្នែកមួយនៃសហគមន៍របស់ពួកយើង ហើយអ្នកក៏ប្រហែលជាអាចប្រឈមនឹងបញ្ហាផ្សេងទៀតក្រៅពីការលំបាកខាងផ្នែកហិរញ្ញវត្ថុ។ ចាប់ពីឥឡូវនេះទៅពេលខាងមុខ ពួកខ្ញុំត្រូវបានរំលឹកពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរបស់ពួកយើងជាមួយគ្នាទៅវិញទៅមក។

ទោះបីជាបានគ្រោងទុកជាមុនក្នុងការតម្លើងថ្លៃសិក្សា តែក្រុមប្រឹក្សាភិបាលសាលាបានផ្តល់ការបញ្ចុះតម្លៃដូចខាងក្រោម និងផ្លាស់ប្តូររចនាសម្ព័ន្ធតម្លៃសម្រាប់ឆ្នាំសិក្សា ២០២០​-២០២១ ដែលតម្លៃនេះនៅតែដដែលអស់រយៈពេល ៤ឆ្នាំ មកហើយ។ ពួកខ្ញុំក៏កំពុងរក្សាថ្លៃសម្ភារៈសិក្សានិងថ្លៃអគារដូចគ្នាដោយមានការបញ្ចុះតម្លៃសម្រាប់ការបង់ជាមុន។ ពួកខ្ញុំចង់ឱ្យកូនរបស់អ្នកមានការអប់រំដ៏ល្អបំផុតតាមដែលអាចធ្វើបាន និងចង់ឃើញកូនៗរបស់អ្នកនៅសាលានាឆ្នាំក្រោយដែរ។ពួកខ្ញុំទាំងអស់គ្នានឹកគ្រប់គ្នានៅក្នុងសហគមន៍របស់យើង។ ពួកយើងទទួលស្គាល់ថា វាត្រូវការពេលវេលាសម្រាប់គ្រួសារនិងប្រទេសជាតិដើម្បីធ្វើឱ្យហិរញ្ញវត្ថុប្រសើរឡើងវិញ ក្រោយពីរងនូវផលប៉ះពាល់នៃជម្ងឺរាតត្បាតខូវីដ១៩។ ពួកខ្ញុំអាចផ្តល់ជូននូវរចនាសម្ព័ន្ធបញ្ចុះតម្លៃ ពីព្រោះពួកយើងបានធ្វើការកែតម្រូវកញ្ចប់ថវិការបស់យើងដែលយើងអាចផ្គត់ផ្គង់បានរយៈពេល ១២ ខែ។ នោះគឺជាអ្វីដែលយើងបានរក្សាទុក ហើយធ្វើការផ្លាស់ប្តូរបុគ្គលិកខ្លះ និងកាត់បន្ថយការទូទាត់ចំណាយខ្លះ។ ថ្លៃសិក្សាគឺមិនអាចដកមកវិញបានទេ ព្រោះយើងត្រូវតែបំពេញតាមការប្តេជ្ញាចិត្តរបស់យើង។

ប្រសិនបើគ្រួសាររបស់អ្នកត្រូវការការផ្គត់ផ្គង់បន្ថែមទៀតនៅពេលនេះ សូមមេត្តាទាក់ទងមកខ្ញុំ ឬអ្នកស្រី គាំ សារុន ហើយពួកខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាជូនលោកអ្នកនិងកូនៗរបស់អ្នក។ ក្នុងគ្រាលំបាកនេះ ពួកខ្ញុំចង់ធ្វើឱ្យប្រាកដថា

សហគមន៍សាលារៀនរបស់យើងនៅតែជួយផ្គត់ផ្គង់រាល់តម្រូវការរបស់អ្នកគ្រប់គ្នា។

ដោយក្តីគោរពពី

 

ជេហ្វហ្វ្រី ខេន

នាយកសាលា

 

Admission for Returning Students

ថ្លៃសិក្សា ២០២០ – ២០២១ សម្រាប់សិស្សដែលត្រឡប់មកវិញ

 

