Weekly Update – Wednesday February 5, 2020

Weekly Newsletter

Wednesday, 5 February 2020

Health Update

Please note that East-West still has protocol in place to keep students and staff healthy at this time. We are monitoring the proper news channels very closely, and are in daily contact with other international schools to ensure we have the most up-to-date information.

We are still going ahead with local sports practices and games both on and off campus. Additionally, our after-school climbing club is still happening as originally schedule. If you do not want your child to participate in these events, please let us know.

For all the latest information, please stay in touch with our East-West International School Telegram news group and channel.

Academic Announcements

All Grade 10, 11 and 12 students will meet with members of our academic advising team this week to start the sign-up process for the May 2020 Cambridge Exams. Students will have the chance to get advice from their teachers and will have time to speak with parents before signups close on February 14, 2020.

Grade 10 and 11 Khmer semester exams started this week and will be held through Thursday, February 6.

Grade 12 Khmer semester exams will be held from March 23rd to 28th.

Practice ACER-ISA testing has continued this week, and the actual exams are scheduled as follows:

Grade 3 – February 10, 11, 12

Grade 5 – February 13, 14, 17

Grade 7 – February 18, 19, 20

Athletic Announcements

Congratulations to our Senior Boys and Girls Basketball teams for their success last weekend at the ISSAPP Tournament. The Girls earned silver medals with their best finish ever, second place. The Boys beat Logos 37-32 in the semifinals and ISPP 41-19 in the finals to win the tournament for the first time in school history.

Our Junior Boys and Girls Football teams will compete in their ISSAPP Tournament at NISC on Saturday February 8, while the Senior Boys and Girls Basketball B Teams will have their tournament on Saturday at ISPP.

The next season will be Junior Volleyball and Senior Football.

ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍

ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០

ព័ត៌មានភាពសុខភាព

សូមជម្រាបជូន សាលាអ៊ិសវ៉េសនៅតែមានវិធានការណ៍ការបារសុវត្ថិភាពនិងសុខភាពសិស្សានុសិស្សនិងបុគ្គលិកទាំងអស់នៅពេលនេះដដែរ។ ពួកយើងកំពុងតាមដានបណ្តាញព័ត៌មានដែលអាចទុកចិត្តបាន និងកំពុងទាក់ទងជាមួយសាលាអន្តរជាតិដទៃទៀត ដើម្បីធានាថាយើងទទួលបានព័ត៌មានថ្មីៗបំផុតទាន់ពេលវេលា។

ពួកយើងនៅតែបន្តការហាត់កីឡានិងប្រកួតទាំងនៅក្នុងសាលានិងក្រៅសាលាដដែរ។ លើសពីនេះទៅទៀត ការឡើងជញ្ជាំងបន្ទាប់ពីចេញពីរៀន នៅតែដំណើរការណ៍តាមកាលវិភាគដូចដើម។ ប្រសិនបើលោក-លោកស្រីមិនចង់ឱ្យកូនទៅចូលរួមក្នុងកម្មវិធីទាំងនោះ សូមផ្តល់ព័ត៌មានមកយើងខ្ញុំ។

សម្រាប់ព័ត៌មានចុងក្រោយសូមតាមដានជាមួយ ក្រុមព័ត៌មានតេឡេក្រាម (EWIS News) និង ឆេនែលព័ត៌មាន  ​ (East-West International School) របស់សាលាអន្តរជាតិអ៊ិសវ៉េស។

ព័ត៌មានការសិក្សា

សិស្សានុសិស្សថ្នាក់ទី១០,​ ទី១១ និងទី១២ ទាំងអស់នឹងជួបសមាជិកនៃក្រុមផ្តល់យោបល់ផ្នែកសិក្សារបស់យើងនៅសប្តាហ៍នេះដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះសម្រាប់ការប្រឡងខេមប្រ៊ីដជ៍នៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ សិស្សានុសិសស្សទាំងអស់នឹងមានឱកាសទទួលបានដំបូន្មានពីលោកគ្រូអ្នកគ្រូរបស់ពួកគេ ហើយនឹងមានពេលនិយាយជាមួយឪពុកម្តាយមុនថ្ងៃបិទការចុះឈ្មោះប្រឡងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
ការប្រឡងឆមាសខ្មែរថ្នាក់ទី១០ និង១១ បានចាប់ផ្តើមនៅសប្តាហ៍នេះ ធ្វើឡើងរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ។
ការប្រឡងឆមាសខ្មែរថ្នាក់ទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា។
ការអនុវត្តការធ្វើតេស្ត អេស៊ីអ៊ីអ-អាយអេសអេ បានបន្តនៅសប្តាហ៍នេះ ហើយការប្រឡងជាក់ស្តែងត្រូវបានកំណត់ពេលដូចខាងក្រោម៖
               ថ្នាក់ទី៣ - នៅថ្ងៃទី១០,១១, និងថ្ងៃទី១២ ខែកុម្ភៈ
               ថ្នាក់ទី៥ - នៅថ្ងៃទី១៣,១៤, និងថ្ងៃទី១៧ ខែកុម្ភៈ
               ថ្នាក់ទី៧ - នៅថ្ងៃទី១៨,១៩,​ និងថ្ងៃទី២០ ​ខែកុម្ភៈ

ព័ត៌មានកីឡា

សូមអបអរសាទរដល់ក្រុមកីឡាបាល់បោះយុវជននិងយុវតីរបស់យើងដែលទទួលបានជ័យជម្នះកាលពីចុងសប្តាហ៍មុន នៅក្នុងព្រឹត្តិការណ៍កីឡា អាយអេសអេសអាភីភី (ISSAPP) ។ ក្រុមយុវតីបានឈ្នះមេដាយប្រាក់ដោយការបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុតដែលមិនធ្លាប់មាន។ ក្រុមយុវជនបានឈ្នះសាលាឡូហ្គោស៍ ៣៧-៣២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង សាលាអាយអេសភីភី (ISPP) ៤១-១៩ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះការប្រកួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសាលារៀន។

ក្រុមកីឡាបាល់បោះកុមារានិងកុមារីរបស់យើងនឹងប្រកួតក្នុងកម្មវិធី អាយអេសអេសអេភីភី​ (ISSAPP) នៅសាលាណស៍ប្រ៊ីដជ៍នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ នាថ្ងៃសៅរ៍ដដែលនេះក្រុមបាល់បោះយុវជននិងយុវតី​ ក្រុមប៊ី នឹងប្រកួតនៅអាយអេសភីភី (ISPP)។

រដូវកាលបន្ទាប់នឹងមានបាល់ទះសិស្សតូច និងបាល់ទាត់សិស្សធំ។

Comments are closed.