Weekly Update – Wednesday February 12, 2020

Weekly Newsletter

Wednesday, 12 February 2020

Health Update

Please note that East-West still has protocol in place to keep students and staff healthy at this time. We are monitoring the proper news channels very closely, and are in daily contact with other international schools to ensure we have the most up-to-date information.

For all the latest information, please stay in touch with our East-West International School Telegram news group and channel.

Academic Announcements

All Grade 10, 11 and 12 students will meet with members of our academic advising team this week to start the sign-up process for the May 2020 Cambridge Exams. Students will have the chance to get advice from their teachers and will have time to speak with parents before signups close on February 14, 2020.

Grade 12 Khmer semester exams will be held from March 23rd to 28th.

ACER-ISA testing exams are scheduled as follows:

Grade 3 – February 10, 11, 12

Grade 5 – February 13, 14, 17

Grade 7 – February 18, 19, 20

Athletic Announcements

Congratulations to our sports teams for their inspired play over the weekend. Our Junior Girls Football team finished the year strong with a close loss to Logos in penalty kicks and a win over CIA, while the Junior Boys Soccer team beat CIS on the day as well. Our Senior Boys and Girls B Basketball teams competed hard but were unable to come away with any victories.

Practices for our final sports season begin next week, Monday February 17. See the schedule below for more information:

Team Coaches Days Times Location
Junior Boys Volleyball Mr. James Gearing Monday/Thursday 3:00 – 4:30 pm East-West
Junior Girls Volleyball Ms. Karen Kimber Tuesday/Friday 3:00 – 4:30 pm East-West
Senior Boys Football Mr. Gary McCluskey Monday/Thursday 3:00 – 4:30 pm Cool Sport, #92 Street 135
Senior Girls Football Ms. Keelyn Glandon Tuesday/Thursday 3:00 – 4:30 pm Cool Sport, #92 Street 135

Other Announcements

We would like to welcome two new members of staff to school today. Bong Ly is taking over the role of cleaner from Ming Van, who left before the Lunar New Year holiday. Sokheoun is our new guard, replacing Ley, who also left before the holiday. 

Thank to all of our parents who joined the Elementary Assembly last week. Your children enjoyed having you here, and we are excited to see increased parent participation in school life.

ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍

ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០

ព័ត៌មានសុខភាព

               សូមជម្រាបជូនថា នៅពេលនេះសាលាអ៊ិសវ៉េសនៅតែមានវិធានការណ៍ការពារសុវត្ថិភាព និងសុខភាពសិស្សនិងបុគ្គលិកទាំងអស់ដដែរ។ ពួកយើងកំពុងតាមដានបណ្តាញព័ត៌មានដែលអាចទុកចិត្តបាន និងកំពុងទាក់ទងជាមួយសាលាអន្តរជាតិដទៃទៀត ដើម្បីធានាថាយើងទទួលបានព័ត៌មានថ្មីៗបំផុតទាន់ពេលវេលា។

សម្រាប់ព័ត៌មានចុងក្រោយសូមតាមដានជាមួយ ក្រុមព័ត៌មានតេឡេក្រាម (EWIS News) និង ឆេនែលព័ត៌មាន  ​ (East-West International School) របស់សាលាអន្តរជាតិអ៊ិសវ៉េស។

ព័ត៌មានការសិក្សា

               សិស្សានុសិស្សថ្នាក់ទី១០,​ ទី១១ និងទី១២ ទាំងអស់នឹងជួបសមាជិកនៃក្រុមប្រឹក្សាយោបល់ការសិក្សារបស់យើងនៅសប្តាហ៍នេះដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះសម្រាប់ការប្រឡងខេមប្រ៊ីដជ៍នៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ សិស្សទាំងអស់នឹងមានឱកាសទទួលបានដំបូន្មានពីលោកគ្រូអ្នកគ្រូរបស់ពួកគេ ហើយនឹងមានពេលនិយាយជាមួយឪពុកម្តាយមុនថ្ងៃបិទការចុះឈ្មោះប្រឡងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
ការប្រឡងឆមាសខ្មែរថ្នាក់ទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា។
កាលវិភាគសម្រាប់ ការប្រឡង អេស៊ីអ៊ីអ-អាយអេសអេ (ACER-ISA testing) មានដូចខាងក្រោម៖
               ថ្នាក់ទី៣ - នៅថ្ងៃទី១០, ទី១១, ទី១២ ខែកុម្ភៈ
               ថ្នាក់ទី៥ - នៅថ្ងៃទី១៣, ទី១៤, ទី១៧ ខែកុម្ភៈ
               ថ្នាក់ទី៧ - នៅថ្ងៃទី១៨, ទី១៩,​ ទី២០ ​ខែកុម្ភៈ