ថ្នាក់តម្លៃពេញឆមាសទី១ (ចុះ ២០%) ឆមាសទី២ (ចុះ ១០%) តម្លៃ ១ឆ្នាំ
ឆមាសទី១ត្រីមាស ១&២ឆមាសទី២ត្រីមាស ៣&៤
មត្តេយ្យកម្រិតទាប -3600144072016208103060
ថ្នាក់មុនមត្តេយ្យកំរិតខ្ពស់
ថ្នាក់មត្តេយ្យកម្រិតខ្ពស់ - ថ្នាក់ទី៣47761911956215010754060
ថ្នាក់ទី៤ -​ ៥510020401020229511484335
ថ្នាក់ទី៦ -​ ៨534021361068240312024539
ថ្នាក់ទី៩ -​ ១០552022081104248412424692
ថ្នាក់ទី១១ -​ ១២570022801140256512834845

ការចុះថ្លៃសិក្សា ៖            ​      សិស្សដែលត្រឡប់មកវិញទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃលើថ្លៃសិក្សា ២០% សម្រាប់ឆមាសទី១ និង  ១០% សម្រាប់ឆមាសទី២។

ការចុះថ្លៃលើបងប្អូនបង្កើត ៖      កូនទី២នឹងទទួលបានការបញ្ចុះតម្លៃ ៥% ហើយកូនទី៣ ទទួលបាន១០% ។ ការបញ្ចុះតម្លៃនេះ គឺដូចឆ្នាំមុនៗដែរ។

សម្គាល់ ៖                          ថ្លៃសិក្សាត្រូវបង់ឱ្យបានត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។​

 

ថ្លៃសម្ភារៈសិក្សា និង ថ្លៃអគារ ២០២០-២០២១

១. ប្រសិនបើថ្លៃសម្ភារៈត្រូវបានបង់ត្រឹមថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២០ នោះថ្លៃអគារនឹងត្រូវបានបញ្ចុះតម្លៃ ១០០%ផងដែរ។

២. ប្រសិនបើថ្លៃសម្ភារៈសិក្សាត្រូវបានបង់នៅចន្លោះថ្ងៃទី១៣ ខែមិថុនា​ និង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នោះថ្លៃអគារនឹងត្រូវបានបញ្ចុះតម្លៃ ៥០% គឺ $១៥០

៣. ការបង់ថ្លៃទាំងនេះបានឆាប់ គឺអាចសម្រួលឱ្យពួកខ្ញុំរៀបចំគម្រោងនៃឆ្នាំ​សិក្សាបន្ទាប់សម្រាប់កូនៗរបស់លោកអ្នកបានល្អប្រសើរ។ ការពន្យាពេលក្នុងការទូទាត់ វានឹងអាចធ្វើឱ្យពួកខ្ញុំមិនអាចមានបុគ្គលិកនិងធនធានគ្រប់គ្រាន់សម្រាប់ចាប់ផ្តើមឆ្នាំសិក្សាក្រោយបានទេ។

៤. សូមបង់ថ្លៃទាំងនេះនៅការិយាល័យសាលាអន្តរជាតិអ៊ិសវ៉េស ដែលនឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។

 

ថ្នាក់ថ្លៃចុះឈ្មោះថ្លៃសម្ភារៈថ្លៃអគារថ្លៃអគារថ្លៃអគារ
(បើបង់ត្រឹមថ្ងៃទី៧ សីហា ២០២០)(បើបង់ត្រឹមថ្ងៃទី១២ មិថុនា ២០២០)(បើបង់ត្រឹមថ្ងៃទី៧ សីហា ២០២០)(បើបង់បន្ទាប់ពីថ្ងៃទី៧ សីហា ២០២០)
មត្តេយ្យកម្រិតទាប -01500150300
ថ្នាក់មុនមត្តេយ្យក​ម្រិតខ្ពស់
ថ្នាក់មត្តេយ្យកំរិតខ្ពស់ - ថ្នាក់ទី៥01500150300
ថ្នាក់ទី៦ -​ ៨02500150300
ថ្នាក់ទី៩ -​ ១០03000150300
ថ្នាក់ទី១១ -​ ១២04000150300
សម្គាល់ ៖ ពួកខ្ញុំនឹងផ្ញើរលេខសម្គាល់កាតសិស្សរបស់កូនអ្នក តាមរយៈសារតេឡេក្រាម ឬផ្ញើរសារទៅលេខទូរស័ព្ទរបស់អ្នក។

 

