Weekly Update – Wednesday January 22, 2020

Weekly Newsletter

Wednesday, 22 January 2020

Academic Announcements

Mock Exams for students in Grades 10, 11 and 12 will continue through tomorrow, January 23, 2020. These exams help prepare students for the actual exams held in May and June. Classes will be run per usual and students will be excused from their classes when they have an exam to take.

After the exams are graded, all Grade 10, 11 and 12 students will meet with members of our academic advising team to help them plan on which exams to take in May 2020.

Secondary Khmer semester exams will follow the schedule below:

Grades 10 and 11 – January 28 – 31

Grade 9 and 12 exams will be scheduled by the MOEYS.

We are grateful to Springboard for leading last week’s University Fair. The students gained insight into the process of preparing for university, and we had a few parents who joined us as well. We will be hosting future events with universities from Australia and the United States.

Practice ACER-ISA testing will begin on January,28th for all students in Grades 3, 5 and 7 as they prepare for the actual exams in February. We use the results from these exams to assess our students’ learning compared to international standards as we continue to improve the learning outcomes for all of our students.

Athletic Announcements

Congratulations to the senior Boys and Girls basketball teams for their success in the Cambodian Basketball Federation’s High School Basketball League. The boys won the championship game against Preah Sisowath High School 75-49, and Mutty Un was named the MVP of the championship game. The girls team finished in 4th place.

Other Announcements

We would like to thank School Board member Mr. Van Vannak for sourcing a generator for the remainder of the school year. We are expecting to face power cuts during the upcoming dry season, and the Board has taken the proactive step of ensuring the safety and health of our entire school community. This generator will be able to power the air conditioning and all of our needs to ensure that exams run smoothly and learning can be as productive as possible. Thank you, Mr. Vannak!

Secondary students are finalizing their presentations from their December field trips, so please stay tuned to our website, Telegram group and Facebook to see more about their amazing adventures last month.

Please note that the school will be closed in observance of the Lunar New Year holiday on Friday January 24 and Monday January 27. Enjoy the break!

ព្រឹត្តិការណ៍ព័ត៌មានប្រចាំសប្តាហ៍

ថ្ងៃពុធ​ ទី២២ ខែមករា ឆ្នាំ២០២០

ព័ត៌មានការសិក្សា

ការប្រលងសាកសម្រាប់សិស្សមធ្យមសិក្សាថ្នាក់ទី១០,​ ១១ និងទី១២ នឹងបន្តរហូតដល់ថ្ងៃស្អែក ទី២៣ ខែមករា ឆ្នាំ២០២០។ ការប្រលងនេះនឹងឱ្យសិស្សរៀបចំដើម្បីត្រៀមប្រលងជាក់ស្តែងនៅខែឧសភានិងមិថុនា។ ថ្នាក់រៀន ដំណើរការជាធម្មតា ហើយសិស្សដែលត្រូវប្រឡងនឹងត្រូវបានអនុញ្ញាតិឱ្យអវត្តមានពីថ្នាក់ដែលត្រូវរៀន ប្រសិន បើពួកគេត្រូវទៅប្រលង។

បន្ទាប់ពីការប្រលងត្រូវបានបញ្ចប់ សិស្សថ្នាក់ទី១០ ទី១១ និងទី១២ ទាំងអស់នឹងទៅជួបប្រឹក្សាយោបល់ជាមួយសមាជិកក្រុមប្រឹក្សាការសិក្សារបស់សាលាដើម្បីជួយសិស្សឱ្យរៀបចំផែនការនៃការប្រឡងដែលនឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០។

ការប្រឡងឆមាសខ្មែរថ្នាក់មធ្យមសិក្សា នឹងអនុវត្តតាមកាលវិភាគខាងក្រោម៖

               ថ្នាក់ទី១០ និងទី១១                   ប្រលងនៅថ្ងៃទី២៨ ដល់ ទី៣១ ខែមករា

               ថ្នាក់ទី៩ និងទី១២                     កាលបរិច្ឆេទប្រលងនឹងត្រូវកំណត់ដោយក្រសួងអប់រំយុវជននិងកីឡា

