Weekly Update – Wednesday March 4, 2020

Wednesday, 4 March, 2020

Health Update

As the COVID-19 outbreak continues to spread around the globe, East-West International School is monitoring the proper news channels very closely. We are in contact with other international schools to ensure we have the most up-to-date, accurate information. This week our staff will be discussing what online learning would look like for our community in case the outbreak gets worse and we are forced to conduct learning from home. We hope this will not be the case, but we would like to be prepared so that disruptions to learning are as minimal as possible.

In the meantime, we are still using our increased cleaning procedures, and we are happy to share with you that our Hagar Canteen staff have had extra training sessions as well. We would like to request for all parents to inform the school office if any members of your immediate family are travelling internationally at this time.

For all the latest information, please stay in touch with our East-West International School Telegram news group and channel.

Academic Announcements

We are excited to welcome Springboard Australia to East-West today at 10 am for an informational session with our students about the possibilities of continuing at university in Australia.  We will also be welcoming Ohlone College from the United States on Friday.

We would like to welcome parents to our Elementary Assembly on Friday March 6 at 7:45 am in the Assembly Hall.

Grade 6 Khmer semester exams will be held in the Assembly Hall on Tuesday March 17th .

Grade 12 Khmer semester exams will be held from March 23 to 28.

Parent-Teacher Conferences will be held on Friday March 20.

Other Announcements

We are excited to host ACS WASC Consultant Mr. Stephen Massiah at East-West on Monday March 16. Mr. Massiah will be reviewing our Early Years program and Grades 11 and 12 as we look to become fully accredited by WASC.

Today students in Grades 2 – 5 will be competing in the YAPP Capture the Flag event at NISC.

Thank you to Student Council for hosting a successful Movie Night on Friday, February 28.

Other Student Council events this month include:

  • Grade 10 Sleepover – Friday March 6
  • Grade 12 Sleepover – Friday March 13
  • Spring Fling Dance – Friday March 27

There will be no school on Monday March 9 in observation of International Women’s Day.

ព័ត៌មានប្រចាំសប្តាហ៍

ថ្ងៃពុធ ​ទី៤ ខែមិនា ឆ្នាំ២០២០

ព័ត៌មានសុខភាព

​​​​​​           ខណៈពេលដែលជម្ងឺផ្លូវដង្ហើមប្រភេទថ្មី ខូវិដ-១៩ (COVID-19) នៅតែបន្តរីករាលដាលពាសពេញសាកលលោក សាលាអន្តរជាតិអ៊ិសវ៉េសកំពុងតែត្រួតពិនិត្យតាមដានបណ្តាញព័ត៌មានដែលអាចទុកចិត្តបានយ៉ាងខ្ជាប់ខ្ជួន។ ពួកយើងក៏មានទំនាក់ទំនងជាមួយសាលាអន្តរជាតិដទៃទៀត ដើម្បីធានាថាយើងទទួលបានព័ត៌មានត្រឹមត្រូវនិងថ្មីៗបំផុត។ នៅសប្តាហ៍នេះបុគ្គលិករបស់យើងនឹងជួបប្រជុំពិភាក្សា ថាតើយើងត្រូវរៀនតាមអនឡាញយ៉ាងដូចម្តេចសម្រាប់សហគមន៍របស់យើង ក្នុងករណី​ការរាតត្បាតនៃជម្ងឺឆ្លងនេះកាន់តែធ្ងន់ធ្ងរ យើងនឹងត្រូវបង្ខំចិត្តឱ្យធ្វើការរៀនពីផ្ទះវិញ។ យើងសង្ឃឹមថាបញ្ហានេះនឹងមិនមាន ប៉ុន្តែយើងចង់ត្រៀមឱ្យរួចរាល់ ដូច្នេះការរំខានដល់ការរៀនសូត្រគឺមានតិចបំផុតតាមដែលអាចធ្វើទៅបាន។

         ក្នុងខណៈពេលនេះ ពួកយើងនៅតែបង្កើនការសម្អាតដដែរ ហើយយើងរីករាយនិងជម្រាបជូនថា បុគ្គលិកអាហារដ្ឋាន ហាហ្គារ នៅសាលារបស់យើងមានវគ្គបណ្តុះបណ្តាលបន្ថែមផងដែរ។ យើងខ្ញុំសូមសំណូមពរដល់មាតាបិតាទាំងអស់មេត្តាជូនដំណឹងដល់បុគ្គលិកការិយាល័យសាលាភ្លាមៗ ប្រសិនបើមានសមាជិកគ្រួសារនិងកំពុងធ្វើដំណើរចេញទៅក្រៅប្រទេសនៅពេលនេះ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមតាមដានជាមួយក្រុមព័ត៌មានតេឡេក្រាម (EWIS NEWS) និងឆានែលព័ត៌មាន (East-West International School) របស់សាលាអន្តរជាតិអ៊ិសវ៉េស។