Admission for New Students

ថ្លៃសិក្សា ៖ ២០២០-២០២១

ថ្នាក់តម្លៃពេញឆមាសទី១ (ចុះ ៥%) ឆមាសទី២ (ចុះ ៥%) តម្លៃ ១ឆ្នាំ
ឆមាសទី១ត្រីមាស ១ & ២ឆមាសទី២ត្រីមាស ៣ & ៤
មត្តេយ្យកម្រិតទាប -3600171085517108553420
ថ្នាក់មុនមត្តេយ្យកំរិតខ្ពស់
ថ្នាក់មត្តេយ្យកម្រិតខ្ពស់ - ថ្នាក់ទី៣477622691135226911354537
ថ្នាក់ទី៤-​ ៥510024231212242312124845
ថ្នាក់ទី៦ -​ ៨534025371269253712695073
ថ្នាក់ទី៩ -​ ១០552026221311262213115244
ថ្នាក់ទី១១ -​ ១២570027081354270813545415

ការចុះថ្លៃសិក្សា ៖            ​      សិស្សទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥% លើថ្លៃសិក្សាសម្រាប់ឆមាសទី១ និង ទី២។

ការចុះថ្លៃលើបងប្អូនបង្កើត ៖      កូនទី២នឹងទទួលបានការបញ្ចុះតម្លៃ ៥% ហើយកូនទី៣ ទទួលបាន១០% ។ ការបញ្ចុះតម្លៃនេះ គឺដូចឆ្នាំមុនៗដែរ។

សម្គាល់ ៖                          ថ្លៃសិក្សាត្រូវបង់ឱ្យបានត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។​

 

ថ្លៃចុះឈ្មោះ ថ្លៃសម្ភារៈសិក្សា និងថ្លៃអគារ ៖ ២០២០-២០២១

១. ថ្លៃចុះឈ្មោះចូលរៀន $៤០០ នឹងត្រូវបានបញ្ចុះតម្លៃ ១០០% សម្រាប់សិស្សទាំងអស់ដែលចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

២. ប្រសិនបើថ្លៃសម្ភារៈត្រូវបានបង់ត្រឹមថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២០ នោះថ្លៃអគារនឹងត្រូវបានបញ្ចុះតម្លៃ ១០០%ផងដែរ។

៣. ប្រសិនបើថ្លៃសម្ភារៈសិក្សាត្រូវបានបង់នៅចន្លោះថ្ងៃទី១៣ ខែមិថុនា​ និង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នោះថ្លៃអគារនឹងត្រូវបានបញ្ចុះតម្លៃ ៥០% គឺ $១៥០

៤. ការបង់ថ្លៃទាំងនេះបានឆាប់ គឺអាចសម្រួលឱ្យពួកខ្ញុំរៀបចំគម្រោងនៃឆ្នាំ​សិក្សាបន្ទាប់សម្រាប់កូនៗរបស់លោកអ្នកបានល្អប្រសើរ។ ការពន្យាពេលក្នុងការទូទាត់ វានឹងអាចធ្វើឱ្យពួកខ្ញុំមិនអាចមានបុគ្គលិកនិងធនធានគ្រប់គ្រាន់សម្រាប់ចាប់ផ្តើមឆ្នាំសិក្សាក្រោយបានទេ។

៥. សូមបង់ថ្លៃទាំងនេះនៅការិយាល័យសាលាអន្តរជាតិអ៊ិសវ៉េស ដែលនឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។

 

ថ្នាក់ថ្លៃចុះឈ្មោះថ្លៃសម្ភារៈថ្លៃអគារថ្លៃអគារថ្លៃអគារ
(បើបង់ត្រឹមថ្ងៃទី៧ សីហា ២០២០)(បើបង់ត្រឹមថ្ងៃទី១២ មិថុនា ២០២០)(បើបង់ត្រឹមថ្ងៃទី៧ សីហា ២០២០)(បើបង់បន្ទាប់ពីថ្ងៃទី៧ សីហា ២០២០)
មត្តេយ្យកម្រិតទាប -01500150300
ថ្នាក់មុនមត្តេយ្យក​ម្រិតខ្ពស់
ថ្នាក់មត្តេយ្យកំរិតខ្ពស់ - ថ្នាក់ទី៥01500150300
ថ្នាក់ទី៦ -​ ៨02500150300
ថ្នាក់ទី៩ -​ ១០03000150300
ថ្នាក់ទី១១ -​ ១២04000150300

កម្មវិធីសិក្សា

កម្មវិធីសិក្សាថ្នាក់មត្តេយ្យដំបូង (មត្តេយ្យកម្រិតទាប – ថ្នាក់មុនមត្តេយ្យកម្រិតខ្ពស់) ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងសិក្សាពេញម៉ោង ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ២:៣០ រសៀល