ពួកយើងសូមថ្លែងអំណរគុណដល់ ស្រ្ពីងប៊ត ដែលបានដឹកនាំពិព័រណ៍សាកលវិទ្យាល័យកាលពីសប្តាហ៍មុន។ សិស្សានុសិស្សទទួលបាននូវការយល់ដឹងបន្ថែមជាច្រើនអំពីដំណើរការនៃដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ហើយក៏មានឪពុកម្តាយមួយចំនួនបានអញ្ជើញមកចូលរួមពិព័រណ៍នេះជាមួយយើងផងដែរ។ ពួកយើងនឹងរៀបចំពិព័រណ៍សាកលវិទ្យាល័យមកពីប្រទេស       អូស្ត្រាលីនិងសហរដ្ឋអាមេរិក នៅពេលខាងមុខ។

ការធ្វើតេស្ត អេស៊ីអ៊ីអរ-អាយអេសអេ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែមករាសម្រាប់សិស្សថ្នាក់ទី៣ ទី៥ និងទី៧ ដែលពួកគាត់បានរៀបចំត្រៀមប្រលងនៅខែកុម្ភៈខាងមុខ។ យើងនឹងប្រើលទ្ធផលនៃការប្រឡងនេះ មកធ្វើការវាយតម្លៃលើការសិក្សារបស់ពួកគាត់ដោយធៀបនឹងស្តង់ដារអន្តរជាតិ ដើម្បីឱ្យពួកយើងបន្តធ្វើឱ្យលទ្ធផលនៃការសិក្សារបស់ពួកគាត់កាន់តែប្រសើរឡើង។

ព័ត៌មានកីឡា

សូមអបអរសាទរដល់ក្រុមកីឡាបាល់បោះយុវជននិងយុវតីមធ្យមសិក្សាដែលទទួលបានជ័យជម្នះក្នុងការប្រកួតបាល់បោះរបស់សហព័ន្ធបាល់បោះកម្ពុជានៃក្រុមបាល់បោះវិទ្យាល័យ។ ក្រុមយុវជនបានឈ្នះការប្រកួតជាមួយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ    ៧៥-៤៩ ហើយ អ៊ុន​ សរមុត្តទី ត្រូវបានគេដាក់ឈ្មោះថា អ៊ឹមវីភី នៃការប្រកួតជើងឯកលើកនេះ។ ក្រុមយុវតីទទួលបានចំណាត់ថ្នាក់លេខ ៤។

ព័ត៌មានផ្សេងៗ

ពួកយើងសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សារបស់សាលា លោក វ៉ាន់ វណ្ណៈ ដែលបានផ្តល់ម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ក្នុងឆមាសទី២នៃឆ្នាំសិក្សានេះ។ នៅរដូវប្រាំងខាងមុខនេះ ពួកយើងគិតថា យើងនឹងប្រឈមនឹងការដាច់ចរន្តអគ្គិសនី ដូច្នេះហើយក្រុមប្រឹក្សាសាលាបានចាត់វិធានការយ៉ាងសកម្មក្នុងការធានាសុវត្ថិភាពនិងសុខភាពរបស់សហគមន៍សាលាទាំងមូល។ ម៉ាស៊ីនភ្លើងនេះនឹងអាចផ្តល់ថាមពលដល់ម៉ាស៊ីនត្រជាក់និងតម្រូវការទាំងអស់របស់យើងដើម្បីធានាថា ការប្រឡងនឹងដំណើរការដោយរលូន ហើយការរៀនសូត្រអាចមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ សូមអរគុណ លោកវណ្ណៈ!

សិស្សានុសិស្សមធ្យមសិក្សាកំពុងបញ្ចប់បទបង្ហាញរបស់ពួកគេលើដំណើរទស្សនកិច្ចសិក្សាកាលពីខែធ្នូ ដូច្នេះសូមរង់ចាំតាមដានតាមរយៈគេហទំព័រសាលា តេឡេក្រាម និងហ្វេសប៊ុកសាលា ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់ពួកគាត់កាលពីខែមុន។

សូមបញ្ជាក់ថាសាលានឹងឈប់សម្រាកពីរថ្ងៃសម្រាប់បុណ្យចូលឆ្នាំចិន គឺថ្ងៃសុក្រទី២៤ និងថ្ងៃចន្ទ ទី២៧ ខែមករា។

ជូនពររីករាយថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ!

Comments are closed.