ដំណឹងសិក្សា

          ពួកយើងរំភើបរីករាយស្វាគមន៍ការមកដល់សាលាអ៊ិសវ៉េសរបស់ ស្ព្រីងប៊តអូស្ត្រាលី (Springboard Australia) នៅថ្ងៃនេះ វេលាម៉ោង ១០ព្រឹក សម្រាប់វគ្គផ្តល់ព័ត៌មានជូនដល់សិស្សានុសិស្សរបស់យើងអំពីលទ្ធភាពនៃការបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសអូស្ត្រាលី។ ពួកយើងក៏សូមស្វាគមន៍ មហាវិទ្យាល័យ អូឡូន (Ohlone) មកពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះផងដែរ។

           ពួកយើងសូមស្វាគមន៍មាតាបិតា/អាណាព្យាបាលសិស្ស មកចូលរួមក្នុង ការជួបជុំថ្នាក់បឋមសិក្សានៅថ្ងៃសុក្រ ទី៦ ខែមីនា វេលាម៉ោង ៧:៤៥ព្រឹក នៅសាលប្រជុំ។

           ការប្រឡងឆមាសខ្មែរថ្នាក់ទី៦ នឹងត្រូវធ្វើឡើងនៅសាលប្រជុំ នៅថ្ងៃអង្គារ ទី១៧ ខែមីនា។

           ការប្រឡងឆមាសខ្មែរថ្នាក់ទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា។

           ការប្រជុំមាតា/អាណាព្យាបាល​ និងគ្រូបង្រៀន នឹងធ្វើឡើង នៅថ្ងៃសុក្រ ទី២០ ខែមីនា។​​​​​​​​​​​​​​​​​​​​                      

ដំណឹងផ្សេងៗ

           ពួកយើងរំភើបរីករាយដែលបានធ្វើជាម្ចាស់ផ្ទះទទួលទីប្រឹក្សា គណៈកម្មការវាយតម្លៃសាលារៀនរបស់
សមាគមលោកខាងលិចនៃសាលារៀននិងមហាវិទ្យាល័យ ដែលហៅកាត់ថា អេស៊ីអេស​ វ័សក៍ (ACS WASC) គឺ  លោក ស្តេហ្វេន ម៉ាស្ស៊ីអា (Stephen Massiah) ដែលនឹងអញ្ជើញមកដល់សាលាអ៊ិសវ៉េស នៅថ្ងៃចន្ទ ទី១៦ ខែមីនាខាងមុខ។ លោក ម៉ាស្ស៊ីអា នឹងត្រួតពិនិត្យ​ឡើងវិញនូវកម្មវិធីសិក្សាថ្នាក់ទី១១ និងទី១២ ដូចពេលដែលយើងត្រូវបានទទួលស្គាល់គុណភាពអប់រំដោយបរិបូរពីវ័សក៍។

  • នៅថ្ងៃនេះសិស្សានុសិស្សថ្នាក់ទី២ – ៥ នឹងចូលរួមប្រកួតការចាប់យកទង់វ៉ាយអេភីភី (YAPP) នៅ        សាលាអន្តរជាតិ ណស៍ប្រ៊ីជដ៍។
  • សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សានិស្សិតដែលបានរៀបចំកម្មវិធីរាត្រីភាពយន្តដោយជោគជ័យកាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ សប្តាហ៍មុន។

ព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមប្រឹក្សាសិស្សនៅក្នុងខែនេះរួមមាន៖

  • ការគេងជុំគ្នារបស់សិស្សថ្នាក់ទី១០ – ថ្ងៃសុក្រ ទី៦ ខែមីនា
  • ការគេងជុំគ្នារបស់សិស្សថ្នាក់ទី១២ -​ ថ្ងៃសុក្រ ទី១៣ ខែមីនា
  • ការរាំនិទាឃរដូវ – ថ្ងៃសុក្រ ទី២៧ ខែមីនា

សូមជម្រាបជូនថា សាលានឹងឈប់សម្រាកមួយថ្ងៃគឺ ថ្ងៃចន្ទ ទី៩ ខែមីនា សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ

Comments are closed.