កម្មវិធីសិក្សាថ្នាក់បឋមសិក្សា (ថ្នាក់មត្តេយ្យកម្រិតខ្ពស់ – ថ្នាក់ទី៥) ត្រូវបានបង្រៀនទាំងកម្មវិធីសិក្សាជាភាសាអង់គ្លេស និងកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ជាតិ។​ ថ្នាក់នេះសិក្សាពេញម៉ោង ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ២:៣០ រសៀល

កម្មវិធីសិក្សាថ្នាក់មធ្យមសិក្សា (ថ្នាក់ទី៦ -​ ១២) ត្រូវបានបង្រៀនតាមកម្មវិធីសិក្សាអន្តរជាតិសម្រាប់មធ្យមសិក្សា និងការវាយតម្លៃលើការអប់រំអន្តរជាតិខេមប្រ៊ីជដ៍។ សិស្សអាចជ្រើសរើសសិក្សាកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ជាតិផងដែរ។​ ថ្នាក់នេះសិក្សាពេញម៉ោង ចាប់ពីម៉ោង ៧:១៥ ដល់ម៉ោង ២:៤៥ រសៀល

កំណត់សម្គាល់សំខាន់ៗ

  • សិស្សត្រូវបានដាក់ក្នុងថ្នាក់ដែលសមស្របទៅតាមអាយុរបស់ពួកគេ​ ដោយរៀបចំទៅតាមថ្ងៃខែឆ្នាំកំណើតដែលសាលាបានកំណត់ គឺត្រឹមថ្ងៃទី៣១ ខែកក្កដា។
  • ការចុះឈ្មោះចូលរៀនត្រូវបានបង់ថ្លៃតែម្តងគត់។ ថ្លៃអគារនិងថ្លៃសម្ភារៈសិក្សា ត្រូវបង់ជារៀងរាល់ឆ្នាំ។
  • ថ្លៃសិក្សាមិនអាចដកយកវិញបានទេ ហើយក៏មិនអាចផ្ទេរបានដែរ។
  • ថ្លៃអាហារថ្ងៃត្រង់ ថ្លៃដឹកជញ្ជូន ថ្លៃឯកសណ្ឋាន ថ្លៃសកម្មភាពក្រៅម៉ោងសិក្សា ឬកម្មវិធីផ្សេងៗ និងថ្លៃដំណើរទស្សនកិច្ចសិក្សា គឺដាច់ដោយឡែក និង​មិនរាប់បញ្ចូលជាមួយថ្លៃសិក្សាទេ។
  • សូមអានឯកសារយោងទៅលើគោលការណ៍នៃការប្រមូលថ្លៃសាលាដើម្បីជៀសវាងបង់ថ្លៃបន្ថែមសម្រាប់ការទូទាត់យឺត

តម្លៃផ្សេងៗ

ឯកសណ្ឋាន·          មត្តេយ្យកម្រិតទាប ដល់ថ្នាក់ទី៤ ៖ $២០ មួយឈុត
·          ថ្នាក់ទី៥ ដល់ទី១២ ៖ $៩ សម្រាប់អាវយឺតមួយ
អាហារថ្ងៃត្រង់·          មត្តេយ្យកម្រិតទាប ដល់ថ្នាក់មត្តេយ្យកំរិតខ្ពស់ ៖ $២.៥០
·          ថ្នាក់ទី១ ដល់ទី៥ ៖ $៣.៥០
·          ថ្នាក់ទី៦ ដល់ទី១២ ៖ $៤.០០
ការប្រឡងខេមប្រ៊ីជដ៍·          សម្រាប់ការប្រឡងខេមប្រ៊ីជដ៍អន្តរជាតិ សិស្សត្រូវបង់សម្រាប់ការប្រឡងនីមួយៗ។ តម្លៃចាប់ពី $៨០ - $១៥០ ក្នុងមួយមុខវិជ្ជា។
ដំណើរទស្សនកិច្ចសិក្សា·          បឋមសិក្សា៖ បង់នៅពេលដែលអ្នកទៅចូលរួម តម្លៃចន្លោះពី $៥ - $១០
·          មធ្យមសិក្សា៖ ដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ រាល់ខែធ្នូ តម្លៃចន្លោះពី $១០០ - $៦០០
សកម្មភាពក្រៅម៉ោងសិក្សា·          ជាធម្មតាតម្លៃ​ $១០ - $២០ ក្នុងមួយថ្នាក់ ដែលរៀន១ថ្ងៃក្នុងមួយសប្តាហ៍គិតមួយត្រីមាស
ថ្នាក់បំប៉នភាសាអង់គ្លេស ឬ ភាសាខ្មែរ·          តម្លៃ $១៥០ សម្រាប់មួយឆមាស រៀនមួយម៉ោងបន្ទាប់ពីម៉ោងសិក្សាធម្មតា រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសុក្រ។

