Weekly Newsletter Wednesday, 30 October 2019 ព្រឹត្តិការណ៍ព័ត៌មានប្រចាំសប្តាហ៍ ថ្ងៃ ពុធ ទី ៣០ ខែតុលាឆ្នាំ ២០១៩

5 of 5 newsletters ព័ត៌មាន ៥ /៥

Academic Announcements សេចក្តីជូនដំណឹងអំពីការសិក្សា

Clean Energy Week hosted by Energy Lab takes place from Thursday 31 October to Thursday, 7 November with a chance to learn about clean energy through many free public events. We are extremely excited to welcome Melissa Liu from Energy Lab and Thiny Tep and David Phim from Liger to host a Clean Energy workshop at our school for selected Grade 10, 11 and 12 students next week Tuesday, 5 November.

On Wednesday, 6 November Grade 11 and 12 Food Chemistry students will be going on a field trip to experience the inner workings of Tonle Bassac culinary school, La Pop Ice Cream factory and Krispy Kreme factory.

Eighteen secondary students participated for the third time in a three-day long Model United Nations conference at ISPP from October 25-27. In addition to schools from Phnom Penh and Siem Reap, there were students attending from top schools in Vietnam, Laos, Singapore, and Hong Kong as well, and the quality of debate was very high throughout the weekend. Well done to our participating students.

Cambridge re-sit examinations started on Tuesday, 8 October and run until Thursday, 14 November.

ការប្រើប្រាស់ថាមពលស្អាតត្រូវបានរៀបចំដោយមន្ទីរពិសោធន៍ថាមពល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាដល់ថ្ងៃព្រហស្បតិ៍ ទី៧   ខែ វិច្ឆិកា នេះជាឱកាសសិក្សាអំពីថាមពលស្អាតតាមរយៈព្រឹត្តិការណ៍សាធារណៈដោយឥតគិតថ្លៃជាច្រើន។ យើងមានក្តីរំភើបរីករាយក្នុងការស្វាគមន៍ មីលីសា លីវ ដែលអញ្ជើញមកពីមន្ទីរពិសោធន៍ថាមពល ថៃនី ទេព និង ដេវីដ ភីម អញ្ជើញមកពីលីហ្គី   ដើម្បីរៀបចំសិក្ខាសាលាស្តីអំពីថាមពលស្អាតនៅសាលារបស់យើងសម្រាប់សិស្សថ្នាក់ទី ១០ ១១ និង ១២ នៅសប្តាហ៍ក្រោយថ្ងៃអង្គារទី ៥ ខែវិច្ឆិកា។

នៅថ្ងៃពុធទី ៦ ខែវិច្ឆិកា សិស្សគីមីវិទ្យាថ្នាក់ទី ១១ និង១២ នឹងធ្វើដំណើរទស្សនកិច្ចទៅទស្សនាដោយផ្ទាល់ដើម្បីទទួលបទពិសោធន៍ការងារនៅសាលាបង្រៀនធ្វើម្ហូបទន្លេបាសាក់ រោងចក្រផលិតការ៉េម ឡាប៉ុបនិងរោងចក្រ គ្រីសភី ក្រេម។

សិស្សវិទ្យាល័យចំនួន ១៨ នាក់បានចូលរួមជាលើកទីបីនៅក្នុងសន្និសិទអង្គការសហប្រជាជាតិ​​​( ម៉ូឌែល យូ អេន ) រយៈពេល ៣ ថ្ងៃនៅសាលា អាយអេសភីភី បានចាប់ផ្តើមកាលពីថ្ងៃទី ២៥-២៧ ខែតុលាកន្លងទៅនេះ។ ក្រៅពីសិស្សានុសិស្សមកពីរាជធានីភ្នំពេញនិងខេត្តសៀមរាប ក៏មានសិស្សានុសិស្សជាច្រើនចូលរួមពីសាលាកំពូល ៗ ដូចជាមកពីប្រទេសវៀតណាម  ឡាវ  សិង្ហបុរីនិងហុងកុងផងដែរ  ហើយគុណភាពនៃការតស៊ូមតិគឺមានកម្រិតយ៉ាងខ្ពស់ពេញមួយចុងសប្តាហ៍។  ពួកយើងសូមសរសើរចំពោះសិស្សានុសិស្សដែលបានចូលរួម។ ការប្រឡងខេមប្រ៊ីដនឹងចាប់ផ្តើមនៅថ្ងៃ អង្គារ ទី ៨ ខែវិច្ឆិកា ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែ វិច្ឆិកាខាងមុខនេះ។

Athletics and After-School Activities អត្តពលកម្ម និង សកម្មភាពក្រៅម៉ោង

Next week Wednesday, 6 November Grade 3 -5 students will be taking part in the second YAPP event of the year – Football. This is an exciting, fun day where our students get the opportunity to gain new skills and learn safe-play rules of football. It is important that we encourage all our boys and girls to try a variety of sports.

