ថ្ងៃទី០៨ ឧសភា ២០២០ បច្ចុប្បន្នភាពសហគមន៍ សូមអរគុណចំពោះលោកអ្នកដែលបានបំពេញការស្ទង់មតិឪពុកម្តាយលើកទីពីរនៃការរៀននៅផ្ទះរបស់ពួកយើង តាមរយៈលីងនេះ៖ https://forms.gle/GszdhLeEvkuRZJz99 ។ ការស្ទង់មតិដែលស្រដៀងគ្នានេះនឹងត្រូវបានផ្ញើទៅសិស្សានុសិស្ស ខណៈពេលដែលពួកខ្ញុំរង់ចាំទទួលនូវមតិឆ្លើយតបរបស់ពួកគេពីរបៀបនៃដំណើរការរៀននេះប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ខ្ញុំសូមឆ្លៀតឱកាសនេះចែករំលែកនូវអត្ថបទដែលគួរឱ្យចាប់អារម្មណ៍មួយជាមួយអ្នកទាំងអស់គ្នាអំពីវិធីដែលមានប្រសិទ្ធភាពឱ្យអ្នកអប់រំអាចជួយសិស្សដោះស្រាយនូវបញ្ហាប្រឈមនាៗនៅពេលនេះ។ អត្ថបទនេះមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានសង្ខេបចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ផ្តល់អាទិភាពដល់ទំនាក់ទំនង៖ ពួកខ្ញុំដឹងថាសិស្សមានភាពតានតឹង តស៊ូនឹងការខកចិត្ត និងការនឹករលឹកមិត្តភក្តិនិងលោកគ្រូ-អ្នកគ្រូរបស់ពួកគេ។ ២. បន្ថយសម្ពាធ៖
…