ថ្លៃដឹកជញ្ជូនសិស្ស

  • ២ ជើង (មកសាលា និងទៅផ្ទះ)
ទីតាំង៥ សប្តាហ៍១ ត្រីមាស២ ត្រីមាស៣ ត្រីមាស៤ ត្រីមាស
ខណ្ឌចំការមន / បឹងកេងកង50100200300380
ខណ្ឌ ៧មករា67132260390500
ខណ្ឌ ទួលគោក74146290435560
ខណ្ឌ ដូនពេញ80160320480620
ខណ្ឌ មានជ័យ / ដង្កោ87174348520670
ខណ្ឌ ឫស្សីកែវ / សែនសុខ93186370550700
  • ១ ជើង (មកសាលា ឬទៅផ្ទះ)
ទីតាំង៥ សប្តាហ៍១ ត្រីមាស២ ត្រីមាស៣ ត្រីមាស៤ ត្រីមាស
ខណ្ឌចំការមន / បឹងកេងកង3162122180230
ខណ្ឌ ៧មករា4998195290370
ខណ្ឌ ទួលគោក58115220330430
ខណ្ឌ ដូនពេញ67134265390500
ខណ្ឌ មានជ័យ / ដង្កោ68135270400510
ខណ្ឌ ឫស្សីកែវ / សែនសុខ71140280410570

លក្ខខ័ណ្ឌនៃការបង់ថ្លៃសិក្សា

ការបង់ថ្លៃសិក្សា លោកអ្នកអាចបង់នៅធនាគារកម្ពុជាសាធារណៈ ឬ តាមរយៈកម្មវិធីបង់ប្រាក់របស់ធនាគារ អេប៊ីអេ នៅលើទូរស័ព្ទដៃឬម៉ាស៊ីន KIOS អេប៊ីអេ នៅធនាគារ អេប៊ីអេ។

ធនាគារ កម្ពុជាសាធារណៈ ធនាគារ អេប៊ីអេ
ឈ្មោះគណនី ៖East-West International Schoolប្រសិនបើអ្នកមានគណនី និងកម្មវិធីរបស់ធនាគារ អេប៊ីអេនៅលើទូរស័ព្ទដៃ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
លេខគណនី ៖០១០ ០២ ១៣ ០០០០៦១ទូទាត់ប្រាក់ 8
សូមយកវិក្កយបត្រដាក់ប្រាក់នៅធនាគារ មកប្រគល់អោយអ្នកទទួលចុះឈ្មោះនៅការិយាល័យសាលាវិញ។ការសិក្សា 8
អ៊ិនធីស៊ី / សាលាអន្តរជាតិអ៊ិសវ៉េស 8
ជ្រើសរើសគណនី 8
លេខសម្គាល់កាតសិស្ស 8
ចំនួនទឹកប្រាក់ 8
បន្ទាប់មកបំពេញព័ត៌មានដែលបង្ហាញនៅលើអេក្រង់។

***ពួកខ្ញុំមិនអាចរក្សាកន្លែងទុកសម្រាប់កូនរបស់លោកអ្នកបានទេ លុះត្រាតែថ្លៃសម្ភារៈសិក្សាត្រូវបានបង់រួច។​***

 

Requirements and Procedures

Requirements

  1. Completed and signed Application Form. Please visit East-West to get a copy.
  2. Past school reports (if any)
  3. Birth certificate
  4. Any medical records (if this applies, e.g. in the case of learners with special needs)

Procedures

  1. Set an interview with any of our designated staff:
    • Elementary Principal — Nursery to Grade 5
    • Secondary Principal — Grade 6-12
  2. Bring all requirements to the interview. Parents will be informed at the end of the interview if the child can be enrolled at East-West.
  3. Pay the school fees either at the East-West campus or through bank transfer. Please inquire on the details at East-West.