Practices have begun last week for the second season of ISSAPP sports. Our senior boys and girls will be playing basketball and our junior boys and girls will be playing football.

នៅសប្តាហ៍ក្រោយថ្ងៃ ពុធទី ៦ ខែវិច្ឆិកាសិស្សថ្នាក់ទី ៣ -៥ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡា វាយអេភីភីជាលើកទី ២ សម្រាប់ព្រឹត្តការណ៍បាល់ទាត់ប្រចាំឆ្នាំ។ នេះគឺជាព្រឹត្តកាណ៍ដ៏រំភើបរីករាយដែលសិស្សរបស់យើងមានឱកាសទទួលបាននូវជំនាញថ្មីៗ​ ហើយរៀនពីវិន័យនៃការលេងបាល់ទាត់ប្រកបដោយសុវត្ថិភាព។  វាជាការសំខាន់ណាស់ដែលយើងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់   ព្យាយាមលេងកីឡាផ្សេងៗឱ្យបានច្រើន។

ការហ្វឹកហាត់ បានចាប់ផ្តើមកាលពីសប្តាហ៍មុន សម្រាប់រដូវកាលទី ២ នៃព្រឹត្តការណ៍កីឡា អាយអេសអេសអេភីភី ។  ក្រុមយុវជននិងយុវតីវិទ្យាល័យនឹងលេងបាល់បោះហើយក្រុមយុវជននិងយុវតីអនុវិទ្យាល័យនឹងលេងបាល់ទាត់។

Other News ព័ត៌មានផ្សេងទៀត

Congratulations to the students who have already signed up for the 15th Annual Cambodia STEM Festival held at The Premier Centre, Sen Sok. This exciting event is hosted by STEM Education Organization for Cambodia and MoEYS. If you would like to take part in the art contest or develop a plan to action environmental challenges in Cambodia – the closing date for these two contests have been extended to Friday, 1 November. Please see Ms Bree or Ms VJ about the art contest or Ms Rose, Mr Tim or Mr Jeff about the Aspirations challenge.

Krispy Kreme will be visiting our school on Friday, 1 November with a fun Halloween donut-decorating activity. Elementary students will have fun decorating donuts with their classmates at different times throughout the day. Later, during the StuCo Halloween event, secondary students can purchase donuts from StuCo and have fun decorating them at the Krispy Kreme stand.

Only One Planet is a supplier of eco-friendly goods such as reusable straws, cups and more. They will have a stand at the Halloween event from 3 – 5pm on Friday, 1 November. As a school looking to be more eco-conscious – we are encouraging our school community to continue making ‘green’ choices and support this initiative at the StuCo event.

Thank you to all of the families who joined us at last week’s Parent-Teacher Conferences. A strong partnership between the school and our families is a key driver of student achievement.

សូមអបអរសាទរដល់សិស្សានុសិស្សដែលបានចុះឈ្មោះនៅក្នុងពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា (​ស្តេម) ខួបលើកទី ១៥ ប្រចាំឆ្នាំ ដែលនឹងប្រារព្ធធ្វើនៅមជ្ឍមណ្ឌល  ដឹ ព្រីមៀមសេធឺ សែន សុខ ។ ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះត្រូវបានរៀបចំឡើងដោយស្ថាបនអប់រំស្តេមសម្រាប់កម្ពុជានិងក្រសួងអប់រំយុវជននិងកីឡា។  ប្រសិនបើលោកអ្នកចង់ចូលរួមការប្រកួតប្រជែងសិល្បៈឬរៀបចំផែនការដើម្បីអភិវឌ្ឍបរិស្ថាននៅប្រទេសកម្ពុជា ។ កាលបរិច្ឆេទផុតកំណត់នៃការប្រកួតប្រជែងប្រធានបទទាំងពីរខាងលើ   ត្រូវបានពន្យាពេលរហូតដល់ថ្ងៃ សុក្រទី ១​ ខែ វិច្ឆិកា។​  សូមតាមដានគេហទំព័រ របស់ពួកគេ ​!