ព័ត៌មានកីឡា

សូមអបអរសាទរដល់ក្រុមកីឡារបស់យើងចំពោះការខិតខំប្រឹងប្រែងលេងរបស់ពួកគេនៅចុងសប្តាហ៍មុន។ ក្រុមកីឡាបាល់ទាត់កុមារីរបស់យើងបានបញ្ចប់ការប្រកួតយ៉ាងរឹងមាំពេញមួយឆ្នាំ ដែលពួកគាត់ស្ទើរតែចាញ់ការប្រកួតជាមួយសាលាឡូហ្គោស (Logos) ក្នុងការទាត់បាល់ប៉េណាល់ទី ហើយទទួលបានជ័យជម្នះលើក្រុមសាលាស៊ីអាយអេ (CIA) ក្នុងខណៈដែលក្រុមបាល់ទាត់កុមារាបានផ្តួលសាលាស៊ីអាយអេស(CIS) ក្នុងពេលជាមួយគ្នាផងដែរ។ ក្រុមកីឡាបាល់បោះយុវជននិងយុវតីរបស់យើងបានប្រកួតយ៉ាងស្វិតស្វាញ ប៉ុន្តែនៅតែមិនអាចយកជ័យជម្នះបានដដែរ។ ការហ្វឹកហាត់សម្រាប់រដូវកាលកីឡាចុងក្រោយរបស់យើងចាប់ផ្តើមនៅសប្តាហ៍ក្រោយគឺថ្ងៃច័ន្ទទី ១៧ ខែកុម្ភៈ។

ការហ្វឹកហាត់សម្រាប់រដូវកាលកីឡាចុងក្រោយនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។  សូមមើលកាលវិភាគខាងក្រោមសម្រាប់ព័ត៌មានបន្ថែម៖

ក្រុម គ្រូបង្វឹក ថ្ងៃ ពេលវេលា ទីកន្លែង
បាល់ទះកុមារា Mr. James Gearing ចន្ទ /​ ព្រហស្បតិ៍ ៣:00 – ៤:៣0 សាលាអ៊ិសវ៉េស
បាល់ទះកុមារី Ms. Karen Kimber អង្គារ / សុក្រ ៣:00 – ៤:៣0 សាលាអ៊ិសវ៉េស
បាល់ទាត់យុវជន Mr. Gary McCluskey ចន្ទ / ព្រហស្បតិ៍ ៣:00 – ៤:៣0 Cool Sport ផ្ទះ៩២ ផ្លូវ១៣៥
បាល់ទាត់យុវតី Ms. Keelyn Glandon អង្គារ / ព្រហស្បតិ៍ ៣:00 – ៤:៣0 Cool Sport​ ផ្ទះ៩២ ផ្លូវ១៣៥

ដំណឹងផ្សេងៗ

               ថ្ងៃនេះ ពួកយើងសូមស្វាគមន៍បុគ្គលិកថ្មីពីរនាក់ ដែលបានចូលជាសមាជិកសាលារៀនរបស់យើង។ ទី១ បងលី ចូលមកកាន់តួនាទីជាអ្នកអនាម័យជំនួស មីងវ៉ាន់ ដែលបានលាឈប់មុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន។ ទី២ សុខហឿន ចូលមកកាន់តួនាទីជាសន្តិសុខជំនួស សុខឡៃ ដែលបានលាឈប់មុនថ្ងៃឈប់សម្រាក។

សូមថ្លែងអំណរគុណដល់មាតាបិតាទាំងអស់ដែលបានអញ្ជើញមកចូលរួមការប្រជុំរបស់សិស្សថ្នាក់បឋមសិក្សាកាលពីសប្តាហ៍មុន។ កូនៗរបស់លោកអ្នកពិតជាមានសេចក្តីរំភើបរីករាយណាស់ចំពោះវត្តមានរបស់លោកអ្នកនៅទីនេះ ហើយពួកយើងក៏រីករាយណាស់ដែរ ដែលបានឃើញមាតាបិតាចូលរួមកាន់តែច្រើននៅក្នុងសកម្មភាពរបស់សាលា។

Comments are closed.