ក្រីសភី ក្រេម នឹងអញ្ជើញមកទស្សនាសាលារបស់យើងនៅថ្ងៃសុក្រទី ១ ខែ វិច្ឆិកាជាមួយនឹងសកម្មភាពសប្បាយៗ ដូចជាការតុបតែងនំដូណាត់នៅក្នុងថ្ងៃបុណ្យហូឡូវីន  ។ សិស្សបឋមនឹងមានភាពរីករាយជាមួយនឹងការតុបតែងនំដូណាត់ជាមួយមិត្តរួមថ្នាក់របស់ពួកគេ  នៅតាមពេលវេលាខុសៗគ្នាពេញមួយថ្ងៃ។  បន្ទាប់មកនៅក្នុងការរៀបចំប្រារព្ធកម្មវិធីបុណ្យហូឡូវីននេះ សិស្សអនុវិទ្យាល័យអាចទិញនំដូណាត់ពីក្រុមដឹកនាំសិស្ស  ហើយពួកគេនឹងមានភាពរីករាយក្នុងការតុបតែងនំដូណាត់របស់ពួកគេ នៅតាមស្តង់គ្រីសភី ក្រេមផងដែរ ។

មានតែ ក្រុមហ៊ុន វ័ន ផ្លែននែត តែមួយប៉ុណ្ណោះដែលជាអ្នកផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ដែលយកចិត្តទុកដាក់ធ្វើឱ្យបរិស្ថានល្អដូចជាការកែច្នៃទុយោ កំប៉ុង  និងអ្វីៗជាច្រើនទៀតដែលអាចប្រើប្រាស់ឡើងវិញបាន។ ពួកគេនឹងរៀបចំស្តង់នៅក្នុងព្រឹត្តិការណ៍កម្មវិធីបុណ្យ ហូឡូវីន ចាប់ផ្តើមពីម៉ោង ៣ ដល់ ៥ ល្ងាចនៅថ្ងៃសុក្រទី ១ ខែវិច្ឆិកា។  ក្នុងនាមសាលាដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន  យើងកំពុងលើកទឹកចិត្តសហគមន៍សាលារបស់យើងឱ្យបន្តធ្វើការដើម្បីជួយ “ បរិស្ថានបៃតង” ហើយគាំទ្រគំនិតផ្តួចផ្តើមនេះនៅក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមប្រឹក្សាដឹកនាំសិស្សប្រចាំសាលា។

សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារទាំងអស់ដែលបានអញ្ជើញមកចូលរួមជាមួយយើងនៅក្នុងការជួបមាតាបិតា អាណាព្យាបាលសិស្សជាមួយលោកគ្រូ  អ្នកគ្រូ កាលពីសប្តាហ៍មុន។ ភាពជាដៃគូដ៏រឹងមាំរវាងសាលានិងក្រុមគ្រួសារគឺជាកត្តាជំរុញដ៏សំខាន់នៃសមិទ្ធិផលរបស់សិស្សានុសិស្សទទួលបាន។

 Upcoming Events ព្រឹត្តការណ៍បន្ទាប់

Spirit Week 28 Oct to 1 Nov – Make sure to see ClassDojo and Facebook for the Spirit Week schedules for both Elementary and Secondary.

Friday, November 1 – StuCo will be hosting their first event of the year, Halloween. There will be fun carnival games, food and drink stations and a Spooktacular Haunted House. This event is open to secondary students only and tickets will be sold on the day. The event will take place from 3 – 6pm, on the secondary building rooftop terrace.

Book Week 4 Nov to 8 Nov – A special weeklong schedule has been planned for both elementary and secondary students to encourage members of our community to develop into readers. We would like to invite parents to the opening assembly on Monday, 4 November from 7:45 – 8:15am and the closing assembly on Friday, 8 November from 7:45 – 8:15am. Monument Books will have a wide range of books for sale at discounted prices from Wednesday, 6 November to Friday, 8 November.

ថ្ងៃ ចន្ទ ទី ២៨ តុលា ដល់ថ្ងៃទី ១ វិច្ឆិកា  ការស្លៀកសម្លៀកបំពាក់ផ្សេងៗ   សូមតានដាន ក្លាសដូចួ និងបណ្តាញសង្គមហ្វេសប៊ុក សម្រាប់កាលវិភាគទាំងសិស្សបឋមនិងអនុវិទ្យាល័យ។

ថ្ងៃ សុក្រ ទី ១ ខែ វិច្ឆិកា  ក្រុមប្រឹក្សាដឹកនាំសិស្សប្រចាំសាលានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដំបូងរបស់ពួកគេ ដើម្បីរៀបចំកម្មវិធីបុណ្យ ហូឡូវីន ។  ក្នុងកម្មវិធីនេះមានសម្មភាពដូចជា ល្បែងកំសាន្ត អាហារ ភេសជ្ជៈនិងផ្ទះខ្មោច ស្ពោកថាឃ្យូលា ។ កម្មវិធីនេះសម្រាប់សិស្សអនុវិទ្យាល័យតែប៉ុណ្ណោះ  ហើយសំបុត្រនឹងដាក់លក់ជូននៅថ្ងៃកម្មវិធីចាប់ផ្តើម។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចនៅលើជាន់ក្រោមដំបូល។

ថ្ងៃ ចន្ទ ទី ៤ ដល់ ​ទី ៨ វិច្ឆិកា  ការអានសៀវភៅប្រចាំសប្តាហ៍ វាជាកាលវិភាគពិសេសដែលត្រូវចំណាយពេលពេញមួយសប្តាហ៍   ត្រូវបានគ្រោងទុកសម្រាប់ទាំងសិស្សបឋមនិងមធ្យមដើម្បីលើកទឹកចិត្តសមាជិកនៃសហគមន៍ដើម្បីអភិវឌ្ឍពួកគេ ឱ្យក្លាយជាអ្នកអានសៀវភៅ។  យើងសូមអញ្ជើញមាតាបិតាសិស្សមកចូលរួមការប្រជុំសិស្សបឋមនៅថ្ងៃ ច័ន្ទ ទី ៤ ខែវិច្ឆិកា នឹងចាប់ផ្តើមពីម៉ោង ៧:៤៥ – ៨:១៥ ព្រឹក   ហើយការប្រជុំសិស្សបឋមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨ វិច្ឆិកាចាប់ពីម៉ោង ៧:៤៥ – ៨:១៥ ព្រឹក។  បណ្តាគារ ម៉នញូមិន នឹងមានសៀវភៅជាច្រើនប្រភេទសម្រាប់លក់ក្នុងការបញ្ចុះតម្លៃចាប់ពីថ្ងៃពុធទី ៦ ខែវិច្ឆិកាដល់ថ្ងៃសុក្រ ៨ វិច្ឆិកា។


This is the fifth and last of five hardcopy newsletters to be sent home with students for the month of October. As a forward thinking, environmentally-friendly school, we aim to consistently communicate with our East-West community by transitioning to a more accessible and sustainable means of communication. Newsletters will be phased out by Wednesday, 30 October with digital (English and Khmer) versions being made available on the school website, Telegram and ClassDojo from Wednesday, 6 November.

នេះគឺជាព័ត៌មានទី៥​ ក្នុងចំណោមព័ត៌មានចំនួន ៥ សម្រាប់ខែតុលាដែលបានបោះពុម្ភជាក្រដាសហើយផ្ញើជូនទៅផ្ទះតាមរយៈសិស្ស។ ការគិតឆ្ពោះទៅថ្ងៃអនាគត ក្នុងនាមជាសាលាដែលយកចិត្តទុកដាក់ដល់បរិស្ថាន យើងមានបំណងប្រាស្រ័យទាក់ទងគ្នាយ៉ាងខ្ជាប់ខ្ជួនជាមួយសហគមន៍អ៊ិសវ៉េសរបស់យើង  ដោយការផ្លាស់ប្តូរទៅរកមធ្យោបាយទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពនិងមាននិរន្តរភាព។ ព្រឹត្តិការណ៍ព័ត៌មាននឹងត្រូវផ្ញើជូនត្រឹមថ្ងៃពុធទី ៣០ ខែតុលាជាភាសា (ខ្មែរនិងអង់គ្លេស) ដែលលោកអ្នកអាចអាននៅលើគេហទំព័ររបស់សាលា  តេឡេក្រាមនិង ក្លាសដូចូ ពីថ្ងៃពុធទី ៦ ខែវិច្ឆិកានេះតទៅ។ សូមអរគុណ!

Comments are closed.